ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ដូណាល់ត្រាំ​និង​​លោក ​Mike Pompeo​ ជួប​ជាមួយ​រដ្ឋមន្រ្តី​ការ​បរទេស​រុស្ស៊ី​នៅទីក្រុងវ៉ាស៊ីនតោន


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ និងរដ្ឋមន្រ្តីការបរទេស Sergey Lavrov នៅសេតវិមាន ក្នុងក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧។
រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ និងរដ្ឋមន្រ្តីការបរទេស Sergey Lavrov នៅសេតវិមាន ក្នុងក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧។

កាលពី​ថ្ងៃអង្គារ​ប្រធានាធិបតី​អាមេរិក​លោកដូណាល់ត្រាំ​និង​រដ្ឋមន្រ្តី​ការ​បរទេស​លោក ​Mike Pompeo​ កំពុង​ជួប​ប្រជុំ​នៅទី​ក្រុងវ៉ាស៊ីនតោន​ជាមួយ​រដ្ឋមន្រ្តី​ការ​បរទេស​រុស្ស៊ី​លោក Sergei Lavrov ​ពេល​ប្រទេស​មហា​អំណាច​នុយក្លេអ៊ែរ​ទាំងពីរ​កំពុង​ពិភាក្សា​ពី​លទ្ធភាព​នៃ​ការ​ពង្រីក​កិច្ចព្រម​ព្រៀង​សំខាន់​ចុងក្រោយ​អំពី​ការ​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ​នៅ​សេស​សល់។​

អ្នកនាំពាក្យ​សេតវិមាន​លោក ​Hogan Gidley ​បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍​Fox Business Network ​ថា​ មន្រ្តី​ ​ដែល​ជួបគ្នា​នៅ​ពេល​តំណាង​រាស្ត្រ​គណបក្ស​ប្រជា​ធិបតេយ្យ​បង្ហាញ​បទ​ចោទ​ប្រកាន់់​ប្រឆាំង​នឹង​លោក​Trump​នោះ​ ​ក៏​មាន​ផែន​ការ​ពិភាក្សា​អំពីសន្តិសុខ​ការ​បោះឆ្នោត​និង​សន្តិសុខ​ជាតិ​ផង​ដែរ។ ​លោក​ Gidley ​បាន​និយាយ​ថា​ ​ប្រធានាធិបតី​អាមេរិក​មាន​កាតព្វកិច្ចព្យាយាម​កសាង​ទំនាក់​ទំនង​នៅ​ពាស​ពេញ​ពិភពលោក។​

នេះ​គឺជា​ដំណើរ​ទស្សន​កិច្ចលើក​ដំបូង​របស់លោក Lavrov ​មក​កាន់​ទីក្រុង​វ៉ាស៊ីនតោន​ចាប់​តាំង​ពីខែ​ឧសភា​ឆ្នាំ​២០១៧ ​ ពេល​លោក​ប្រធានាធិបតី​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ថា លោក​សហការ​ជាមួយ​រុស្ស៊ី​ ​ឲ្យ​ជួយ​លោក​ឈ្នះការ​បោះឆ្នោត​ប្រធានាធិបតីឆ្នាំ​២០១៦។​

មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​របស់​លោក ​Trump ​បាន​និយាយ​ថា ​លោក Lavrov ​នឹង​ពិភាក្សា​អំពី​ស្ថានភាព​ទំនាក់​ទំនង​ទ្វេភាគីក៏ដូច​ជា​ស្ថានភាព​នៅ​អ៊ុយក្រែន​និង​ស៊ីរី​ ក្នុង​ចំណោម​បញ្ហា​ផ្សេង​ទៀត។​ កិច្ចប្រជុំនេះ​ធ្វើឡើង​នៅ​ពេល​ដែល​ទំនាក់ទំនង​ទ្វេភាគី​រវាង​សហ​រដ្ឋ​អាមេរិក​និង​រុស្ស៊ី​កំពុង​តានតឹង​ដោយ​សារការ​ចោទ​ប្រកាន់​អំពីការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​ក្នុងការ​បោះ​ឆ្នោត។​ របាយ​ការណ៍​របស់​រដ្ឋអាជ្ញាពិសេស​លោក ​Robert Mueller​ បានសន្និដ្ឋាន​ថា ​ប្រទេស​រុស្ស៊ី​បាន​ជួយ​លោក Trump ​តែ​រដ្ឋាភិបាល​ក្រុង​ Moscow ​បាន​បដិសេធ៕​

XS
SM
MD
LG