ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump សន្យា​គាំទ្រ​អ្នក​ទទួល​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ពី​បក្ស​សាធារណរដ្ឋ


បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​សាធារណរដ្ឋ​ លោក Donald Trump ថ្លែង​ក្នុង​ការ​ជជែក​ដេញ​ដោល​សម្រាប់​បេក្ខភាព​ប្រធានាធិបតី​របស់​គណបក្ស​សាធារណរដ្ឋ​ជា​លើក​ដំបូង​ នៅ​ Quicken Loans Areana កាលពី​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៥ នៅ​ក្នុង​ក្រុង Cleveland។
បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​សាធារណរដ្ឋ​ លោក Donald Trump ថ្លែង​ក្នុង​ការ​ជជែក​ដេញ​ដោល​សម្រាប់​បេក្ខភាព​ប្រធានាធិបតី​របស់​គណបក្ស​សាធារណរដ្ឋ​ជា​លើក​ដំបូង​ នៅ​ Quicken Loans Areana កាលពី​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៥ នៅ​ក្នុង​ក្រុង Cleveland។

ក្រុម​មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​មាន​ការ​ធូរស្រាលបន្ទាប់​ពី​លោក Donald Trump បេក្ខជនប្រធានាធិបតី​នាំ​មុខ​បានចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​គាំទ្រ​អ្នក​ទទួល​បាន​ការ​តែងតាំង​ជាបេក្ខជនប្រធានា​ធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​ ហើយ​នឹង​មិន​ឈរ​ឈ្មោះ​ជា​បេក្ខជន​របស់​គណបក្ស​ទី​៣​ទេ។

លោក Trump បាន​ចុះ​កិច្ចសន្យា​នៅ​វិមាន Trump Tower របស់​លោក​ក្នុង​ទីក្រុង​ញូវយ៉ក​ក្នុង​អំឡុង​ពេល​នៃ​ការ​ជួប​មួយ​ជាមួយ​លោក Reince Priebus ប្រធាន​គណបក្ស ​ហើយ​ក្រោយមក ​បាន​ពន្យល់​ការ​សម្រេច​របស់​លោក​នៅ​ឯ​សន្និសីទ​កាសែត​មួយ។ ​លោក Trump ​បាន​និយាយ​ថា «មធ្យោបាយ​ដ៏​ល្អបំផុត​ឆ្ពោះ​ទៅ​កាន់​ជ័យ​ជម្នះ​គឺ​ថា ខ្ញុំ​ត្រូវ​តែ​បានទទួល​ការ​តែងតាំង​ជា​បេក្ខជន​ខាង​គណបក្ស​សាធារណរដ្ឋហើយ​ត​ទល់​ដោយ​ផ្ទាល់​ជាមួយ​បេក្ខជន​ណា​ក៏​ដោយ ដែល​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ។ ​ដោយ​ហេតុ​ដូច្នេះហើយ បាន​ជា​ខ្ញុំ​ចុះ​ហត្ថលេខា​លើ​ការ​សន្យា​នេះ‍»។

លោក Trump បាន​មាន​ប្រសាសន៍​ទៀត​ថា ​លោក​នឹងស្មោះ​ត្រង់​ដល់គណបក្ស​សាធារណរដ្ឋ​ហើយ​និង​គោលការណ៍​អភិរក្ស​និយម​សម្រាប់​បេក្ខជន​ណា​ក៏ដោយ​ដែល​ឈរ​ឈ្មោះ ​ហើយ​យើង​នឹង​ខិត​ខំ​ឲ្យ​អស់​ពី​ចិត្ត​ពី​ថ្លើម​ដើម្បី​ឲ្យ​បាន​ទទួល​ជ័យ​ជម្នះ។

នៅ​ក្នុង​ការ​ជជែក​ដេញ​ដោល​លើក​ទី​មួយ​របស់​គណបក្ស​សាធារណរដ្ឋ​កាល​ពី​ខែ​មុន ​លោក Trump ​ជា​អ្នក​ប្រកួត​ប្រជែង​តែ​ម្នាក់​គត់​នោះ​លើ​ឆាក​ដែល​បដិសេធ​ពុំ​សន្យា​ថា​គាំទ្រ​អ្នក​ដែល​បាន​ទទួលការ​តែងតាំង ​ហើយ​ក៏​ជា​អ្នក​ប្រកួតប្រជែង​ម្នាក់​គត់​ដែល​មិន​បាន​បដិសេធ​ពី​ការ​បង្កើត​គណបក្ស​ទី​៣ ​ដោយ​និយាយ​ថា ​វា​អាស្រ័យថា​តើ​គណបក្ស​ យក​ចិត្ត​ទុក​ដាក់​ចំពោះ​លោក​ប៉ុន​ណា​ដែរ៕

XS
SM
MD
LG