ការជ្រើសរើសនាយកផ្នែកស៊ើបការណ៍សម្ងាត់របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំត្រូវដកចេញការជ្រើសតាំងនោះវិញ ក្រោយពេលមានកំណើននៃការសួរនាំច្រើនអំពីគុណសម្បត្តិ និងបទពិសោធន៍របស់បេក្ខជន។
បើតាមសំណេររបស់លោក ត្រាំតាមប្រព័ន្ធទ្វីតធឺលោកបានឲ្យដឹងថាលោក John Ratcliffe សមាជិកសភាដែលត្រូវបានជ្រើសតាំងសម្រាប់មុខតំណែងនាយកចារកម្មអាមេរិក បានសម្រេចចិត្តនៅបន្តមុខតំណែងក្នុងសភា ដែលជាទីដែលលោកបានធ្វើ កិច្ចការដ៏អស្ចារ្យ ក្នុងឋានៈជាអ្នកតំណាងឲ្យពលរដ្ឋនៃរដ្ឋ តិចសាស់ និងប្រទេសរបស់ យើង។ លោកប្រធានាធិបតី បានស្តីបន្ទោសការឆ្កឹះកកាយរបស់ប្រព័ន្ធព័ត៌មានថ្មីៗនេះ ដែលនាំឲ្យលោកសើរើការសម្រេចចិត្ត ហើយលោកបានប្រាប់ក្រុមអ្នកយកព័ត៌មាននៅលើវាលស្មៅប៉ែកខាងត្បូងក្នុងសេតវិមានកាលពីថ្ងៃសុក្រថា ប្រព័ន្ធផ្សព្វផ្សាយមិនបានផ្តល់ភាពយុត្តិធម៌ដល់លោក Ratcliffe ទេ។
លោកបានសង្កត់ធ្ងន់ថា ដំណើរការផ្តល់សេចក្តីទុកចិត្តសម្រាប់ការជ្រើសតាំងលោក អាចប្រឈមមុខនឹងការពន្យាពេលយូរ ហើយនឹងរងការវាយប្រហារខ្លាំងបើលោកមិន សើរើទេ។ ការជ្រើសតាំងរបស់លោក ត្រាំ បានកើតឡើង ក្នុងរយៈពេល៥ថ្ងៃបន្ទាប់ពី លោកត្រាំបានធ្វើឲ្យមានការភ្ញាក់ផ្អើលមនុស្សជាច្រើនក្នុងរដ្ឋធានីវ៉ាស៊ីនតោន និងសមាជិកសភាថ្មីៗក្នុងគណៈកម្មការទទួលបន្ទុកផ្នែកស៊ើបការណ៍សម្ងាត់របស់សភា ចំពោះការជ្រើសតាំងលោក Ratcliffe៕