ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​លោក Joe Biden ​ប៉ះ​ទង្គិច​ពាក្យ​សម្តី​យ៉ាង​ខ្លាំង​ជាមួយ​គូ​ប្រជែង​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​ផ្សេង​ទៀត


រូបឯកសារ៖ អតីតអនុប្រធានាធិបតីអាមេរិកលោក Joe Biden អំឡុងពេលជជែកដេញដោលដំណាក់កាលដំបូង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩។

លោក Biden បាន​ប្រកាស​នៅឯ​ពិធី​បើក​ការ​ជជែក​ដេញ​ដោល​យប់​ទី​២​របស់​គណបក្ស​ប្រជា​ធិបតេយ្យ​នៅ​លើ​វេទិកា​នៅ​មហោស្រព​ក្នុង​​ទីក្រុង​ Detroit ​ដែល​ជា​ទីក្រុង​ឧស្សាហកម្ម​រថយន្តនៅ​ក្នុងរដ្ឋ Michigan ថា «ខ្ញុំឈរឈ្មោះ​ជា​បេក្ខជន​ប្រធានា​ធិបតី​ដើម្បី​ស្តារ​កិត្យានុភាព​របស់​ប្រទេស​នេះ​ឡើងវិញ»។

អតីត​អនុប្រ​ធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ប៉ះ​ទង្គិច​ពាក្យ​សម្តី​យ៉ាង​ខ្លាំងជាមួយ​គូ​ប្រជែង​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​ផ្សេង​ទៀត​កាល​ពី​យប់​ថ្ងៃ​ពុធ​លើ​ការ​ថែទាំ​សុខភាព ​អន្តោប្រវេសន៍ ឧក្រិដ្ឋកម្ម​និង​ពូជសាសន៍​នៅពេលដែលគូ​ប្រជែង​របស់​លោក ​បាន​ប៉ុនប៉ងបន្តុះបង្អាប់​លោក​ជាបេក្ខជន​នាំ​មុខ​របស់​គណ​បក្ស​ប្រជាធិបតេយ្យ​ដើម្បីប្រកួត​ប្រជែងប្រធានា​ធិបតី​ ដូណាល់ ​ត្រាំ​ នៅ​ឆ្នាំ២០២០​ខាងមុខនេះ។

លោក Biden បាន​ប្រកាស​នៅឯ​ពិធី​បើក​ការ​ជជែក​ដេញ​ដោល​យប់​ទី​២​របស់​គណបក្ស​ប្រជា​ធិបតេយ្យ​នៅ​លើ​វេទិកា​នៅ​មហោស្រព​ក្នុងទីក្រុង​ Detroit ​ដែល​ជា​ទីក្រុង​ឧស្សាហកម្ម​រថយន្តនៅ​ក្នុងរដ្ឋ Michigan ថា «ខ្ញុំឈរឈ្មោះ​ជា​បេក្ខជន​ប្រធានា​ធិបតី​ដើម្បី​ស្តារ​កិត្យានុភាព​របស់​ប្រទេស​នេះ​ឡើងវិញ»។

​នៅពេល​ភ្លាម​ៗ​នោះ ​លោក Biden ​និយាយ​ទៀត​ថា ខ្ញុំ​គិតថា ផែនការ​ថែទាំ​សុខ​ភាព ដែល​បានស្នើឡើង​នៅ​សប្តាហ៍​នេះ​ដោយ​លោកស្រី Kamala Harris ​សមា​ជិក​ព្រឹទ្ធ​សភា​មក​ពីរដ្ឋ​កាលីហ្វ័រញ៉ា ​មាន​ការ​ប្រចូក​ច្របល់។ ​លោក​ស្រី Harris ​ដែល​បាន​នៅ​ក្បែ​លោក Biden បាន​ឆ្លើយ​តប​វិញ​ថា «លោក Biden ​ប្រហែល​ច្រឡំ ពីព្រោះ​លោកមិន​បាន​អាន​ផែនការ​នោះ​ទេ»។

លោក​អតីត​អនុប្រធានា​ធិបតី Joe Biden បាន​ជំទាស់​ប្រឆាំង​ប្រព័ន្ធ​ថែទាំ​សុខ​ភាព​ដែល​រៀប​ចំ​ចាត់​ចែង​ដោយ​រដ្ឋាភិបាល​ដែល​បាន​ទទួល​ការគាំទ្រ​ដោយ​លោកស្រី Harris និង​គូ​ប្រជែងនាំមុខ​ផ្សេង​ទៀត​របស់​គណបក្ស​ប្រ​ជាធិបតេយ្យ តែ​ផ្ទុយ​ទៅ​វិញ ​បាន​គាំទ្រ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៅ​ក្នុង​ច្បាប់​ថែទាំ​សុខភាព​ដែល​គេស្គាល់​ថាObamacare ដែល​ជា​ប្រព័ន្ធ​ថែទាំ​សុខភាព​របស់​ប្រទេស​ដែល​បាន​ទទួល​ការ​អនុម័ត​នៅឆ្នាំ​២០១០ ​ខណៈ​ដែល​លោក​ធ្វើ​ជា​អនុ​ប្រធានា​ធិបតី​របស់​លោក ​បារ៉ាក់ ​អូបាម៉ា។

XS
SM
MD
LG