ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump មាន​សុទិដ្ឋិនិយម​ចំពោះ​ជំនួប​កំពូល​ជាមួយ​មេដឹកនាំ Kim Jong Un


បដា​ស្វាគមន៍​ដែល​មាន​រូប​របស់​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង គីម ជុងអ៊ុន ត្រូវ​បាន​ព្យួរ​នៅ​ភោជនីយដ្ឋាន​មួយ​ក្នុង​ក្រុង​ហាណូយ កាលពី​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។
បដា​ស្វាគមន៍​ដែល​មាន​រូប​របស់​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង គីម ជុងអ៊ុន ត្រូវ​បាន​ព្យួរ​នៅ​ភោជនីយដ្ឋាន​មួយ​ក្នុង​ក្រុង​ហាណូយ កាលពី​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។

ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ថ្លែង​ថា​ លោក​មាន​សុទិដ្ឋិនិយម​ចំពោះ​ជំនួប​កំពូល​របស់​លោក​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un ដែល​ជា​កិច្ចខំប្រឹងប្រែង​របស់​សហរដ្ឋអាមេរិក​ដើម្បី​បញ្ចប់​ការ​គំរាមកំហែង​ដោយ​អំណាច​នុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។

លោក Trump បាន​បង្ហោះសារ​នៅលើ​ Twitter ​កាល​ពី​ថ្ងៃអាទិត្យ​ថា «យើង​ទាំង​ពីរ​រំពឹង​ថា​នឹង​មាន​ការ​វិវត្ត​ជា​បន្ត​ពី​ជំនួប​កំពូល​លើក​ទីមួយ​នៅ​ប្រទេស​សិង្ហបុរី​ ដែល​នោះ​គឺ​ការ​លុបបំបាត់​នុយក្លេអ៊ែរ​នៅ​លើ​ឧបទ្វីប​កូរ៉េ​ទាំងមូល»។

បន្ទាប់​ពី​ត្រឡប់​មក​ពី​ជំនួបកំពូល​លើក​ទីមួយ​កាល​ពី​ខែមិថុនា​ឆ្នាំមុន​ លោក Trump បាន​និយាយ​អួត​ថា «ឥឡូវនេះ​អ្នក​ទាំងអស់​គ្នា​អាច​រស់​នៅ​មាន​សុវត្ថិភាព​ ជាង​មុន​ពេល​ដែល​លោក​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី។ គ្មាន​ការ​គំរាម​កំហែង​នុយក្លេអ៊ែរ​ពី​កូរ៉េខាងជើង​ទៀត​ទេ»។

ក៏ប៉ុន្តែ​ខណៈ​លោក Trump នឹង​ជួបប្រជុំ​ជាមួយ​នឹងលោក Kim នៅ​ថ្ងៃអង្គារ ​និង​ថ្ងៃពុធ​សប្តាហ៍​នេះ​នៅក្នុង​ទីក្រុង​ហាណូយ​ ប្រទេស​វៀតណាម​ មាន​ភស្តុតាង​បង្ហាញ​ថា​ មាន​ការ​វិវត្ត​តិចតួច​ប៉ុណ្ណោះ​ពី​ការ​សន្យា​របស់​កូរ៉េ​ខាងជើង​ក្នុងការ​ធ្វើ​មិន​ឲ្យ​មាន​នុយក្លេអ៊ែរ​នេះ។

រដ្ឋមន្ត្រី​ការបរទេស​លោក Mike Pompeo បាន​ប្រាប់​សារព័ត៌មាន CNN កាល​ពី​ថ្ងៃ​អាទិត្យ​ថា «គ្មាន​ការ​ផ្លាស់ប្តូរ​នៅ​ក្នុង​ទណ្ឌកម្ម​ដែល​សហរដ្ឋអាមេរិក​បាន​ដាក់​ទៅ​លើ​ប្រទេស​កូរ៉េខាងជើង​ទេ រហូត​ទាល់​តែ​មាន​ការព្រមព្រៀងគ្នា​ដែល​អាច​ផ្ទៀងផ្ទាត់​បាន​ក្នុង​ការ​លុបបំបាត់​នុយក្លេអ៊ែរ​នេះ»៕

XS
SM
MD
LG