ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

​ប្រធានា​ធិបតី​ ដូណាល់ ​ត្រាំ ​ទទួល​ការ​អញ្ជើញ​របស់​មេដឹក​នាំ​រុស្ស៊ី​ទៅ​ទស្សនកិច្ច​ទីក្រុង​មូស្គូ


ប្រធានាធិបតីសហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ (ឆ្វេង) និង​ប្រធានាធិបតី​រុស្ស៊ី ពូទីន ចាប់​ដៃ​គ្នា​នៅ​វិមាន​ប្រធានាធិបតី ក្នុង​ទីក្រុង​ហែលស៊ីនគី ប្រទេស​ហ្វាំងឡង់ កាល​ពី​ថ្ងៃទី​១៦ កក្កដា ២០១៨។

សេតវិមាន​បាន​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សុក្រ​ថា ​ប្រធានា​ធិបតី ​ដូណាល់ ​ត្រាំ​ បាន​ផ្តួច​ផ្តើម​គំនិត​នៃ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​មូស្គូ​បន្ទាប់​ពី​ប្រធានា​ធិបតីរុស្ស៊ី ​Vladimir Putin បាន​បញ្ចេញ​ឲ្យ​ដឹង​ថា ​លោក​បាន​អញ្ជើញ​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ ហើយ​លោក​ Putin​ ក៏​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ឆ្នាំ​ក្រោយ​ដើម្បី​ចូល​រួមស​ន្និសីទ​កំពូល​ដែល​បាន​ពន្យា​ពេល។

បន្ទាប់ពី​ជំនួប​កំពូល​ក្នុង​ក្រុង​ហែលស៊ីនគី ​រវាង​មេដឹកនាំ​ទាំង​២​កាល​ពី​សប្តាហ៍​មុន​ដែល​បណ្តាល​ឲ្យ​មានការ​រិះគន់​ខាង​នយោបាយនៅ​ក្នុង​សហរដ្ឋ​អាមេរិក​មក ​លោក Putin​ បាន​និយាយ​ថា ​លោក​មាន​ផែនការ​ជួបនៅ​ខាង​ក្រៅ​សន្និសីទ​កំពូល​នៅ​ក្នុង​ប្រទេស​អាហ្សង់ទីន​នៅ​ចុង​ឆ្នាំ​នេះ​ហើយ​អាច​ជួប​នៅ​ទី​កន្លែង​ផ្សេង​ទៀត។

ថ្លែង​នៅ​ក្នុង​ទីក្រុង ​Johannesburg ​កាល​ពី​ថ្ងៃ​សុក្រ ​ប្រធានា​ធិបតី​ Putin ​បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​ថា «ខ្ញុំ​ត្រៀម​ខ្លួន​ជា​ស្រេច​ហើយ​ដើម្បី​ទៅ​រដ្ឋធានី​វ៉ាស៊ីន​តោន»។លោក​និយាយ​ទៀត​ថា ​លោក​ក៏បាន​អញ្ជើញ​ប្រធានា​ធិបតី​ទៅ​បំពេញ​ទស្សនកិច្ច​រដ្ឋ​ធានី​មូស្គូ​ផងដែរ។

លោក​ Puitn​ បាន​និយាយ​បន្ទាប់ពី​សន្និសីទ​កំពូល​របស់ពួកមេដឹកនាំ​ក្រុម​ BRICS ​ដែល​មាន​ប្រទេស​ប្រេហ្ស៊ីល​ រុស្ស៊ី ​ឥណ្ឌា ​ចិន​ និង​ប្រទេស​អាហ្វ្រិកខាង​ត្បូងថា​ «ប្រធានាធិបតី​ត្រាំ​មាន​បំណង​ជួប​គ្នា​នៅ​ថ្ងៃ​អនាគត​ហើយ​ខ្ញុំ​ក៏​បាន​ប្រុង​ប្រៀប​ខ្លួន​ហើយ​ដែរ»។

សេតវិមាន​បាន​ឆ្លើយ​តប​តាម​សេចក្តី​ថ្លែងការណ៍​ថា៖ «ប្រធានា​ធិបតី​ត្រាំ​រំពឹង​ថា​នឹង​មាន​ជំនួប​ជាមួយ​ប្រធានា​ធិបតី​រុស្ស៊ី ​Putin ​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​នៅ​ឆ្នាំ​ក្រោយ​ ហើយលោក​ ត្រាំ​ នឹង​ទៅ​ទស្សន​កិច្ច​នៅ​ទីក្រុង​ម៉ូស្គូ​បន្ទាប់​ពី​ទទួល​បាន​សេចក្តី​អញ្ជើញ​ជាផ្លូវការ»៕

XS
SM
MD
LG