ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភាអា​មេរិក​នឹង​មានឱកាស​បញ្ចប់​ការ​បិទផ្នែក​ខ្លះ​នៃរដ្ឋាភិបាល

លោក​ Mitch McConnell (កណ្តាល) ​មេដឹក​នាំ​គណបក្ស​សាធារណ​រដ្ឋ​ភាគ​ច្រើន​នៅព្រឹទ្ធ​សភា​បាន​និយាយ​ថា​ នឹង​គ្មាន​ការ​បោះឆ្នោត​ទេ​រហូត​ទាល់តែ​លោក​ Trump ​និង​គណបក្ស​ប្រជា​ធិបតេយ្យ​មាន​ការព្រម​ព្រៀង​គ្នា​អំពី​ប្រាក់​ចំណាយ។​

ទោះជាយ៉ាង​ណា​ឱកាស​បញ្ចប់​វិបត្តិ​នេះ​ទំនង​ជាមាន​តិចតួច​សម្រាប់​វិធានការ​បន្ទាន់​ទាក់ទង​នឹង​ថវិកា​ចំណាយ​ដែល​សភា​និង​លោក​ប្រធានាធិបតី ​Donald Trump អាចព្រម​ព្រៀង​គ្នា។​

សភាអា​មេរិក​នឹង​មានឱកាស​បញ្ចប់​ការ​បិទផ្នែក​ខ្លះ​នៃ​រដ្ឋាភិបាល​សហព័ន្ធ​នៅថ្ងៃ​ព្រហស្បតិ៍​នៅ​ពេល​ដែល​សមាជិក​សភាវិល​ត្រឡប់​មក​ពីថ្ងៃ​ឈប់​សម្រាក​បុណ្យ​ណូអែល។

ទោះជាយ៉ាង​ណា​ឱកាស​បញ្ចប់​វិបត្តិ​នេះ​ទំនង​ជាមាន​តិចតួច​សម្រាប់​វិធានការ​បន្ទាន់​ទាក់ទង​នឹង​ថវិកា​ចំណាយ​ដែល​សភា​និង​លោក​ប្រធានាធិបតី ​Donald Trump អាចព្រម​ព្រៀង​គ្នា។​

ការបិទ​រដ្ឋាភិបាល​ដោយ​ផ្នែក​នេះ​មាន​រយៈពេលជិត​មួយ​សប្តាហ៍​ហើយ​ ប៉ុន្តែ​ការ​ប្រឈម​គ្នា​នៅតែ​មាន។ ​លោក ​Trump ​កំពុង​ទាមទារ​ថវិកា​រាប់ពាន់​លាន​ដុល្លារ​សម្រាប់​ការ​សាងសង់​ជញ្ជាំង​តាម​បណ្តោយ​ព្រំដែន​អាមេរិក - ម៉ិកស៊ិក។ ​គណបក្ស​ប្រជា​ធិបតេយ្យ​គាំទ្រ​ការ​បង្កើន​ថវិកា​តិចតួច​សម្រាប់​មូលនិធិ​សន្តិសុខ​តាម​ព្រំដែន ​ប៉ុន្តែ​មិនបាន​និយាយ​ជាក់លាក់​ថា ​សម្រាប់​ធ្វើ​ជញ្ជាំង​ទេ។

លោក​ Mitch McConnell ​មេដឹក​នាំ​គណបក្ស​សាធារណ​រដ្ឋ​ភាគ​ច្រើន​នៅព្រឹទ្ធ​សភា​បាន​និយាយ​ថា​ នឹង​គ្មាន​ការ​បោះឆ្នោត​ទេ​រហូត​ទាល់តែ​លោក​ Trump ​និង​គណបក្ស​ប្រជា​ធិបតេយ្យ​មាន​ការព្រម​ព្រៀង​គ្នា​អំពី​ប្រាក់​ចំណាយ។​

សេតវិមាន​បាន​បង្ហាញ​ពីភាព​ទន់ភ្លន់​អំពី​ចំនួន​ទឹក​ប្រាក់​ធ្វើ​ជញ្ជាំង​ព្រំដែនប៉ុន្ដែ​រហូតមក​ដល់ពេល​នេះ​ លោក Trump មិនបាន​ស្នើ​កំណែ​ទម្រង់​ច្បាប់​ទាក់ទង​នឹង​អន្តោប្រវេសន៍​ដែល​ទទួល​បាន​ការ​គាំទ្រពី​គណបក្ស​ប្រជា​ធិបតេយ្យ​សម្រាប់​ការបង្កើន​មូលនិធិ​សន្តិសុខ​ព្រំដែនកាលពី​អតីតកាល​នោះ​ទេ។ ​គណបក្ស​ប្រជា​ធិបតេយ្យ​មិន​ទាន់​ជំទាស់​រឹងត្អឹងចំពោះ​ថវិកា​ធ្វើ​ជញ្ជាំង​នោះទេ​ដោយ​ជឿជាក់​ថា​ ជំហរ​ចរចា​របស់ពួក​គេ​នឹងមាន​ភាព​ប្រសើរ​ឡើង​នៅពេល​ដែល​សភា​មាន​សំឡេង​ប្រជា​ធិបតេយ្យ​ភាគច្រើន​នៅដើម​ខែ​មករា៕

XS
SM
MD
LG