ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ដូណាល់ ត្រាំ និយាយ​ថា​មាន​ការ​ជឿន​លឿន​ក្នុង​ការ​ចរចា​ជាមួយ​កូរ៉េ​ខាង​ជើង


ប្រធានា​ធិបតី​ ត្រាំ ចាប់​ដៃ​លោក Kim Yong Chol អតីត​មេ​ចារក​ម្ម​កូរ៉េ​ខាង​ជើង នៅ​ការិយាល័យ​រាង​ពង​ក្រពើ​នៅ​សេត​វិមាន កាល​ពី​ថ្ងៃទី​១៨ មករា ២០១៩។
ប្រធានា​ធិបតី​ ត្រាំ ចាប់​ដៃ​លោក Kim Yong Chol អតីត​មេ​ចារក​ម្ម​កូរ៉េ​ខាង​ជើង នៅ​ការិយាល័យ​រាង​ពង​ក្រពើ​នៅ​សេត​វិមាន កាល​ពី​ថ្ងៃទី​១៨ មករា ២០១៩។

ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បាន​និយាយ​កាល​ពី​ថ្ងៃសៅរ៍​ថា កិច្ច​ខិត​ខំ​ប្រឹង​ប្រែងជាមួយ​កូរ៉េ​ខាង​ជើង​ក្នុងការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ ​កំពុង​ដំណើរ​ការ​យ៉ាង​ល្អ​។

លោក​មាន​កិច្ច​ប្រជុំ​ដ៏​មិន​គួរ​ឱ្យ​ជឿជាក់​មួយ​កាល​ពី​ថ្ងៃ​សុក្រ​ជាមួយ​បេសកជន​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​គឺ​លោក Kim Yong Chol ហើយ​ថា ប្រទេស​មួយ​ត្រូវ​បាន​គេ​ជ្រើស​រើស​ជា​ទីកន្លែង​សម្រាប់​ជំនួប​កំពូល​លើក​ទី២​រវាង​លោក​ ត្រាំ និង​មេដឹក​នាំ​កូរ៉េ​ខាងជើង​ គីម ជុងអ៊ុន។

លោក​ប្រធានាធិបតី​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កាល​ពី​ថ្ងៃសៅរ៍​ថា៖​ «យើង​បាន​យល់​ព្រម​ជួប​គ្នា​នៅ​ចុង​ខែ​កុម្ភៈ។ យើង​បាន​ជ្រើស​រើស​យក​ប្រទេស​មួយ​សម្រាប់​ជំនួយ​នេះ ប៉ុន្តែ​យើង​នឹង​ប្រកាស​ថា​ នៅ​ប្រទេស​ណា​ក្នុ​ងពេល​អនាគត។​លោក​ គីម ជុងអ៊ុន ទន្ទឹង​រង់​ចាំ​ជំនួប​នេះ​ហើយ​ខ្ញុំ​ក៏​អ៊ីចឹង​ដែរ»។

របាយ​ការណ៍​បណ្តាញ​ព័ត៌មាន​អាមេរិកាំង​ដក​ស្រង់​សម្តី​ប្រភព​នានា​ដែល​និយាយ​ថា ​ទីក្រុង​ដាណាង​ ប្រទេស​វៀតណាម​គឺ​ជា​ជម្រើស​មួយ​នៃ​ជម្រើស​សម្រាប់​កិច្ច​ប្រជុំ​នោះ។

សេចក្តី​រាយការណ៍​លើក​ដំបូង​អំពី​កិច្ច​ប្រជុំ​នេះ​លេច​ឡើង​បន្ទាប់​ពី​លោក​ ត្រាំ​ជួប​ជាមួយ​លោក Kim Yong Cholបេសកជន​កំពូល​នៃ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​កាល​ពី​ថ្ងៃ​សុក្រនៅក្នុងការិយាល័យប្រធានាធិបតីនៅសេតវិមាន។ មន្ត្រីសេតវិមាននិយាយថា កិច្ច​ប្រជុំ​នោះ​«ពិភាក្សា​អំពី​កិច្ច​ប្រឹង​ប្រែង​ដើម្បី​ឱ្យ​ទីក្រុង​ព្យុងយ៉ាង​បោះ​បង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន»។

កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​សុក្រ​រវាង​លោក ត្រាំ​ ជាមួយ​អតីត​មេចារ​កម្ម​កូរ៉េ​ខាង​ជើង​ដែល​ជា​រឿយៗ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជាដៃ​ស្ដាំ​របស់​លោក​ គីម ជុងអ៊ុន​ នោះ​មាន​រយៈ​ពេល​៩០​នាទី។ ក្រោយ​ពី​កិច្ច​ប្រជុំ​នេះ លេខាព័ត៌មាន​សេតវិមាន​លោក​ស្រី SarahSanders បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា រដ្ឋបាល​កំពុង​បន្ត «ធ្វើ​ឱ្យ​ជឿន​លឿន»​លើ​បញ្ហា​នេះ៕

XS
SM
MD
LG