ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំណាត់​ការ​ការទូត​មិនត្រឹមត្រូវ​របស់​លោក​ត្រាំ​ជាមួយ​កូរ៉េ​ខាងជើង ចាប់ផ្តើម​ពី​ថ្នាក់​កំពូល


ប្រធានាធិបតី​ដូណាល់ ត្រាំ បក់ដៃ​ទៅកាន់​ហ្វូង​មនុស្ស​មុន​នឹង​ធ្វើលារ​ថ្លែងនៅការ​ប្រជុំ​សភា​ជាតិ​ក្នុង​អគារ​សារមន្ទី​រ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោនកាលពី​ថ្ងៃទី​២០ មីនា ២០១៨។
ប្រធានាធិបតី​ដូណាល់ ត្រាំ បក់ដៃ​ទៅកាន់​ហ្វូង​មនុស្ស​មុន​នឹង​ធ្វើលារ​ថ្លែងនៅការ​ប្រជុំ​សភា​ជាតិ​ក្នុង​អគារ​សារមន្ទី​រ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោនកាលពី​ថ្ងៃទី​២០ មីនា ២០១៨។

សេចក្តី​សម្រេច​ចិត្ត​ភ្លាមៗ​របស់​ប្រធានាធិបតី​ស.រ.អា. Donald Trump ក្នុងការ​ជួប​ជាមួយមេដឹកនាំ​កូរ៉េខាង​ជើង​ Kim Jong Un ដោយ​មិន​បានរៀបចំ​ផែន​ការ​ជាមុន​អំពី​កិច្ចព្រម​ព្រៀង​បរមាណូ​ អាច​នាំ​ឱ្យមាន​កិច្ចព្រម​ព្រៀង​ជា​ប្រវត្តិសាស្ត្រ​មួយ​។ ក៏​ប៉ុ​ន្តែ​វា​អាចមាន​បាន​នៅ​ពេល​ចាប់ផ្តើម​ដំណើរ​ការ​ចរចា​ដ៏​យូរ​មួយ។​

ចំណង់​របស់​លោក Kim Jong Un ក្នុង​ការ​ធ្វើកិច្ចចរចា​អំពី​ការ​បញ្ឈប់កម្មវិធី​អាវុធ​បរមាណូ​របស់ប្រទេស​លោកបានត្រូវ​បញ្ចូន​ទៅ​លោក Chung Eui-yong ប្រធាន​សន្តិសុខ​ជាតិ​កូរ៉េខាងត្បូងដែល​បានជួបជាមួយ​មេដឹកនាំ​កូរ៉េខាង​ជើង​កាល​ពី​ពេល​ថ្មីៗនេះ​នៅ​ក្នុង​ក្រុង Pyongyang។​ នៅ​ពេល​បន្ទាប់​មក​ លោក​ Chung បាន​និយាយ​ប្រាប់លោកប្រធានាធិបតី​ Trump ថា​លោក Kim Jong Un «បាន​និយាយ​ថា​លោកប្តេជ្ញាដល់​ការ​ធ្វើមិនឱ្យមានអាវុធ​បរមាណូ» នៅ​ពេល​លោក Chung ធ្វើដំណើរ​មកកាន់រដ្ឋធានី​ Washington ដើម្បី​និយាយ​ត្រួសៗ​ប្រាប់ពួក​មន្ត្រី​ខាងសន្តិសុខ​នៅ​ឯសេតវិមាន។​

ការ​ប្តេជ្ញា​របស់លោក Kim Jong Un ក្នុងការ​ធ្វើ​មិន​ឱ្យមានអាវុធ​បរមាណូ​បានក្លាយ​ទៅ​ជា​មូលដ្ឋាន​សម្រាប់​ជំនួបកំពូល​រវាង​លោក Kim Jong Un និង​លោកប្រធានាធិបតី​កូរ៉េខាង​ត្បូង Moon Jae-in ដែលនឹង​មានធ្វើក្នុង​ខែ​មេសា​និងជំនួប​ជាមួយលោកប្រធានាធិបតីស.រ.អា. Donald Trump នៅ​ខែ​ឧសភា។

ក៏​ប៉ុន្តែ​ទោះជា​យ៉ាង​ណា​ក៏ដោយ​ក៏​ពួក​មេដឹកនាំនៅក្នុង​ក្រុង Pyongyang ប្រើពាក្យពេចន៍មួយ​សម្រាប់សម្គាល់​ការ​ធ្វើមិនឱ្យ​មានអាវុធ​បរមាណូ​ដែល​មានន័យ​ច្រើន​យ៉ាង៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG