ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump បាន​ស្នើ​ឈ្មោះ​តែងតាំង​លោក Robert O'Brien ជា​ទី​ប្រឹក្សា​សន្តិសុខ​ជាតិ​ថ្មី


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump អំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតនៅមជ្ឈមណ្ឌល Santa Ana Star Center កាល​ពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩។
រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump អំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតនៅមជ្ឈមណ្ឌល Santa Ana Star Center កាល​ពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩។

លោក O'Brien ដែល​ជា​ទី​ប្រឹក្សាសន្តិសុខ​ជាតិ​ទីបួនរបស់​លោក Trump បាន​ត្រូវជ្រើស​រើស​ក្នុង​ចំណោម​បេក្ខជន​ប្រាំ​នាក់​ដែល​លោក Trump បាននិយាយ​ថា​ បានឋិតនៅ​ក្រោមការពិចារណា។

លោក​ប្រធានាធិបតី​ Donald Trump បាន​ស្នើ​ឈ្មោះ​តែងតាំង​លោក Robert O'Brien ជា​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ថ្មី​ ជំនួស​លោក​ John Bolton ដែល​បានត្រូវ​ដក​ចេញ​ពី​តំណែង​កាលពី​សប្តាហ៍​មុន។​

លោក​ Trump បាន​និយាយ​តាម Twitter កាលពី​ថ្ងៃពុធ​ថា «ខ្ញុំ​រី​ក​រាយ​នឹង​ប្រកាស​ថា​ខ្ញុំ​នឹង​ស្នើ​ឈ្មោះលោក Robert C. O'Brien ដែល​នៅ​ពេល​បច្ចុប្បន្ន​នេះកំពុង​បម្រើការ​ជា​ប្រេសីត​ពិសេស​របស់​ប្រធានាធិបតី​ទទួល​បន្ទុកកិច្ច​ការចំណាប់​ខ្មាំង​នៅ​ឯក្រសួង​ការបរទេសឱ្យ​កាន់តំណែង​ជា​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ថ្មី​របស់​យើង។​ ខ្ញុំ​បានធ្វើការយូរមកហើយ​ជា​មួយ Robert។​ លោក​នឹង​ធ្វើកិច្ចការ​ដ៏អស្ចារ្យមួយ!»។

​លោក Trump បាន​និយាយថា​លោក Bolton ជា «មហន្តរាយ» មួយ​អំពីគោល​នយោបាយ​ស្តី​ពី​ប្រទេស​កូរ៉េខាងជើង «ខុស​ឆ្គង» អំពីបញ្ហា​ប្រទេសវេណេស៊ុយអេឡាហើយ​មិនត្រូវគ្នា​ជាមួយមន្ត្រី​សំខាន់ៗ​នៃ​រដ្ឋាបាល​ថែម​ទៀត។​

លោក O'Brien ដែល​ជា​ទី​ប្រឹក្សាសន្តិសុខ​ជាតិ​ទីបួនរបស់​លោក Trump បាន​ត្រូវជ្រើស​រើស​ក្នុង​ចំណោម​បេក្ខជន​ប្រាំ​នាក់​ដែល​លោក Trump បាននិយាយ​ថា​ បានឋិតនៅ​ក្រោមការពិចារណា។

លោក​បានត្រូវជ្រើស​រើស​នៅ​ក្រោយបានធ្វើ​សហប្រតិបត្តិការ​ជា​មួយ​លោក​រដ្ឋមន្ត្រី​ការ​បរទេស Mike Pompeo អំពី​ករណីចំណាប់​ខ្មាំង​មួយ​ចំនួន។

នៅ​ពេល​លោកកាន់តំណែង​ក្នុង​ក្រសួងការបរទេស​ស.រ.អាចាប់តាំង​ពី​ខែ​ឧសភា​ឆ្នាំ២០០៨​មក លោក O'Brien បានធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយគ្រួសារ​ពួក​ចំណាប់ខ្មាំ​ង​អាមេរិកាំង​និង​ផ្តល់​ការ​ណែ​នាំ​ឱ្យ​រដ្ឋបាល​ស.រ.អាអំពី​បញ្ហា​ចំណាប់​ខ្មាំង។​ កាលពី​ពេលមុន​លោក​បានជួយ​ដឹកនាំ​ការ​ផ្តើមគំនិតរបស់​ក្រសួង​ការបរទេស​អាមេរិកាំង​សម្រាប់កំណែទម្រង់​យុត្តិធ៌ម​ក្នុង​ប្រទេសអាហ្វហ្គានីស្ថាននៅ​ក្នុង​រដ្ឋបាល​របស់លោកប្រធានាធិបតី George W. Bush និងលោក​ប្រធានាធិបតី​ Barack Obama៕

XS
SM
MD
LG