ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ប្រធានា​ធិបតី​អាមេរិក​ដូណាល់ ​ត្រាំ​ថា ​លោក​អាច​បន្ធូរបន្ថយ​ការ​ដាក់​ទណ្ឌកម្ម ប្រសិន​បើ​អ៊ីរ៉ង់​ចង់​ចរចា


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump ធ្វើយុទ្ធនាការ​ឃោសនានៅ​ក្រុង Fayetteville រដ្ឋ North Carolina កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩។
រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump ធ្វើយុទ្ធនាការ​ឃោសនានៅ​ក្រុង Fayetteville រដ្ឋ North Carolina កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩។

លោក​ប្រធានា​ធិបតី​ត្រាំបាន​មាន​ប្រសាសន៍​ទៀត​ថា ​សហរដ្ឋ​អាមេរិក​មិន​ស្វះ​ស្វែង​រក​ការ​ផ្លាស់​ប្តូរ​របប​​ក្នុង​ប្រទេស​អ៊ីរ៉ង់​ទេ ហើយ​​លោក​ប្រធានា​ធិបតី​បាន​​និយាយ​ទៀត​ថា ប្រទេស​អ៊ីរ៉ង់មាន​សក្តានុពល​ដ៏​អស្ចារ្យ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ដូណាល់ ​ត្រាំជាថ្មី​ម្តងទៀតបានស្នើការ​បន្ធូរបន្ថយ​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​ប្រទេស​អ៊ីរ៉ង់ ​ប្រ​សិនបើ អ៊ីរ៉ង់អាច​ធ្វើ​ឲ្យ​ប្រធានា​ធិបតី Hassan Rouhani ទៅ​កាន់​តុ​ចរចា។

លោក​ប្រធានា​ធិបតី​ត្រាំបាន​ប្រាប់​ក្រុមអ្នក​យកព័ត៌មាន​នៅឯសេតវិមាន​កាល​ពី​ថ្ងៃ​ពុធ​ថា «យើងនឹង​ឃើញ​អ្វី​កើត​មាន​ឡើង»។ លោក​ប្រធានា​ធិបតីបាន​មាន​ប្រសាសន៍​ទៀត​ថា «អ៊ីរ៉ង់​មាន​ការ​លំបាក​ខាង​ហិរញ្ញ​វត្ថុ​យ៉ាង​ខ្លាំង​ហើយ​ការ​ដាក់​ទណ្ឌកម្ម​នេះ​កំពុងកាន់​តែ​ខ្លាំង​ឡើងៗ»។

លោក​ប្រធានា​ធិបតី​ត្រាំបាន​មាន​ប្រសាសន៍​ទៀត​ថា ​សហរដ្ឋ​អាមេរិក​មិន​ស្វះ​ស្វែង​រក​ការ​ផ្លាស់​ប្តូរ​របបក្នុង​ប្រទេស​អ៊ីរ៉ង់​ទេ ហើយលោក​ប្រធានា​ធិបតី​បាននិយាយ​ទៀត​ថា ប្រទេស​អ៊ីរ៉ង់មាន​សក្តានុពល​ដ៏​អស្ចារ្យ។

​លោក​ប្រធានា​ធិបតី​ត្រាំ​បាន​ថ្លែង​ ២​ថ្ងៃ​ បន្ទាប់​ពី​បណ្តេញ​លោក John Bolton ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិកចេញ​ពី​ដំណែង​ ដែល​បាន​ជំទាស់​ប្រឆាំង​ការចរចា​ណា​មួយ​រវាង​សហរដ្ឋ​អាមេរិក​និងអ៊ីរ៉ង់។

ប្រធានា​ធិបតី​អ៊ីរ៉ង់​លោក Rouhani ក៏​បាន​ច្រាន​ចោល​ពី​ជំនួប​ណាមួយ​រវាង​ប្រធា​នា​ធិបតី​ត្រាំ​ដរាបណា​ការ​ដាក់​ទណ្ឌកម្មនៅ​ជាធរមាននោះ។ លោក​បាន​និយាយកាល​ពី​ថ្ងៃ​ពុធ​ថា ​ការ​ចរចា​បែបនេះ​នឹង​គ្មាន​ន័យ។

​ប្រធានា​ធិបតី​អ៊ីរ៉ង់​បាន​និយាយ​ទៀត​ថា «អាមេរិកាំងត្រូវ​តែយល់​ថា ​ការ​ចូល​ចិត្ត​ធ្វើ​សង្គ្រាម​និង​ការ​ធ្វើ​ជំនួញ​សង្គ្រាមមិន​ផ្តល់​ប្រយោជន៍​ដល់​ពួកគេ​ទេ។ គេ​ត្រូវ​តែ​បោះ បង់​ចោល​សកម្ម​ភាព​ទាំង​២នេះ»។

លោក​ប្រធានា​ធិបតី​ត្រាំ ​បាន​ដក​សហរដ្ឋ​អាមេរិក​ចេញពី​កិច្ច​ព្រម​ព្រៀង​នុយក្លែ​អ៊ែ​អន្តរជាតិឆ្នាំ២០១៥​ជាមួយ​អ៊ីរ៉ង់​កាល​ពី​ឆ្នាំ​ទៅ​ហើយ​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ច​ឡើង​វិញ​ដែល​ត្រូវ​បាន​លប់​ចោល​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​នោះ៕

XS
SM
MD
LG