ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីរ៉ង់​ថា ការ​បញ្ឈប់​លោក Bolton ពី​ដំណែងអាច​ឲ្យ​រដ្ឋបាល​លោក Trump ដោះស្រាយ​បញ្ហា​ជាមួយ​នឹង​ខ្លួន​បាន​ប្រសើរ​ជាង​មុន


FILE - U.S. National security adviser John Bolton, attends a conference of more than 50 nations that largely support Venezuelan opposition leader Juan Guaido in Lima, Peru, Aug. 6, 2019.
FILE - U.S. National security adviser John Bolton, attends a conference of more than 50 nations that largely support Venezuelan opposition leader Juan Guaido in Lima, Peru, Aug. 6, 2019.

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​អ៊ីរ៉ង់​លោក Ali Rabiei បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា លោក Bolton គឺ​ជា «និមិត្តរូប​នៃ​គោល​នយោបាយ​បង្ក​សង្គ្រាម​របស់​សហរដ្ឋ​អាមេរិក» និង​គឺ​ជា​ អ្នក​ប្រឆាំង​នឹង​ប្រទេស​អ៊ីរ៉ង់។ 

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​អ៊ីរ៉ង់​និយាយ​ថា ការ​ចាកចេញ​ពី​ដំណែង​របស់​ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​លោក John Bolton អាច​ធ្វើ​ឲ្យ​រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ដោះស្រាយ​បញ្ហា​ជាមួយ​នឹង​អ៊ីរ៉ង់​តាម «របៀប​មិន​សូវ​លំអៀង»។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​អ៊ីរ៉ង់​លោក Ali Rabiei បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា លោក Bolton គឺ​ជា «និមិត្តរូប​នៃ​គោល​នយោបាយ​បង្ក​សង្គ្រាម​របស់​សហរដ្ឋ​អាមេរិក» និង​គឺ​ជា​ អ្នក​ប្រឆាំង​នឹង​ប្រទេស​អ៊ីរ៉ង់។

មន្ត្រី​អ៊ីរ៉ង់​នានា ដែល​រួម​មាន​ទាំង​រដ្ឋមន្ត្រី​ការបរទេស​លោក Mohammad Javad Zarif ផង​ដែរ កន្លង​មក​បាន​លើក​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​ថា លោក Bolton គឺ​ជា​បុគ្គល​ប្រឆាំង​ទៅ​នឹង​ការ​ចរចា​ ដើម្បី​ដោះស្រាយ​ភាព​តានតឹង​រវាង​សហរដ្ឋ​អាមេរិក និង​អ៊ីរ៉ង់។

កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​បញ្ជាក់​ថា ការ​បញ្ឈប់​លោក Bolton ពី​ដំណែងនឹង​មិន​ធ្វើ​ឲ្យ​ផ្លាស់ប្ដូរ​ដល់​គោល​នយោបាយ​ការបរទេស​របស់​លោក Trump នោះ​ទេ។

លោក Pompeo បាន​និយាយ ក្រោយ​ពី​លោក Trump បាន​ប្រកាស​តាម Twitter អំពី​ការ​បញ្ឈប់​លោក Bolton ពី​ដំណែង​មិន​ដល់​ពីរ​ម៉ោង​ផង យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​គិត​ថា គ្មាន​មេដឹកនាំ​ណា​ម្នាក់​នៅ​លើ​ពិភពលោក​ដែល​គួរ​ធ្វើ​ការ​សន្និដ្ឋាន​ថា ដោយសារ​មន្ត្រី​ណា​ម្នាក់​ឈប់​ពី​ដំណែង នោះ​គោល​នយោបាយ​ការបរទេស​របស់​លោក​ប្រធានាធិបតី Trump នឹង​ផ្លាស់ប្ដូរ​នោះ​ទេ»។

បន្ទាប់ពី​បាន​បញ្ឈប់​លោក Bolton ពី​ដំណែង លោក Trump ថា លោក​នឹង​ប្រកាស​ឈ្មោះ​អ្នក​ដែល​ត្រូវ​ជំនួស​ដំណែង​លោក Bolton នៅ​សប្ដាហ៍​ក្រោយ។ នា​ពេល​បច្ចុប្បន្ន​នេះ លោក Charlie Kupperman ដែល​ជា​ទីប្រឹក្សា​រង​ផ្នែក​សន្តិសុខ​ជាតិ នឹង​ធ្វើ​ជា​ទី​ប្រឹក្សា​សន្តិសុខ​ជាតិ​ស្ដីទី៕

XS
SM
MD
LG