ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ថា ​ប្រធានា​ធិ​បតី​ត្រាំ​​តាំង​ចិត្ត​នាំជន​ជាតិ​អាមេរិកាំង​ដែល​ជាប់​ឃុំនៅ​កូរ៉េខាង​ជើង​មក​ប្រទេស​អាមេរិក​វិញ


រូបភាព​ឯកសារ៖ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​ជប៉ុន​ William Hagerty ថ្លែង​នៅ​ក្នុង​សន្និសីទកាសែតក្នុង​ទីក្រុង​តូក្យូ​កាលពី​ថ្ងៃទី​១៧ វិច្ឆិកា​ ២០១៧។
រូបភាព​ឯកសារ៖ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​ជប៉ុន​ William Hagerty ថ្លែង​នៅ​ក្នុង​សន្និសីទកាសែតក្នុង​ទីក្រុង​តូក្យូ​កាលពី​ថ្ងៃទី​១៧ វិច្ឆិកា​ ២០១៧។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ​បាន​ធ្វើ​ការ​តាំង​ចិត្ត​ដ៏​មុតមាំ​ដើម្បី​ធ្វើ​ការទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន​ដើម្បី​ព្យាយាម​យក​ចំណាប់​ខ្មាំង​ជា​ជន​ជាតិ​អាមេរិកាំង​និង​ជប៉ុន​ពី​ប្រទេស​កូរ៉េខាងជើង​មក​វិញ ​នេះតាម​ការ​បញ្ជាក់​របស់​លោក​ William Hagerty ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​ជប៉ុន។

លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក Hagerty នៅ​ក្នុងការ​ថ្លែង​ត្រួសៗ​តាម​ទូរ​សព្ទ​ដែល​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​ជំនួប​រវាង​ប្រធានា​ធិបតី​ត្រាំ​និង​នាយករដ្ឋ​មន្រ្តី​ជប៉ុនShinzo Abe ​នៅឯ​វិមាន Mar-a-Lago របស់​លោក​ត្រាំ​ក្នុង​រដ្ឋ Florida កាល​ពី​ពុធ​ថា «​នេះ​ជា​បញ្ហា​រសើបបំផុត​សម្រាប់​យើង​និង​ជា​អាទិភាព​ខ្ពស់​បំផុត​មួយ​សម្រាប់​មេដឹកនាំ​ទាំង​២​ដែល​ត្រូវ​បានគ្រប​ដណ្តប់​យ៉ាង​ខ្លាំង​នៅ​ក្នុង​ជំនួប​នោះ‍»។​

លោកនាយករដ្ឋ​មន្រ្តី​ជប៉ុន ​អាបេ ​បាន​សន្យា​លើក​ឡើង​នូវ​បញ្ហា​ពលរដ្ឋ​ជប៉ុន​ដែល​ត្រូវ​បាន​ចាប់​ពង្រត់​ដោយ​រដ្ឋាភិបាល​ក្រុង​ព្យូងយ៉ាងកាល​ពី​ប៉ុន្មាន​ទសវត្សរ៍​មុន​ក្នុង​អំឡុង​នៃ​ជំនួប​មួយ​ដែល​បាន​គ្រោង​ធ្វើ​ឡើង​របស់​ប្រធានា​ធិបតី​ត្រាំ​ជា​មួយមេដឹកនាំ​កូរ៉េខាង​ជើង ​គីម ​ជុងអ៊ុន។ ប្រធានា​ធិបតី​ត្រាំ​បាន​ជួប​ជាមួយ​ក្រុម​គ្រួសារ​របស់​អ្នក​ដែល​ត្រូវ​គេ​ចាប់​ពង្រត់​នៅ​ក្នុង​ប្រទេស​ជប៉ុន​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​ទៅ​ក្នុង​អំឡុង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក។

​ជន​ជាតិ​អាមេរិកាំ​ងដើម​កំណើតកូរ៉េ​៣​នាក់​បច្ចុប្បន្ននេះ​បាន​ស្ថិត​នៅ​គុក​ប្រទេស​កូរ៉េខាង​ជើង។​ លោក Tony Kim ​និង​លោក Kim Hak Song ​បាន​បង្រៀន​នៅឯ​សាកល​វិទ្យា​ល័យ​វិទ្យា​សាស្រ្ត​និង​បច្ចេក​វិទ្យា​ក្នុង​ក្រុង​ព្យុងយ៉ាង ​ដែល​ជា​សាកល​វិទ្យា​ល័យឯក​ជន​មួយ​នៅ​ក្នុង​ប្រទេស​នោះ។​ ពួកគេ​បាន​ត្រូវ​គេ​ឃុំ​ខ្លួន​ដាច់​ពី​គ្នា​នៅ​ឆ្នាំ​២០១៧​ហើយ​បាន​រងការ​ចោទ​ប្រកាន់​ពីការ​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​រដ្ឋ​ដើម្បី​ផ្តួល​រំលំរដ្ឋាភិបាល​។

លោក Kim Dong Chul ជា​អ្នក​ជាប់​ឃុំ​ទី៣ ​បាន​ត្រូវ​ចាប់​ខ្លួន​នៅ​ក្នុង​ទីក្រុង Rason នៅ​ចុង​ភាគ​ឦសាន្តនៃ​កូ​រ៉េ​ខាង​ជើង​កាល​ពី​ខែ​តុលា ​ឆ្នាំ​២០១៥។ លោក​បាន​ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​១០​ឆ្នាំ​ដោយ​ធ្វើ​ការ​ជាទម្ងន់​នៅ​ឆ្នាំ​២០១៦បន្ទាប់​ពី​រងការ​ចោទ​ប្រកាន់​ពីចារបុរស៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG