ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​ថា៖ ​សន្និសីទ​កំពូល​រវាង​លោក​ត្រាំ​និង​គីម​ ជុង​អ៊ុន​ ទំនង​កើត​មាន​ឡើង


រូបឯកសារ៖ រូប​លោក​ប្រធានាធិបតីសហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ (ឆ្វេង) និង​លោក គឹម ជុងអ៊ុន មេដឹកនាំកូរ៉េ​ខាង​ជើង។
រូបឯកសារ៖ រូប​លោក​ប្រធានាធិបតីសហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ (ឆ្វេង) និង​លោក គឹម ជុងអ៊ុន មេដឹកនាំកូរ៉េ​ខាង​ជើង។

មន្រ្តី​សេតវិមាន​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​សុក្រ​ថា ​ផែនការ​សម្រាប់​សន្និសីទ​កំពូល​មួយ​ដែល​មិន​ធ្លាប់​មាន​កាល​ពី​ពេល​មុន​រវាង​មេដឹកនាំ​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ជើងស្ថិត​នៅ​តាម​ការ​គ្រោង​ទុក​ដដែល​ហើយ​មន្រ្តី​សេតវិមាន​ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​ធ្វើ​ការ​ទាក់​ទង​គ្នា​ដោយ​ផ្ទាល់​អំពីបញ្ហា​នេះ។

​មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​របស់​រដ្ឋបាល​ប្រធានា​ធិបតី​ត្រាំ ​បាន​ចាត់​ទុក​ឱកាស​នៃ​ជំនួប​ដែល​កើត​មាន​ឡើង​ថា ​«ដូចជា​ទំនង‍»​ដោយ​ធ្វើ​ការ​ពន្យល់​ថា ​«មាន​អន្តរ​ទីភ្នាក់​ងារ​ហើយ​និង​ដំណើរ​ការ​ដែល​បាន​ធ្វើ​ឡើង​យ៉ាង​តឹង​តែង​ដែល​បាន​ធ្វើ​ឡើង​អស់ ​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍​នៅ​ពេល​ឥឡូវ​នេះ‍»។

មន្រ្តី​នោះ​ក៏​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​អំពី​ផែនការ​ពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ​ពួកមន្រ្តី​កូរ៉េខាង​ជើង​ថា ​តាម​និយម​ន័យ ការ​ទាក់​ទង​នោះ​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​គ្រប់​គ្រាន់​ដើម្បី​ឲ្យ​យើង​ប្រុង​ប្រៀប​រៀបចំ​សន្និ​សីទ​កំពូល​នោះ​ឲ្យ​បាន​ជោគជ័យ‍»។

សន្និសីទ​កំពូលដែល​គេរំពឹង​ទុក​នោះ​ក៏​នឹង​ក្លាយ​ជា​ប្រធានបទ​នៃ​ការ​ពិភាក្សា​ដ៏​សំខាន់​មួយ​នៅ​សប្តាហ៍​ក្រោយ​នៅ​ពេល​ដែល​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ​ ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ទទួល​លោក​នាយក​រដ្ឋមន្រ្តី​ជប៉ុន Shinzo Abe ​នៅ​ឯ​កន្លែង​លំហែកាយ​ឯកជន​របស់​ប្រធានា​ធិបតី​ក្នុង​ទីក្រុង​ Mar-a-Lago រដ្ឋ Florida ចំពោះ​អ្វី​ដែល​ពួក​មន្រ្តី​ហៅ​ថា​ «ដំណើរ​ទស្សនកិច្ច​ការ​ងារ‍»។

ជប៉ុន​ស្ថិត​នៅ​ក្នុង​ចំណោម​សម្ព័ន្ធ​មិត្ត​របស់អាមេរិក​ដែល​មានការជ្រួល​ច្រាល​បំផុត​អំពី​សន្និសីទ​កំពូល​រវាង​ប្រធានា​ធិបតី ​ត្រាំ​ និង​ គីម ជុងអ៊ុន​ ដែល​ព្រួយ​បារម្ភ​ថា ផលប្រយោជន៍​ជាតិ​របស់​ខ្លួន​មិន​ត្រូវ​បានពិភាក្សា​ឲ្យ​បាន​គ្រប់​គ្រាន់ ​ប្រសិន​បើ​កិច្ច​ព្រម​ព្រៀង​ខាង​សន្តិសុខ​មួយ​បានត្រូវ​ធ្វើ​ឡើង​រវាង​សហរដ្ឋអាមេរិក​និង​កូរ៉េ​ខាង​ជើង​នោះ៕

XS
SM
MD
LG