ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ បាន​ចំអក​ដល់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី​របស់​គណបក្ស​ប្រជាធិបតេយ្យ


លោក Tom Perez ប្រធាន​ថ្មី​របស់​គណបក្ស​ប្រជាធិបតេយ្យ​ថ្លែង​ក្រោយ​ពេល​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើស​រើស​នៅ​ស្នាក់ការ​គណៈកម្មាធិការ​គណបក្ស​ប្រជាធិបតេយ្យ​ ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃទី​២៥ ខែ​កុម្ភៈ។
លោក Tom Perez ប្រធាន​ថ្មី​របស់​គណបក្ស​ប្រជាធិបតេយ្យ​ថ្លែង​ក្រោយ​ពេល​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើស​រើស​នៅ​ស្នាក់ការ​គណៈកម្មាធិការ​គណបក្ស​ប្រជាធិបតេយ្យ​ ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃទី​២៥ ខែ​កុម្ភៈ។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ កំពុង​តែ​ចំអក​ដល់​ការបោះឆ្នោត​របស់​គណបក្ស​ប្រជាធិបតេយ្យ ដែល​បាន​ជ្រើសរើស​យក​លោក ​Tom Perez​ អតីត​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ឲ្យ​ធ្វើ​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​របស់​ពួក​គេ ខណៈ​ដែល​គណបក្ស​នេះ​ព្យាយាម​បង្រួប​បង្រួម​គ្នា​ឡើង​វិញ ក្រោយ​ពី​ខក​ចិត្ត​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ចាញ់​ឆ្នោត​ទៅ​លោក ត្រាំ កាល​ពី​ខែ​វិច្ឆិកា។

នៅ​ក្នុង​ប្រអប់​បញ្ចេញ​មតិ​លើ​គណនី ​Twitter​ របស់​ខ្លួន ​លោក ត្រាំ ខាង​គណបក្ស​សាធារណរដ្ឋ​បាន​មាន​ប្រសាសន៍​ថា ​លោក​«មិន​មាន​អ្វី​សប្បាយ​ចិត្ត​ជាង​នេះ​ទៀត​ទេ»​សម្រាប់​លោក ​Perez ​ឬ​ «សម្រាប់​គណបក្ស​សាធារណរដ្ឋ​នោះ»។​

លោក ត្រាំ ​បាន​ប្រៀប​ធៀប​ការ​ប្រកួត​ប្រជែង​កាល​ពី​ថ្ងៃ​សៅរ៍​ទៅ​នឹង​ការ​ប្រកួត​ប្រជែង​កាល​ពី​ឆ្នាំ​មុន ​ដើម្បី​ធ្វើ​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ដែល​នៅ​ទី​បំផុត​លោក​ស្រី Hillary Clinton ​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​អាច​យក​ឈ្នះ​លើ​លោក ​Bernie Sanders ​សមាជិក​ព្រឹទ្ធសភា​រដ្ឋ ​Vermont ​ដែល​ជា​ការពេញ​ចិត្ត​របស់​គណបក្ស​ប្រជាធិបតេយ្យ​ដែល​និយម​ទៅ​លើ​ការធ្វើ​កំណែ​ទម្រង់​ ប៉ុន្តែ​នៅ​ទីបំផុត​នៅ​តែ​ចាញ់​លោក ត្រាំ ដដែល។

លោក ត្រាំ បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា៖ «លោកស្រី​ Clinton ​ចង់​បាន​លោក Perez»​ ខណៈ​ដែល​បេក្ខជន​ដែល​គាំទ្រ​លោក​ Bernie ​ក៏​ដូចជា​លោក​ Bernie​ ខ្លួន​ឯង មិន​ដែល​មាន​ឱកាស​ម្តង​ណា​ឡើយ»។

លោក ​Perez ​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​អតីត​ប្រធានាធិបតី ​លោក​ បារ៉ាក់ អូបាម៉ា ដែល​ធ្លាប់​បម្រើការ​ក្នុង​រដ្ឋបាល​របស់​លោក​ បាន​ឈ្នះ​នៅ​ក្នុង​ការប្រជែង​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ​លើ​លោក​ Keith Ellison​ សមាជិក​សភា​រដ្ឋ ​Minnesota ​ដោយ​ទទួល​បាន​សំឡេង​គាំទ្រ​ ២៣៥​ទល់​នឹង​ ២០០៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG