ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រជាធិបតេយ្យ​ពន្យារ​ពេល​បោះឆ្នោត​ទៅ​លើ​បេក្ខភាព​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ដែល​លោក​ត្រាំ​តែង​តាំង


រូប​ឯកសារ៖ លោក Jeff Sessions ថ្លែង​នៅ​វិមាន​ Capitol នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ កាល​ពី​ដើម​ខែ​មករា។
រូប​ឯកសារ៖ លោក Jeff Sessions ថ្លែង​នៅ​វិមាន​ Capitol នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ កាល​ពី​ដើម​ខែ​មករា។

មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​ប្រធានាធិបតី​អាមេរិក ​ដូណាល់ ត្រាំ​ បណ្តេញ​រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួង​យុត្តិធម៌​ចេញ ​ចំពោះ​ការ​បដិសេធ​មិន​គាំទ្រ​បទបញ្ជា​ប្រធានាធិបតី​ទៅ​លើ​បញ្ហា​អន្តោប្រវេសន៍ ​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​អង្គារ បាន​តវ៉ា​នឹង​វិធានការ​របស់​លោក​ប្រធានាធិបតី តាម​រយៈ​ការពន្យារ​ពេល​បោះឆ្នោត​របស់​គណៈកម្មាធិការ​មួយ​ទៅ​លើ​បេក្ខភាព​របស់​លោក ​Jeff Sessions។

​លោក Sessions ​គឺ​ជា​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​នៃ​រដ្ឋ ​Alabama ដែល​លោក ត្រាំ បាន​តែង​តាំង​សម្រាប់​តំណែង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​នេះ។ ​

លោក ​Chuck Schumer ​មេដឹកនាំ​សំឡេង​ភាគតិច​នៅ​ក្នុង​ព្រឹទ្ធសភា​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម ​Twitter ថា៖ «ប្រជាពលរដ្ឋ​អាមេរិកាំង​ត្រូវ​ការ​ចម្លើយ​ពី​លោក Sessions​ ពាក់​ព័ន្ធ​នឹង​បទ​បញ្ជា​ប្រធានាធិបតី។ គណៈ​វិនិច្ឆ័យ​នឹង​មិន​ត្រូវ​ផ្តល់​ចម្លើយ​នោះ​ទេ រហូត​ដល់​យើង​ទទួល​បាន​ចម្លើយ ដូច្នេះ​ខ្ញុំ​នឹង​ស្នើ​បទបញ្ជា​ផ្ទៃ​ក្នុង​រយៈ​ពេល​២​ម៉ោង»។

បទបញ្ជា​ផ្ទៃ​ក្នុង​រយៈពេល​២​ម៉ោង​ ដែល​កម្រ​ប្រើ​នេះ​ហាម​ឃាត់​គណៈកម្មាធិការ​មិន​ឲ្យ​ប្រជុំ​លើស​២​ម៉ោង​នោះ​ទេ បន្ទាប់​ពី​ព្រឹទ្ធសភា​ពេញ​អង្គ​បញ្ជា​ដោយ​ប្រើ​ញញួរ​ឈើ​នៅ​ក្នុង​ថ្ងៃ​កំណត់​ជាក់​លាក់​ណា​មួយ។ សមាជិក​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រើប្រាស់​វា​ម្តង​ម្កាល​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ដើម្បី​ពន្យារ​ពេល​អនុម័ត​ទៅ​លើ​បេក្ខជន​ដែល​អតីត​ប្រធានាធិបតី លោក អូបាម៉ា តែងតាំង៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG