ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ត្រាំ​ជួប​ប្រធានាធិបតី​បារាំង​ក្រោយ​ពី​បង្ហោះ​សារ​បែប​ចូលចិត្ត​រិះគន់​តាម​បណ្ដាញ​ Twitter


ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ និង​ប្រធានាធិបតី​បារាំង ​Emmanuel Macron ជួប​គ្នា​នៅ​ប៉ារីស​កាលពី​ថ្ងៃទី​១០ វិច្ឆិកា ២០១៨។
ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ និង​ប្រធានាធិបតី​បារាំង ​Emmanuel Macron ជួប​គ្នា​នៅ​ប៉ារីស​កាលពី​ថ្ងៃទី​១០ វិច្ឆិកា ២០១៨។

ក្រោយ​ពីបាន​ទៅ​ដល់​ទី​ក្រុង​ប៉ារីស ប្រទេស​បារាំង បន្ទាប់​ពី​បាន​បង្ហោះ​សារ​បែបរិះគន់​តាម​បណ្ដាញ​ Twitter ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បាន​ជួប​ជាមួយ​ប្រធានាធិបតី​បារាំង លោក​ Emmanuel Macron នៅឯ​វិមាន​ប្រធានាធិបតី Elysee Palace នៅ​ថ្ងៃ​សៅរ៍​នេះ ដើម្បី​ពិភាក្សា​គ្នា​អំពី​បញ្ហា​សន្តិសុខ​អឺរ៉ុប​និង​មជ្ឈិមបូព៌ា។

មេដឹកនាំ​អាមេរិក បាន​ធ្វើ​ដំណើរ​ទី​កាន់​ទ្វីប​អឺរ៉ុប​ជាមួយ​ស្ត្រី​ទី១ ដែល​ជា​ភរិយា​របស់​លោក​គឺ​លោកស្រី Melania Trump ដើម្បី​ចូលរួម​ក្នុង​ពិធី​រំលឹក​ខួប​ទី​១០០​នៃ​កិច្ច​ព្រមព្រៀង​ឈប់​ប្រយុទ្ធ​គ្នា​នៅ​ថ្ងៃ​អាទិត្យ​ស្អែក​នេះ។ កិច្ច​ព្រមព្រៀង​នេះ បាន​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​១ ដែល​បាន​សម្លាប់​មនុស្ស​អស់​៤០​លាន​នាក់។ ពិធី​រំលឹក​ខួប​នេះ នឹង​ត្រូវ​ធ្វើ​នៅ​ឯ​សាល the Arc de Triomphe ដែល​ជា​វិមាន​ដ៏​ល្បីល្បាញ​បំផុត​មួយ​ក្នុង​ទីក្រុង​ប៉ារីស ដោយ​មាន​ដឹកនាំ​ពិភពលោក​រាប់​សិប​នាក់​ នឹង​ចូលរួម។

ភាព​ចម្រូងចម្រាស​ ហាក់​ដូច​ជា​តាម​មេដឹកនាំ​អាមេរិក​ជាប់ ហើយ​ភាព​ចម្រូងចម្រាស​ថ្មី​មួយ បាន​ផ្ទុះ​ឡើង​ នៅ​ពេល​ដែល​យន្តហោះ​ពិសេសAir Force One ដែល​ដឹក​លោក​ប្រធានាធិបតី បានទៅ​ដល់​អាកាសយានដ្ឋាន ​Orly កាល​ពី​ថ្ងៃ​សុក្រ។

លោក​ត្រាំ បាន​បង្ហោះ​សារ​មួយ សម្រាប់​ម្ចាស់​ផ្ទះ​ដែល​ទទួល​រូប​លោក ដោយ​បាន​ហៅ​ការ​អំពាវនាវរបស់​លោកMacron ​ដែល​ស្នើ​ឱ្យ​មាន​ការ​ចូល​រួម​វិភាគ​ទាន​ស្មើ​គ្នា​ចំពោះ​យោធា​អឺរ៉ុប​នោះ ថា​មាន​លក្ខណៈ​«‍មើលងាយ​យ៉ាង​ខ្លាំង»។

នៅ​ក្នុង​សារ​តាម​បណ្តាញ Twitter ដែល​លោក​ត្រាំ បាន​បង្ហោះ​ពេល​យន្តហោះ​របស់​លោក​ចុះ​ចត​នោះ លោក​ប្រធានាធិបតី​អាមេរិក​រូប​នេះ បាន​ស្នើ​ថា អឺរ៉ុបគួរ «​បង់​វិភាគ​ទាន​ស្មើ​គ្នា‍»​ចំពោះ​កងកម្លាំង​NATO ជា​មុន​សិន មុន​នឹង​ផ្ដោត​ទៅ​លើ​កងកម្លាំង​អឺរ៉ុប​ទាំង​មូល៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG