ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានា​ធិបតី​ត្រាំ​ថា មាន​ជម្រើស​ជា​ច្រើន​ដើម្បី​ឆ្លើយតប​ទៅ​នឹងការ​វាយ​ប្រហារ​របស់​អ៊ីរ៉ង់​លើ​វាលអណ្តូង​ប្រេង​អារ៉ាប៊ី​សាអូឌីត


រូបឯកសារ៖ ផ្សែងផុលចេញពីវាលអណ្តូងប្រេង Aramco បន្ទាប់ពីមានការវាយប្រហារ នៅប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩។
រូបឯកសារ៖ ផ្សែងផុលចេញពីវាលអណ្តូងប្រេង Aramco បន្ទាប់ពីមានការវាយប្រហារ នៅប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩។

នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត ​លោក​រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក Mike Pompeo បាន​ចោទ​ប្រកាន់​ប្រទេស​អ៊ីរ៉ង់​ពីការវាយ​ប្រហារ​នេះ។

ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា សហរដ្ឋ​អាមេរិក មាន​ជម្រើស​ជា​ច្រើន បន្ថែម​ទៅ​លើ​ការ​វាយ​ប្រហារ​ខាង​យោ​ធា​ដើម្បី​ឆ្លើយតប​ទៅនឹងការវាយ​ប្រហារកាំជ្រួចមីស៊ីល​និង​យន្តហោះ​គ្មាន​មនុស្ស​បើក (Drone) របស់​អ៊ីរ៉ង់​ ដែល​បាន​បំផ្លាញ​ផលិតផល​ប្រេង​របស់​អារ៉ាប៊ី​សាអូ​ឌីត​ចំនួន​ពាក់​កណ្តាល​កាល​ពី​ចុង​សប្តាហ៍​មុន។

លោក​ប្រធានា​ធិបតី ដូណាល់ ​ត្រាំ ​បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​នៅចំណត​យន្ត​ហោះ​នៅរដ្ឋ​កាលីហ្វ័រញ៉ានៅពេល​ដែល​លោកធ្វើ​ដំណើរ​ដើម្បី​រៃអង្កៀស​ប្រាក់​ថា «យើង​ស្ថិត​ក្នុង​ស្ថាន​ភាព​ខ្លាំង​មួយ»។​ នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត ​លោក​រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក Mike Pompeo បាន​ចោទ​ប្រកាន់​ប្រទេស​អ៊ីរ៉ង់​ពីការវាយ​ប្រហារ​នេះ។

សេចក្តី​ថ្លែងការណ៍​របស់​ប្រធានា​ធិបតី​ត្រាំបាន​កើត​មាន​ឡើង​ប៉ុន្មានម៉ោង បន្ទាប់​ពី​លោកប្រធានា​ធិបតី​បាន​មាន​ប្រសាសន៍​ថា ​លោក​កំពុង​បង្កើនការ​ដាក់សេដ្ឋ​កិច្ច​ប្រឆាំង​នឹង​ប្រទេស​អ៊ីរ៉ង់​ បន្ទាប់​ពី​ការវាយ​ប្រហារ​វាលអណ្តូង​ប្រេង​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោននិយាយថា ​បាន​ត្រូវវាយ​ប្រហារ​ដោយ​អ៊ីរ៉ង់។

លោក​ប្រធានា​ធិបតី​ត្រាំបាន​និយាយ​ក្នុង​សារ​តាម Twitter ថា ​លោក​បាន​បញ្ជា​ឲ្យ​លោក Steven Mnuchin រដ្ឋមន្រ្តី​ក្រសួង​រតនាគារ​រឹតបន្តឹង​ការដាក់​ទណ្ឌកម្ម​ដែល​មាន​ស្រាប់​ប្រឆាំង​នឹង​អ៊ីរ៉ង់​ដែល​ពួក​មន្រ្តី​អាមេរិកនិយាយ​ថា បាន​ធ្វើ​ឲ្យ​រាំង​ស្ទះ​សេដ្ឋ​កិច្ច​របស់​ប្រទេស​នោះ​រួច​ហើយ ​ក៏ប៉ុន្តែ​មិន​បាន​ផ្តល់​សេចក្តី​លម្អិត​ពីការ​ដាក់​ទណ្ឌកម្ម​ថ្មីនោះ​ទេ។ លោក​ប្រធានា​ធិបតី​ត្រាំ​បាន​និយាយ​ទៀត​ថា ​ការ​ដាក់​ទណ្ឌកម្ម​នោះនឹង​ត្រូវ​ប្រកាស​នៅ​ក្នុង​រយៈ​ពេល​៤៨​ម៉ោង​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG