ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

អារ៉ាប៊ី ​សាអូឌីតធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ឥណ្ឌា​ស្តីពី​ការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម


ព្រះអង្គ​ម្ចាស់រជ្ជទាយាទ Mohammed bin Salman នៃ​ប្រទេស​អារ៉ាប៊ី ​សាអូឌីត និងនាយករដ្ឋមន្រ្តីឥណ្ឌាលោក ​Narendra Modi។

ដំណើរទស្សនកិច្ច​របស់​ព្រះអង្គ​ទៅកាន់​រដ្ឋ​ធានីញូដេលី ជួន​គ្នា​ជាមួយ​នឹងការ​តាន​តឹង​កំពុង​កើនឡើង​រវាង​ឥណ្ឌា​ និង​ប៉ាគីស្ថាន​បន្ទាប់​ពីការ​វាយ​ប្រហារ​ភេរវកម្ម​​ដែល​បាន​សម្លាប់​ទាហាន​ប្រតិព័ទ្ធចំនួន​៤០​នាក់​នៅ​ក្នុង​តំបន់ Kashmir ដែល​ត្រួត​ត្រា​ដោយ​ឥណ្ឌា។

ព្រះអង្គ​ម្ចាស់រជ្ជទាយាទ Mohammed bin Salman នៃ​ប្រទេស​អារ៉ាប៊ី ​សាអូឌីតបាន​មាន​ព្រះរាជ​បន្ទូល​នៅ​ក្នុង​រដ្ឋ​ធានី​ញូដេលី​នៃ​ប្រទេស​ឥណ្ឌា​ថា ភេរវកម្ម​ជា​ការ​ព្រួយ​កង្វល់​រួម​ហើយ​ប្រទេស​របស់​ព្រះអង្គនឹង​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​ជា​មួយឥណ្ឌា​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​និង​លទ្ធិ​ជ្រុល​និយម។

ក្នុង​ដំណើរ​យាងទស្សនកិច្ចទៅ​កាន់​រដ្ឋ​ធានី​ញូដេលី ព្រះ​អង្គម្ចាស់ Salman ​បាន​មាន​ព្រះ​រាជបន្ទូល​កាល​ពី​ថ្ងៃ​ពុធ​ថា ​មាន​ឱកាស​យ៉ាង​ខ្លាំង​សម្រាប់​ការ​វិនិយោគ​ទុន​ដែល​មានទឹកប្រាក់​ចំនួន​១រយ​ពាន់​លាន​ដុល្លារ​ក្នុង​ប្រទេស​ឥណ្ឌា។

ដំណើរទស្សនកិច្ច​របស់​ព្រះអង្គ​ទៅកាន់​រដ្ឋ​ធានីញូដេលី ជួន​គ្នា​ជាមួយ​នឹងការ​តាន​តឹង​កំពុង​កើនឡើង​រវាង​ឥណ្ឌា​ និង​ប៉ាគីស្ថាន​បន្ទាប់​ពីការ​វាយ​ប្រហារ​ភេរវកម្មដែល​បាន​សម្លាប់​ទាហាន​ប្រតិព័ទ្ធចំនួន​៤០​នាក់​នៅ​ក្នុង​តំបន់ Kashmir ដែល​ត្រួត​ត្រា​ដោយ​ឥណ្ឌា។

ជំនួប​របស់​ព្រះអង្គ​ម្ចាស់ Salman ជាមួយ​ពួក​មេដឹកនាំ​ឥណ្ឌា បាន​កើត​មាន​ឡើង​២ថ្ងៃ​ បន្ទាប់​ពី​ព្រះ​អង្គ​បាន​ទៅបំពេញ​ទស្សន​កិច្ច​ប្រទេស​ប៉ាគីស្ថាន។ ព្រះ​អង្គ ​មិន​បាន​និយាយ​រំឭក​ពីការ​វាយ​ប្រហារ​ទៅលើ​ទាហាន​ឥណ្ឌា ​ក៏ប៉ុន្តែ ​នៅឯការ​បង្ហាញ​ខ្លួន​នៅ​សន្និសីទ​កាសែត​រួម​គ្នាមួយ​ជាមួយ​លោក Narendra Modi ​នាយក​រដ្ឋ​មន្រ្តីឥណ្ឌា ព្រះ​អង្គ​បាន​រាជ​បន្ទូល​ថា «យើង​បញ្ជាក់​ឡើង​វិញ​ដល់​ឥណ្ឌា​ថា ​យើង​ប្រុងប្រៀប​ខ្លួន​ជា​ស្រេច​ហើយ​ដើម្បី​ធ្វើ​ការ​បែង​ចែក​ការ​ស៊ើបការណ៍​សម្ងាត់និង​វិស័យ​នយោបាយ​ដើម្បី​សម្របសម្រួល​ការ​ខំ​ប្រឹងប្រែង​របស់​យើង​លើ​បញ្ហា​ភេរវកម្ម»។

​ដោយ​និយាយ​សំដៅ​ដល់​ការ​វាយ​ប្រហារ​ដ៏​ព្រៃផ្សៃ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​នៅ​ក្នុង​តំបន់ Kashmir លោក​នាយក​រដ្ឋមន្រ្តី​ឥណ្ឌា Modi បាន​មាន​ប្រសាសន៍​ថា ​ប្រ​ទេស​ទាំង២​បាន​ព្រម​ព្រៀង​គ្នា​ថា ​ការណ៍​នេះ​មាន​សារៈ​សំខាន់​បំផុត​ដើម្បី​បង្កើន​ការ​ដាក់​គំនាប​ទាំង​អស់​លើ​ប្រទេស​ដែលគាំទ្រ​ភេរវកម្ម​ក្នុង​ទម្រង់​បែប​បទ​ណា​ក៏ដោយ»៕

XS
SM
MD
LG