ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកជំនាញ​អង្គការ​សហប្រជាជាតិ​ថាអារ៉ាប៊ីសាអូឌីត​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការស៊ើប​អង្កេត​ឃាតកម្ម​លើ​លោក Khashoggi


លោកស្រី Agnes Callamard អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ឃ្លាំមើល​ការសម្លាប់​ក្រៅប្រព័ន្ធ​ ការប្រហារជីវិត​និង​ការកាត់ទោស​ក្រៅ​ប្រព័ន្ធតុលាការ​ត្រូវ​បាន​ឡោមព័ទ្ធ​ដោយ​អ្នក​កាសែត​នៅ​ខាងមុខ​ស្ថានកុងស៊ុល​សាអូឌីតប្រទេសតួកគី​​កាលពី​ថ្ងៃទី​២៩ ខែមករា ​ឆ្នាំ២០១៩។
លោកស្រី Agnes Callamard អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ឃ្លាំមើល​ការសម្លាប់​ក្រៅប្រព័ន្ធ​ ការប្រហារជីវិត​និង​ការកាត់ទោស​ក្រៅ​ប្រព័ន្ធតុលាការ​ត្រូវ​បាន​ឡោមព័ទ្ធ​ដោយ​អ្នក​កាសែត​នៅ​ខាងមុខ​ស្ថានកុងស៊ុល​សាអូឌីតប្រទេសតួកគី​​កាលពី​ថ្ងៃទី​២៩ ខែមករា ​ឆ្នាំ២០១៩។

អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃព្រហស្បតិ៍​បាន​ថ្លែង​ថា ប្រទេសអារ៉ាប៊ីសាអូឌីត​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិច្ចខំប្រឹងប្រែង​នៅក្នុង​ការស៊ើបអង្កេត​លើករណី​ធ្វើ​ឃាត​លោក Jamal Khashoggi ដែល​ជា​អ្នកកាសែត​ម្នាក់​ ដោយ​លោកស្រី​បាន​ពណ៌នា​ហេតុការណ៍​នេះ​ថា​ជា​អំពើឃោរឃៅ​ និង​ជា​ការធ្វើឃាត​គិត​ទុក​ជាមុន​ដោយ​មន្រ្តី​អារ៉ាប៊ីសាអូឌីត។

លោកស្រី Agnes Callamard អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ឃ្លាំមើល​ការសម្លាប់​ក្រៅប្រព័ន្ធ​ ការប្រហារជីវិត​និង​ការកាត់ទោស​ក្រៅ​ប្រព័ន្ធតុលាការ​ បាន​ផ្សព្វផ្សាយ​ពី​ការវាយតម្លៃ​របស់​លោកស្រី​កាល​ពី​ថ្ងៃព្រហស្បតិ៍ បន្ទាប់​ពី​លោកស្រី​បាន​បញ្ចប់​ទស្សនកិច្ច​នៅ​ប្រទេសតួកគី។

លោក Khashoggi ដែល​ជា​អ្នកសរសេរព័ត៌មាន​ប្រឆាំង​ឲ្យ​កាសែត Washington Post​ដែល​បាន​សរសេរ​រិះគន់​ព្រះអង្គម្ចាស់​រជ្ជទាយាទ Mohammed bin Salman​ ត្រូវ​បាន​សម្លាប់​នៅក្នុង​ស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត​ នៅ​ទីក្រុងអ៊ីស្តង់ប៊ុល​ កាលពីថ្ងៃទី២ ខែតុលា។ មក​ទល់​នឹង​ពេលនេះ​សាកសព​របស់​លោក​នៅ​មិនទាន់​ត្រូវ​បាន​រកឃើញ​នៅ​ឡើយ​ទេ។

នៅ​អំឡុងដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ក្នុង​ប្រទេសតួកគី​ពីថ្ងៃ​ទី២៨ ខែមករា ​ដល់​ថ្ងៃទី៣ខែកុម្ភៈ​ ក្រុមការងារ​របស់​លោកស្រី Callamard​ ដែល​មាន​សមាជិក៤នាក់​បាន​ជួប​ជាមួយ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​និង​ក្រសួងយុត្តិធម៌ នាយក​ផ្នែក​ស៊ើបការសម្ងាត់​របស់​ប្រទេស​ និង​រដ្ឋអាជ្ញា​ដែល​ដឹកនាំ​ការស៊ើបអង្កេត​ករណី​នេះ។

លោកស្រី Callamard បាន​ធ្វើ​ការសន្និដ្ឋាន​ថា​ កិច្ចប្រឹងប្រែង​របស់​តួកគី​នៅក្នុង​ដំណើរ​ការស៊ើបអង្កេត​ប្រកប​ដោយ​ប្រសិទ្ធភាព​ ហ្មត់ចត់​ ឯករាជ្យ​ដោយ គ្មានលម្អៀង​និង​ដោយ​តម្លាភាព​អនុលោម​តាម​ច្បាប់​អន្តរជាតិ​ បាន​រង​ការប៉ះពាល់​ពី​សំណាក់​ប្រទេស​អារ៉ាប៊ីសាអូឌីត៕

XS
SM
MD
LG