ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី ​ត្រាំ​ ជួប​ទាហាន​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន​ថ្ងៃ​បុណ្យ​ថ្លែង​អំណរគុណ


ប្រធានាធិបតី​ ត្រាំ និង​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន Ashraf Ghani ​ក៏​ដូច​ជា​មេបញ្ជាការ​កង​ទ័ព​ ថ្លែង​ទៅ​កាន់​យោធា​ ក្នុង​ពេល​លោក​ ត្រាំ ធ្វើ​ទស្សនកិច្ច​ដ៏​ភ្ញាក់​ផ្អើល​មួយ​ទៅ​ប្រទេស​អាហ្វហ្គានីស្ថាន ក្នុង​ពិធីបុណ្យ​ថ្លែង​អំណរ​គុណ កាល​ពី​ថ្ងៃ​ទី​២៨ វិច្ឆិកា ២០១៩។
ប្រធានាធិបតី​ ត្រាំ និង​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន Ashraf Ghani ​ក៏​ដូច​ជា​មេបញ្ជាការ​កង​ទ័ព​ ថ្លែង​ទៅ​កាន់​យោធា​ ក្នុង​ពេល​លោក​ ត្រាំ ធ្វើ​ទស្សនកិច្ច​ដ៏​ភ្ញាក់​ផ្អើល​មួយ​ទៅ​ប្រទេស​អាហ្វហ្គានីស្ថាន ក្នុង​ពិធីបុណ្យ​ថ្លែង​អំណរ​គុណ កាល​ពី​ថ្ងៃ​ទី​២៨ វិច្ឆិកា ២០១៩។

លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ដូណាល់ ​ត្រាំ​ បាន​ទៅ​ទស្សនកិច្ច​ក្នុង​ថ្ងៃ​បុណ្យ​ថ្លែង​អំណរគុណ​ដោយ​មិន​បាន​ប្រកាស​ឱ្យ​ដឹង​ជាមុន​នៅ​មូលដ្ឋាន​យោធា​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន។

​លោ​បាន​ប្រកាស​ឱ្យ​ដឹង​ថា ​រដ្ឋបាល​របស់​លោក​បាន​ចាប់​ផ្តើម​ការចរចា​សន្តិភាព​ជាមួយ​នឹង​ក្រុម​តាលីបាន​និង​ក្រុម​បះបោរ​ដទៃ​ទៀត​ដែល​មាន​ចេតនា​គោរព​តាម​បទ​ឈប់​បាញ់​គ្នា។​

ដំណឹង​នេះ​បាន​លេច​ឮ​តែ​ក្នុង​រយៈ​ពេល​មិន​ដល់​បី​ខែ​ក្រោយ​ពី​លោក​ប្រធានាធិបតី​ ត្រាំ ​បាន​បញ្ឈប់​ភ្លាមៗ​នូវ​ការ​ចរចា​អស់​រយៈ​ពេល​មួយឆ្នាំ​រវាង​សហរដ្ឋ​អាមេរិក​និង​ក្រុម​តាលីបាន ក្នុង​ពេល​ដែល​គូ​ទំនាស់​ទំាង​ពីរ​ជិត​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ដើម្បី​បញ្ចប់​សង្គ្រាម​រយៈ​ពេល​១៨​ឆ្នាំ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន។

លោក​ប្រធានាធិបតី ត្រាំ ​បាន​ថ្លែង​ថា៖ «ក្រុម​តាលីបាន​ចង់​សម្រេច​បាន​កិច្ចព្រម​ព្រៀង។ យើង​នឹង​មើល​ឱ្យ​ប្រាកដ​ថា​ តើ​ពួក​គេ​ពិត​ជា​ចង់​បាន​កិច្ចព្រមព្រៀង​គ្នា​មែន​ឬ​ទេ។ វា​ត្រូវតែ​ជា​កិច្ច​ព្រម​ព្រៀង​ពិតប្រាកដ​ ប៉ុន្តែ​យើង​នឹង​ពិនិត្យ​មើល​ថា​ ពួក​គេ​ពិត​ជា​ចង់​បាន​កិច្ច​ព្រម​ព្រៀង​គ្នា​ពិតប្រាកដ​ទេ...​ ហើយ​ពួក​គេ​ចង់​ចរចា​ព្រម​ព្រៀង​គ្នា​ដោយសារ​តែ​ពួក​អស់​លោក​ធ្វើ​ការងារ​បាន​ល្អ​ខ្លាំង​ណាស់។ នេះ​គឺ​ជា​ហេតុ​ផល​ដែល​ពួកគេ​ចង់​ចរចា​ស្វែង​រក​កិច្ច​ព្រម​ព្រៀង‍»។

លោក​ ត្រាំ​ បាន​ថ្លែង​ក្នុង​អំឡុង​ពេល​កិច្ចប្រជុំ​ជាមួយ​នឹង​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​ Ashraf Ghani ​ថា​កិច្ចព្រម​ព្រៀង​គ្នា​ជាមួយ​នឹង​ក្រុម​តាលីបាន​គឺ​ត្រូវ​តែ​ជាបទ​ឈប់​បាញ់​គ្នា។​

ក្រុម​តាលីបាន​នៅ​មិន​ទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​នៅ​ឡើយ​ទេ។ ក្រុម​នេះ​បាន​ប្រកែក​ជា​បន្ត​បន្ទាប់​មិន​ព្រម​ទទួល​យក​បទ​ឈប់​បាញ់​គ្នា​រហូត​ទាល់​តែ​សម្រេច​បាន​កិច្ចព្រម​ព្រៀង​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ដើម្បី​ដក​កង​កម្លាំង​បរទេស​ចេញ។​

សង្គ្រាម​បាន​ចាប់​ផ្តើម​នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធ​មិត្ត​បាន​ចូល​ឈ្លាន​ពាន​ប្រទេស​អាហ្វហ្កានីស្ថាន​កាល​ពី​១៨ឆ្នាំ​មុន​ដើម្បី​ផ្តួល​រំលំ​ក្រុម​តាលីបាន​ពី​អំណាច​ដោយសារ​តែ​បាន​ផ្តល់​ទី​ជម្រក​ដល់​ក្រុម​មេដឹកនាំ​អាល់កៃដា ដែល​សហរដ្ឋ​អាមេរិក​ចោទ​ថា​ បាន​វាយ​ប្រហារ​ភេរវកម្ម​មក​លើ​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​២០០១។

ជម្លោះ​នេះ​បាន​បណ្តាល​ឱ្យ​ទាហាន​អាមេរិកាំង​ស្លាប់​បាត់​បង់​ជីវិត​ចំនួន​ជាង​២៤០០​នាក់ ​ហើយ​សហរដ្ឋ​អាមេរិក​បាន​ចំណាយ​ថវិកា​ជិត​១​លាន​លាន​ដុល្លារ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG