ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេពួក​ Al-Qaida នៅអាស៊ី​ខាងត្បូង​ត្រូវ​បានសម្លាប់​ក្នុងការឆ្មក់វាយប្រហារនៅអាហ្វហ្គានីស្ថាន


ផែនទីបង្ហាញពីស្រុក Musa Qala នៅខេត្ត Helmand ប្រទេសអាហ្វហ្គានីស្ថាន។
ផែនទីបង្ហាញពីស្រុក Musa Qala នៅខេត្ត Helmand ប្រទេសអាហ្វហ្គានីស្ថាន។

មន្ត្រី​អាមេរិកម្នាក់​បានបញ្ជាក់​​ពីការពិត​នៃ​ការស្លាប់របស់ Omar កាលពីថ្ងៃ​អង្គារ ហើយ​បាននិយាយប្រាប់​វីអូអេថា ​កិច្ចប្រតិបត្តិការកាលពីថ្ងៃទី២៣ខែ​កញ្ញាជាកិច្ច​ប្រតិបត្តិការ «ដឹក​ដឹកនាំ​ដោយ​​អាហ្វហ្គានីស្ថាន ហើយ​គាំទ្រ​ដោយសហរដ្ឋអាមេរិក»។

មេពួក​ Al-Qaida ក្នុង​តំបន់អាស៊ី​ខាងត្បូង​ឈ្មោះ Asim Omar បានត្រូវសម្លាប់​ក្នុ​ង​ផ្នែក​ខាង​ត្បូង​នៃ​ប្រទេសអាហ្វហ្គានីស្ថានកាល​ពី​ខែមុន នេះ​បើតាមសេចក្តី​ថ្លែងការណ៍​មួយចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ស៊ើបការសម្ងាត់នៃ​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន។

នាយកដ្ឋានសន្តិសុខ​ជាតិ​អាហ្វហ្គានីស្ថានបាននិយាយ​កាលពី​ថ្ងៃ​អង្គារ​ថា​ កិច្ចប្រតិបត្តិការ​រួម​មួយ—ដែល​ជា​ពាក្យ​មួយ​ត្រូវ​ប្រើប្រាស់​ជា​ធម្មតាដើម្បី​ពណ៌នា​កិច្ច​ប្រតិបត្តិការ​ ដែល​មានទាក់ទិន​ជាមួយកងកម្លាំង​អូតង់នៅក្នុង​ស្រុក Musa Qala នៃ​ខេត្ត Helmand ក៏​បានសម្លាប់ឬ​ចាប់សមាជិក​មួយ​ចំនួន​ទៀតនៃ​ពួក Al-Qaida នៅ​ក្នុង​ឧបទ្វីបឥណ្ឌាហៅ​កាត់ថា​ AQIS​ ដោយមានរួមបញ្ចូល​ទាំង​ជនជាតិប៉ាគីស្ថានខ្លះ​ផងដែរ។

មន្ត្រី​អាមេរិកម្នាក់​បានបញ្ជាក់ពីការពិត​នៃ​ការស្លាប់របស់ Omar កាលពីថ្ងៃ​អង្គារ ហើយ​បាននិយាយប្រាប់​វីអូអេថា ​កិច្ចប្រតិបត្តិការកាលពីថ្ងៃទី២៣ខែ​កញ្ញាជាកិច្ច​ប្រតិបត្តិការ «ដឹក​ដឹកនាំ​ដោយអាហ្វហ្គានីស្ថាន ហើយ​គាំទ្រ​ដោយសហរដ្ឋអាមេរិក»។

បើ​តាម​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋអាមេរិកថា​ឈ្មោះ​ Omar ជាពលរដ្ឋ​ឥណ្ឌា​កើត​ក្នុង​រដ្ឋ Uttar Pradesh នៅ​រវាង​ឆ្នាំ១៩៧៤​និង​ឆ្នាំ១៩៧៦។​ សហរដ្ឋអាមេរិកបានបន្ថែមឈ្មោះ​គាត់​ទៅ​ក្នុង​បញ្ជីឈ្មោះពួក​ភេរវជន​កាលពី​ឆ្នាំ២០១៦៕

XS
SM
MD
LG