ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សៀវភៅថ្មី​មួយថា លោក Trump ដឹង​មុន​ពី​គ្រោះថ្នាក់​នៃ​វីរុស​កូរ៉ូណា​តែ​មើល​ស្រាល​វីរុស​នេះ​ដោយ​ចេតនា​


រូបភាពឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ឆ្លើយសំណួរអ្នក​សារព័ត៌មានក្នុងសន្និសីទកាសែតមួយស្តីអំពីជំងឺកូវីដ១៩នៅសេតវិមាន រដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។
រូបភាពឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ឆ្លើយសំណួរអ្នក​សារព័ត៌មានក្នុងសន្និសីទកាសែតមួយស្តីអំពីជំងឺកូវីដ១៩នៅសេតវិមាន រដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump បាន​ដឹងនៅ​ដើម​ឆ្នាំ​២០២០ អំពី​គ្រោះ​ថ្នាក់​ដ៏​មហន្តរាយដែល​វីរុស​កូរ៉ូណា​អាច​បង្កឲ្យ​មាន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ប៉ុន្តែ​លោក​មាន​ចេតនា​បំភ័ន្ត​សាធារណជន​អាមេរិកាំង​អំពី​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​នេះ​ដើម្បី​កុំ​ឲ្យ​ប្រជាជន​ស្លន់​ស្លោរ នេះ​បើ​យោងតាម​សៀវភៅ​ថ្មី​មួយ​របស់អ្នក​សារព័ត៌មាន​លោក Bob Woodward ។

នៅ​ពេល​ដែល​មេរោគ​នេះ​បានចាប់​ផ្ដើម​រីក​រាល​ដាល​ពី​ប្រទេស​ចិន​ទៅ​កាន់​ពិភពលោក ទីប្រឹក្សា​សន្តិសុខ​របស់​ប្រធានាធិបតី​លោក Robert O'Brien បាន​ប្រាប់​លោក​Trump នៅ​ថ្ងៃ​ទី ២៨ ខែ​មករា​នៅក្នុង​កិច្ច​ប្រជុំមួយ​នៅ​ក្នុង​សេតវិមាន​ថា៖ «[វីរុសកូរ៉ូណា] នេះ​នឹង​ក្លាយ​ជា​ការ​គំរាម​កំហែង​ដល់​សន្តិសុខជាតិ​ធំ​បំផុតដែល​លោក​នឹង​ជួប​ប្រទះ​ក្នុងពេល​កាន់​ដំណែង​ជា​ប្រធានាធីបតី»។ នេះបើ​យោងតាម​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា “Rage” ឬ «កំហឹង» ។

លោក​ ​Trump បាន​និយាយ​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី ៧ខែ​កុម្ភៈថា «វា​អាច​ឆ្លង​បាន​នៅ​ពេល​ដែល​អ្នក​គ្រាន់​តែ​ដក​ដង្ហើម​ប៉ុណ្ណោះ ដូច្នេះ​ហើយ​វា​ងាយ​ឆ្លង​មែន។ ហើយ​វា​ក៏​មាន​គ្រោះថ្នាក់ជាង​ជំងឺ​ផ្ដាសាយ​ធំ​ធម្មតា​ខ្លាំង​ណាស់»។

ជាសារធារណៈ​លោក​Trump បាន​ប្រាប់​ពលរដ្ឋ​អាមេរិកាំង​ថា វីរុស​នេះ​នឹង​បាត់​ទៅ​វិញ​ក្នុង​ពេល​ឆាប់​ៗ ហើយ​គ្រោះ​ថ្នាក់​នៃ​វីរុស​នេះ​មិន​ខុស​គ្នា​ពី​ផ្ដាសាយ​ធំធម្មតា​ទេ។ លោកទទូច​ថា​ រដ្ឋាភិបាល​អាមេរិកបាន​គ្រប់​គ្រង​ស្ថានការណ៍​បាន​ទាំង​ស្រុង​ហើយ។
នៅពេល​ដែលសៀវភៅដែល​មាន​ចំណង​ជើងថា «កំហឹង» ត្រូវ​បានចែក​ចាយ​កាល​ពី​ថ្ងៃ​ពុធ អ្នក​នាំ​ពាក្យ​សេតវិមាន​អ្នក​ស្រី Kayleigh McEnany បាន​ព្យាយាម​កាត់​បន្ថយ​ផលប៉ះពាល់​នយោបាយ​[លើ​លោក Trump]។

អ្នកស្រី​បាន​និយាយ​ថា លោកមិន​ចង់​ឲ្យ​ប្រទេស​មាន​ចលាចល។នេះ​ជា​អ្វី​ដែល​មេដឹក​នាំ​គ្រប់​រូប​ធ្វើ។

អ្នកនាំ​ពាក្យ​រូប​នេះ​បន្តថា៖ «ប្រធានាធិបតី​រូប​នេះ បាន​ធ្វើ​ការងារ​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក ដើម្បី​ដោះ​ស្រាយ​បញ្ហា​កូវីដ​១៩។ លោក​តែង​តែ​គិត​គូរ​ជានិច្ច​អំពី​ជីវិត​មនុស្ស​ដែល​អាច​នឹង​បាត់​បង់។ លោក​បានទទួល​ស្គាល់ថា​វា​មាន​សភាព​ធ្ងន់​ធ្ងរ​តាំង​ពីខែមីនា​មក​ម្លេះ ថាជីវិត​មនុស្ស​ចន្លោះ​ពី ១សែន ទៅ​២សែន​នាក់​អាច​នឹង​បាត់​បង់»៕

XS
SM
MD
LG