ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump អំពាវនាវ​ឲ្យ​មាន​ការឆ្លើយតប​ដ៏ខ្លាំង​ចំពោះ​ការតវ៉ា​ក្នុង​ក្រុង Kenosha រដ្ឋ Wisconsin


លោក Donald Trump ថ្លែង​នៅពេល​មើល​ការខូចខាត​ទ្រព្យសម្បត្តិ​ក្នុង​ពេល​ដំណើរ​ទស្សនកិច្ច នៅ​ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពី​មាន​ការតវ៉ា​ប្រឆាំងនឹង​ភាពឃោរឃៅ​របស់​ប៉ូលិស និង​ភាពអយុត្តិធម៌​ខាង​ពូជសាសន៍ ក្រោយពី​ការបាញ់​ទៅ​លើ​លោក Jacob Blake ដោយ​មន្រ្តី​ប៉ូលិស​នៅ​ទីក្រុង Kenosha។
លោក Donald Trump ថ្លែង​នៅពេល​មើល​ការខូចខាត​ទ្រព្យសម្បត្តិ​ក្នុង​ពេល​ដំណើរ​ទស្សនកិច្ច នៅ​ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពី​មាន​ការតវ៉ា​ប្រឆាំងនឹង​ភាពឃោរឃៅ​របស់​ប៉ូលិស និង​ភាពអយុត្តិធម៌​ខាង​ពូជសាសន៍ ក្រោយពី​ការបាញ់​ទៅ​លើ​លោក Jacob Blake ដោយ​មន្រ្តី​ប៉ូលិស​នៅ​ទីក្រុង Kenosha។

អភិបាល​រដ្ឋ Wisconson លោក Evers ដែល​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ បាន​បញ្ជូន​កម្លាំង​ទ័ព​ឆ្មាំ​ជាតិ​ទៅ​ជួយ​គ្រប់គ្រង​ស្ថានភាព​នៅ​ក្រុង Kenosha ហើយ​ក្រោយ​មក​បាន​យល់​ព្រម​ទទួល​ជំនួយ​កងកម្លាំង​សហព័ន្ធ​​តាម​សំណើ​សេតវិមាន។

ប្រធានាធិតីសហរដ្ឋ​អាមេរិក​លោក Donald Trump​ បាន​ដើរ​ពិនិត្យ​មើល​កន្លែង​មួយ​ចំនួន​ក្នុង​ទីក្រុង Kenosha រដ្ឋ Wisconsin នៅ​ថ្ងៃ​អង្គារ​ ដែល​ត្រូវ​ទទួល​រង​ការ​ខូច​ខាតកាល​ពី​សប្តាហ៍​មុន​ដោយ​កុបកម្ម​ប្រឆាំង​តវ៉ា​ បន្ទាប់​ពី​បុរស​ស្បែ​ក​ខ្មៅ​លោក​ Jacob Blake ត្រូវ​បាន​ប៉ូលិស​ស្បែក​ស​ម្នាក់​បាញ់​ចំ​ខ្នង​៧គ្រាប់​ បណ្តាល​ឲ្យ​របួស​ធ្ងន់ នៅ​ពេល​ដែល​មន្ត្រី​ប៉ូលិស​ព្យាយាម​ចាប់​រូប​គាត់។

លោក​ត្រាំ​បាន​លើក​ឡើងក្នុង​ពេល​អង្គុយ​ពិភាក្សា​ជាមួយ​មន្រ្តី​អនុវត្ត​ច្បាប់​ថា៖​ «អ្នក​ត្រូវ​តែ​ហ៊ាន​ធ្វើ​ការ​សម្រេច​ចិត្ត អ្នក​ត្រូវ​មាន​ភាព​តឹងតែងនិង​រឹងមាំ ហើយ​អ្នក​ត្រូវ​បញ្ជូន​កម្លាំង​បន្ថែម​ ដើម្បី​បង្ក្រាប​នូវ​អំពើ​ហិង្សា​ដែល​កំពុង​តែ​កើត​មាន​ឡើង»។ លោក​ត្រាំ​បន្ថែម​ថា៖ «អ្នក​ត្រូវប្រឈមជា​មួយ​អ្នក​បង្ក​អនាធិបតេយ្យ​ អ្នក​ចូល​លួច​ក្នុង​ហាង​ទំនិញ​ និង​អ្នក​បង្កើត​ចលាចល​ផ្សេងៗ។ ​អ្នក​មានក្រុមមនុស្ស​ក្រឡុក​សភាព​ការណ៍​ ​និង​មនុស្ស​គ្រប់​ប្រភេទ​ដែល​ត្រូវ​ប្រឈមជាមួយ»។​

ចំណែក​លោក Joe Biden វិញ​ ដែល​ជា​អតី​ត​អនុប្រធានាធិបតី​និង​ជា​គូ​ប្រជែង​ជាមួយ​លោក​ត្រាំ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ បាន​រិះគន់​ដល់​លោក​ត្រាំ​ ដែល​មិន​បាន​ថ្កោល​ទោស​ចំពោះ​អំពើ​ហិង្សា​នានា។​ ក្នុង​នោះ​រួម​មាន​អ្នក​បាញ់​ប្រហារ​ទៅ​លើក​ក្រុម​អ្នក​ប្រឆាំងតវ៉ា​ ក្នុង​ទី​ក្រុង Kenosha ដែល​បណ្តាល​ឲ្យ​ក្រុម​បាតុករ​២នាក់​បាន​ស្លាប់​ និង​រង​របួស​ម្នាក់​ផ្សេង​ទៀត​ផង​ដែរ នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​ធ្វើ​កុបកម្មទាក់​ទង​នឹង​ការ​បាញ់​ប្រហារ​លោក Blake។​

អនុប្រធាន​យុទ្ធនាការ​បោះ​ឆ្នោត​របស់​លោក Joe Biden លោកស្រី​ Kate Bedingfield ថា​ ដំណើរ​ទស្សនកិច្ច​របស់​លោក​ត្រាំ​ទៅ​កាន់​ទី​ក្រុង Kenosha ​គ្រាន់​តែ​ជា​ការ​បង្ហាញ​នូវភាព​បែក​បាក់​ដែលបង្កើត​ឡើង​ដោយ​លោក​ត្រាំ​ និង​មិន​បាន​បង្ហាញ​នូវដំណោះ​ស្រាយ​អ្វី​ទាំង​អស់៕

លោក Trump បាន​ទៅ​ទស្សនា​ទី​ក្រុង​ Kenosha ដែល​មាន​ពលរដ្ឋ​១០០.០០០​នាក់​នៅ​ជាប់​បឹង Michigan ភាគ​កណ្តាល​សហរដ្ឋ​អាមេរិក បើ​ទោះ​បី​អភិបាល​ក្រុង​និង​អភិបាល​រដ្ឋ Wisconsin លោក Tony Evers បាន​ប្រឆាំង​ថា​ ទស្សនកិច្ច​នេះ​ ឆាប់​ពេក ខណៈ​ប៉ូលិស​នៅ​ស៊ើប​អង្កេត​ការ​បាញ់​លោក Blake ដែល​ក្រុមគ្រួសារ​លោក​ថា​នៅ​ពេល​នេះរាងកាយ​លោក Blake មិន​អាចមាន​ចលនាដោយ​កន្លែង។ លោក Trump មិន​បាន​ជួប​ជាមួយ​ក្រុម​គ្រួសារ​លោក Blake ទេ។

អភិបាល​រដ្ឋ Wisconson លោក Evers ដែល​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ បាន​បញ្ជូន​កម្លាំង​ទ័ព​ឆ្មាំ​ជាតិ​ទៅ​ជួយ​គ្រប់គ្រង​ស្ថានភាព​នៅ​ក្រុង Kenosha ហើយ​ក្រោយ​មក​បាន​យល់​ព្រម​ទទួល​ជំនួយ​កងកម្លាំង​សហព័ន្ធតាម​សំណើ​សេតវិមាន៕ ​

XS
SM
MD
LG