ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ធ្វើ​ការ​បន្ថែម​ពន្ធគយ​លើ​ទំនិញ​ចិន ប៉ុន្តែ​ថា​ស.រ.អា.​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ចិន


លោក​ប្រធានាធិបតី Donald Trump ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​នៃ​គណៈរដ្ឋមន្ត្រី​នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨។

កាលពី​ថ្ងៃ​ចន្ទ​ លោកប្រធានាធិបតី​ស.រ.អា. Donald Trump បាន​សរសើរ​ដល់ «ទំនាក់ទំនង​ល្អ​ណាស់» របស់​ស.រ.អា.​ជាមួយ​ប្រទេស​ចិន និង​មិត្តភាព «ដ៏ល្អ» របស់​លោក​ជាមួយ​លោកប្រធានាធិបតី​ចិន​ Xi Jinping​ ក៏ប៉ុន្តែ​លោកបាន​ចោទប្រកាន់​ប្រទេស​ចិន​ថា​បានទាញ​យក​អត្ថប្រយោជន៍​ពី​ស.រ.អា.​យូរយា​មក​ហើយ។

ដោយ​មានពួក​រដ្ឋមន្ត្រី​នៃ​គណៈរដ្ឋមន្ត្រីនៅ​ជិត​លោក​នៅ​មុន​ការ​ប្រជុំមួយ​នៅ​សេតវិមាន​កាលពី​ថ្ងៃ​ចន្ទ​ លោក​ Trump បាន​និយាយ​ថា​ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​ស.រ.អា. និង​ប្រទេស​ចិន​មាន​រួម​បញ្ចូល «បទ​បញ្ញត្តិ​ពាណិជ្ជកម្មលម្អៀង​ទៅ​តែ​ម្ខាង​យ៉ាង​ខ្លាំង​បំផុត​ដែល​គេ​មិន​ដែល​ឃើញ»។

ក៏ប៉ុន្តែ​ទោះជា​យ៉ាង​ណា​ក៏​ដោយ​ ដោយ​មិន​បាន​បន្ទោស​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទេ លោក Trump បែរ​ជា​រិះគន់​អតីត​ប្រធានាធិបតី​អាមេរិកាំង ពួក​អ្នក​តំណាង​ពាណិជ្ជកម្មកាល​ពី​ពេល​មុនៗ​ និង​ពួក​អ្នក​ធ្វើ​ការ​ចរចា​ថា​បាន​ធ្វើ​ឱ្យ​មាន​ស្ថានភាព​ពាណិជ្ជកម្ម​បច្ចុប្បន្ន​នេះ។​

លោក Trump បាន​គំរាមកំហែង​ថា​នឹង​ដាក់​កំហិត​ពន្ធគយ​បន្ថែម​ចំនួន​១០០ពាន់​លាន​ដុល្លារលើ​ទំនិញ​ចិន​កាលពី​សប្តាហ៍​មុន នៅ​ក្រោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​គំរាម​កំហែង​ថា​នឹង​បន្ថែម​ពន្ធ​លើ​ទំនិញ​ស.រ.អា.​មាន​ទឹក​ប្រាក់​៥០ពាន់​លាន​ដុល្លារ​ដោយ​មានរួមបញ្ចូល​សណ្តែក​សៀង​ និង​យន្តហោះ​តូចៗផង​ដែរ។ ​ពួក​អ្នក​ជំនាញ​បាន​ព្រមាន​ថា​ប្រសិន​បើ​ពន្ធគយ​ទាំង​នេះ​ចូល​ជា​ធរមាន ក្រុម​កសិករ​ស.រ.អា.​ដែល​ពឹង​ពាក់ខ្លាំង​លើ​ការ​ដឹក​ជញ្ជូន​ផលិតផល​កសិកម្ម​របស់​ពួកគេ​ទៅ​លក់​ក្នុង​ប្រទេសចិន​ នឹង​ក្លាយ​ជា​ពួកជន​រងគ្រោះ​មុន​គេ៕

XS
SM
MD
LG