ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ជាន់ខ្ពស់​អាមេរិក​និយាយ​ថា​ កូរ៉េខាងជើង​នៅ​តែ​មាន ​ឆន្ទៈ​ចង់​ចរចា​ជាមួយ​អាមេរិក​អំពី​អាវុធ​នុយក្លេអ៊ែរ


បុរស​ម្នាក់​មើល​កញ្ចក់​ទូរទស្សន៍​ដែល​បង្ហាញ​ពី​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ និង​លោក​ គីម ជុនអ៊ុន មេដឹកនាំ​កូរ៉េ​ខាង​ជើង ក្នុង​កម្មវិធី​ព័ត៌មាន​មួយ​នៅ​ស្ថានីយ​រថភ្លើង​សេអ៊ូល ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧។
បុរស​ម្នាក់​មើល​កញ្ចក់​ទូរទស្សន៍​ដែល​បង្ហាញ​ពី​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ និង​លោក​ គីម ជុនអ៊ុន មេដឹកនាំ​កូរ៉េ​ខាង​ជើង ក្នុង​កម្មវិធី​ព័ត៌មាន​មួយ​នៅ​ស្ថានីយ​រថភ្លើង​សេអ៊ូល ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧។

មន្ត្រី​ជាន់ខ្ពស់​អាមេរិក​ម្នាក់បាន​និយាយ​កាល​ពីថ្ងៃអាទិត្យ​ថា​ កូរ៉េ​ខាងជើង​មាន ឆន្ទៈ​ចង់​ចរចា​ជាមួយ​សហរដ្ឋ​អាមេរិក​អំពីការ​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ។ ​ទាំងនេះ​គឺជា​សញ្ញា​បង្ហាញ​ជាលើក​ដំបូង​ដែល​ថា មេដឹកនាំ​កូរ៉េខាង​ជើងលោក​គីម ជុងអ៊ុន ​នៅ​តែ​មាន​បំណង​ជួប​ជាមួយ​លោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ​ ចាប់​តាំងពី​កូរ៉េខាងជើងបាន​ស្នើ​លើក​ដំបូង​កាលពី​ខែមុន ​ឲ្យមាន​កិច្ចប្រជុំ​កំពូល​នេះ។ ​លោក ត្រាំ បាន​និយាយ​ថា​ លោក​ចង់​ជួប​ជាមួយលោក​គីម ជុងអ៊ុន មុនដំណាច់​ខែឧសភា។

មិនទាន់​មាន​ព័ត៌​មាន​លម្អិតស្តីពី​កិច្ចពិភាក្សា​ រួមទាំង​របៀបវារៈ​និង​ទីកន្លែង​ពិត​ប្រាកដ​នោះ​ទេ។ ​ប៉ុន្តែមន្ត្រី​អាមេរិក​បាន​និយាយ​ថា ​មាន​ទំនាក់ទំនង​សម្ងាត់​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​ក្រុង​រដ្ឋាភិបាល​ព្យុងយ៉ាង។​ លោក ត្រាំ បាន​អំពាវនាវ​យ៉ាង​ម៉ឺងម៉ាត់​ឲ្យ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​នៅឧបទ្វីបកូរ៉េ។ កាលពី​អតីត​កាល ​កូរ៉េខាងជើង​បាន​សន្យា​បិទ​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​ជាថ្នូរ​នឹង​ជំនួយ​ស្បៀងអាហារ​និង​បន្ធូរបន្ថយ​ទណ្ឌកម្ម​សេដ្ឋកិច្ច។ ​ការសន្យា​ទាំងនោះ​សុទ្ធតែ​បរាជ័យ។ ​

លោក Harry Kazianis ប្រធាន​ផ្នែក​សិក្សា​ស្តី​ពីវិស័យ​ការពារនៅ​មជ្ឈ​មណ្ឌល​ដើម្បី​ផល​ប្រយោជន៍​ជាតិ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​បាន​និយាយ​ថា ​កូរ៉េខាងជើង​នឹង​ធ្វើ​ការ​ទាមទារ​លក្ខខណ្ឌមួយ​ចំនួន​ដើម្បី​ឱ្យ​មាន​កិច្ចចរចា​ហើយ​ថា ការ​ទាមទារ​របស់​ប្រទេស​កុម្មុយនិស្ត​ឯកោ​នេះ​ក្នុង​ការ​ព្រមព្រៀង​បោះបង់​អាវុធ​នុយក្លេអ៊ែរ​នឹងជា​លក្ខខណ្ឌមាន​តម្លៃ​ខ្ពស់៕

XS
SM
MD
LG