ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទាំង​លោកTrump និង​លោកKim បាន​ទៅ​ដល់​ទីក្រុង​ហាណូយ​ប្រទេសវៀតណាម​ហើយ


លោកប្រធានាធិបតី Donald Trump និងមេដឹកនាំកូរ៉េខាងជើង Kim Jong Un ថតរូបជាមួយគ្នានៅក្នុងកិច្ចប្រជុំកំពូលលើកទី២នៅទីក្រុងហាណូយ ប្រទេសវៀតណាម ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។
លោកប្រធានាធិបតី Donald Trump និងមេដឹកនាំកូរ៉េខាងជើង Kim Jong Un ថតរូបជាមួយគ្នានៅក្នុងកិច្ចប្រជុំកំពូលលើកទី២នៅទីក្រុងហាណូយ ប្រទេសវៀតណាម ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។

មេដឹកនាំ​ទាំងពីរ​នឹង​ជួបប្រជុំ​គ្នា​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់​មក​នឹង​មាន​ការរៀបចំ​ទទួល​ទាន​អាហារ​ពេល​ល្ងាច​រួមគ្នា​ទាំងពីរ​ភាគី​ ដែល​មាន​អ្នក​បកប្រែ​ភាសា​ទាំង​សងខាង។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump បាន​ធ្វើ​ដំណើរ​ទៅ​ដល់​រដ្ឋធានី​ហាណូយ​ហើយ​កាល​ពី​ថ្ងៃអង្គារ​មិ្សលមិញ​ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ជា​លើក​ទីពីរ​ជាមួយមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ជាមួយនឹងក្តីសង្ឃឹមថា​ នឹងមាន​ការ​វិវត្តទៅ​រក​ការ​លុបបំបាត់​នុយក្លេអ៊ែរ​ររបស់​ក្រុងព្យុងយ៉ាង។

លោកTrumpបាន​ដើរ​ចុះ​ពី​យន្តហោះ​ដឹក​ប្រធានាធិបតី Air Force One និង​ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​មន្រ្តី​សំខាន់ៗ​របស់​ប្រទេសវៀតណាម​ និង​ឯកអគ្គរដ្ឋទូត​អាមេរិក​លោក Daniel Kritenbrink។

មេដឹកនាំ​កូរ៉េ​ខាងជើង​លោក Kim Jong Un​ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​រដ្ឋធានី​ហាណូយ​នៅ​ប៉ុន្មាន​ម៉ោង​មុន​លោកTrump។ លោក Kim បាន​ធ្វើ​ដំណើរ​តាម​រថភ្លើង​និង​បាន​ប្រើ​ពេល​ពីរថ្ងៃ​ដោយ​ឆ្លងកាត់​ប្រទេសចិន​ មុន​នឹង​ចូល​ដល់​ប្រទេសវៀតណាម។ ក្រុម​អង្គរក្ស​កូរ៉េខាងជើង​បាន​រត់តាម​រថយន្ត​លីម៉ូហ្ស៊ីន​ដែល​ដឹក​លោក Kim ឆ្ពោះទៅ​សណ្ឋាគារ Melia ក្នុង​រដ្ឋធានីហាណូយ។

មេដឹកនាំ​ទាំងពីរ​នឹង​ជួបប្រជុំ​គ្នា​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់​មក​នឹង​មាន​ការរៀបចំ​ទទួល​ទាន​អាហារ​ពេល​ល្ងាច​រួមគ្នា​ទាំងពីរ​ភាគី​ ដែល​មាន​អ្នក​បកប្រែ​ភាសា​ទាំង​សងខាង។

លោក Trump ត្រូវ​បាន​អមដំណើរ​ដោយ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​លោក Mike Pompeo និង​នាយខុទ្ទការល័យ​ស្តីទី​ប្រចាំ​សេតវិមាន​លោក Mick Mulvaney។

លោក Trump និងលោក Kim នឹង​មាន​កិច្ចពិភាក្សា​ផ្លូវការ​បន្តបន្ទាប់​នៅ​ថ្ងៃព្រហស្បតិ៍​ស្អែក​នេះ។ លោក Kim ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​កងយោធា​ជាន់ខ្ពស់​ ស្របពេល​ដែល​រថភ្លើង​របស់​លោក​បាន​រំកិល​ចូល​មក​ដល់​ព្រំដែន​ប្រទេសវៀតណាម​ កាល​ពី​ព្រឹក​ថ្ងៃអង្គារ។

បន្ទាប់​លោក Kim និង​ក្រុមមន្ត្រី​របស់​លោក​បាន​ធ្វើ​ដំណើរ​តាម​ក្បួន​រថយន្ត​រយៈពេល​ពីរម៉ោង​ទៀត​ឆ្ពោះ​ទៅ​រដ្ឋធានី​ហាណូយ។ បន្ទាប់​ពី​សម្រាក​បាន​ពីរបីម៉ោង​ក្រោយ​មក​ លោក Kim​ បាន​ធ្វើ​ទស្សនកិច្ច​នៅ​ស្ថានទូត​កូរ៉ខាងជើង៕

XS
SM
MD
LG