ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump៖ ប្រទេស​កូរ៉េ​ខាង​ជើង​ជា​ប្រធានបទ​សំខាន់​មួយ​ក្នុង​កិច្ចប្រជុំ G-7


មេដឹកនាំ​នៃ​ប្រទេស G7 ឈរ​ថត​រូប​ជា​ក្រុម​ក្នុង​កិច្ចប្រជុំ​កំពូល G7 នៅ​ក្នុង​ក្រុង Taormina ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧។
មេដឹកនាំ​នៃ​ប្រទេស G7 ឈរ​ថត​រូប​ជា​ក្រុម​ក្នុង​កិច្ចប្រជុំ​កំពូល G7 នៅ​ក្នុង​ក្រុង Taormina ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧។

លោក​ប្រធានាធិបតី​ស.រ.អា. Donald Trump បាន​និយាយ​ថា​ ភេរវកម្ម ​និង​បញ្ហា​ប្រទេស​កូរ៉េ​ខាង​ជើង​ជា​បញ្ហា​សំខាន់​ជាង​គេ​នៅ​លើ​របៀបវារៈ​នៃ​សន្និសីទ​កំពូល​ពួក​មេដឹកនាំ​នៃ​ក្រុម​ប្រទេស​៧​ដែល​ចាប់ផ្តើម​ប្រជុំ​នៅ​ថ្ងៃ​សុក្រ​នេះ​លើ​កោះ​ Sicily ដែល​ជា​កោះ​ធំ​បំផុត​នៅ​ក្នុង​សមុទ្រ​មេឌីទេរ៉ាណេ។

ដោយ​អង្គុយ​នៅ​ជិត​លោក​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន Shinzo Abe ប្រធានាធិបតី​អាមេរិកាំង​រូប​នេះ​បាន​និយាយ​ថា​ ការ​ប្រជុំ​នេះ​នឹង​មាន «ការ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ពិសេស​មួយ​លើ​បញ្ហា​ប្រទេស​កូរ៉េ​ខាង​ជើង»។

លោក Trump បាន​និយាយ​ថា​ នៅ​ពេល​ដែល​ភេរវកម្ម​ក៏​អាច​ជា​កង្វល់​ធំ​មួយ​សម្រាប់​ពួក​មេដឹកនាំ​ទាំង​នេះ​នៅ​ក្នុង​កិច្ចចរចា​ពីរ​ថ្ងៃ​របស់​អស់​លោក​នៅ​លើ​កោះ​នេះ​នៃ​ប្រទេស​អ៊ីតាលី​ក៏​ដោយ​ ក៏​ការ​ពិសោធន៍​អាវុធ​បរមាណូ និង​ការ​អភិវឌ្ឍ​កាំជ្រួច​មីស៊ីល​ផ្លោង​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​ជា «បញ្ហា​ធំ​មួយ។ វា​ជា​បញ្ហា​មួយ​របស់​ពិភពលោក។ វា​នឹង​អាច​ត្រូវ​ដោះស្រាយ​បាន​នៅ​ចំណុច​ណា​មួយ។​ វា​នឹង​ត្រូវ​ដោះស្រាយ​រួច។ លោកអ្នក​ចាំ​មើល​ចុះ»។

ពាណិជ្ជកម្ម​ជា​បញ្ហា​ធំ​មួយ​ទៀត​នៅ​ក្នុង​ត​គំនិត​របស់​ពួក​សមភាគី​របស់​លោក​ Trump ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​ក្រុង​សម្រាក​កាយ Taormina។​

ពួក​មេដឹកនាំ​ទាំង​នេះ​សង្ឃឹម​ថា ​នឹង​អាច​បន្ទន់​គោលជំហរ​របស់​ Trump អំពី​ពាណិជ្ជកម្ម និង​ការ​ប្រែប្រួល​អាកាសធាតុ។

លោក Gary Cohn នាយក​នៃ​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ បាន​និយាយ​ប្រាប់ពួក​អ្នក​កាសែត​នៅ​ក្នុង​យន្តហោះ​ប្រធានាធិបតី​ Air Force One នៅ​ពេល​ធ្វើ​ដំណើរ​ពី​ប្រទេស​ប៊ែលហ្ស៊ិក​ទៅ​កាន់​កោះ Sicily ថា «យើង​នឹង​មាន​ការ​ពិភាក្សា​គ្នា​មាំ​ទាំ​មួយ​អំពី​ពាណិជ្ជកម្ ម​ហើយ​យើង​នឹង​និយាយ​អំពី​ថា​តើ​សេរី​ និង​បើក​ចំហរ​មាន​ន័យ​បែប​ណា»៕

XS
SM
MD
LG