ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​មន្រ្តី​រតនាគារ​អាមេរិក​សង្ឃឹម​ថា ​នឹង​មានការ​ជឿនលឿន​ជា​ដុំ​កំភួន​ក្នុងការ​ចរចា​ជាមួយ​​ចិន


រូបឯកសារ៖​ រដ្ឋ​មន្រ្តី​រតនាគារ​សហរដ្ឋ​អាមេរិក​លោក Steven Mnuchin ផ្តល់សក្ខីកម្ម​នៅ​វិមាន Capitol Hill នៅ​រដ្ឋធានីវ៉ាស៊ីនតោន។ 
រូបឯកសារ៖​ រដ្ឋ​មន្រ្តី​រតនាគារ​សហរដ្ឋ​អាមេរិក​លោក Steven Mnuchin ផ្តល់សក្ខីកម្ម​នៅ​វិមាន Capitol Hill នៅ​រដ្ឋធានីវ៉ាស៊ីនតោន។ 

នៅ​សប្តាហ៍​ក្រោយ ​មន្រ្តី​ចិន​នឹង​ធ្វើ​ដំណើរ​ទៅកាន់​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ដើម្បី​ធ្វើ​ការ​ចរចា​មួយ​ឈុត​ទៀត។

រដ្ឋ​មន្រ្តី​រតនាគារ​សហរដ្ឋ​អាមេរិក​លោក Steven Mnuchin ​និយាយថា ​លោក​សង្ឃឹម​នឹង​ធ្វើ​ឲ្យ​មានការ​ជឿនលឿន​ជា​ដុំកំភួន​នៅ​ក្នុងការ​ចរចា​ពាណិជ្ជ​កម្មជាមួយ​ចិន ​នៅពេល​ដែល​ប្រទេស​ដែល​មាន​សេដ្ឋ​កិច្ច​ដ៏​ធំបង្អស់​២​ របស់​ពិភព​លោក ​ព្យាយាមឈោង​ដល់​សេចក្តី​សម្រេ​ចមួយ​ដើម្បី​បញ្ចប់​សង្គ្រាម​ពាណិជ្ជ​កម្ម។

​លោក Mnuchin ​និង​លោក Robert Lighthizer ​តំណាង​ពាណិជ្ជកម្មអា​មេ​រិក ​នឹង​ដឹកនាំ​គណៈប្រតិភូ​សហរដ្ឋ​អាមេរិក​ដើម្បី​ជួប​ជាមួយមន្រ្តី​ចិន​នៅ​សប្តាហ៍​នៅ​ក្នុង​ទីក្រុង​ប៉េកាំង។ ​នៅ​សប្តាហ៍​ក្រោយ ​មន្រ្តី​ចិន​នឹង​ធ្វើ​ដំណើរ​ទៅកាន់​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ដើម្បី​ធ្វើ​ការ​ចរចា​មួយ​ឈុត​ទៀត។

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ធ្វើ​ការ​ចរចា​ជា​ច្រើន​លើក​នៅ​ឆ្នាំ​នេះ​ដើម្បី​ដោះស្រាយ​សង្គ្រាម​ពាណិជ្ជកម្ម​ ដែល​បាន​ចាប់​ផ្តើម​នៅ​ឆ្នាំ​២០១៨​ នៅពេល​ដែល​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក ​ដូណាល់ ​ត្រាំ ​បាន​ដាក់​ពន្ធគយ​លើ​ទំនិញ​នាំ​ចូល​របស់​ចិន​ ដែល​មាន​តម្លៃ​២៥០​ពាន់​លាន​ដុល្លារ។ ​លោក​ប្រធានា​ធិបតី​ត្រាំ​បាន​ព្យាយាម​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ក្រុងប៉េកាំង​ធ្វើ​ការ​កែប្រែ​ការ​ធ្វើ​ពាណិជ្ចកម្ម​របស់​ខ្លួន។​ ចិន​បាន​ធ្វើការ​សងសឹក​ដោយ​ការ​បង្កើន​ពន្ធគយ​លើក​ទំនិញ​នាំចេញដែល​មាន​តម្លៃ១១០​ពាន់​លាន​ដុល្លាររបស់​សហរដ្ឋ​អាមេរិក​៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG