ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានា​ធិបតី​ ដូណាល់ ​ត្រាំ ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​​ជប៉ុន​​ដើម្បី​បំពេញ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ


ប្រធានាធិបតី ដូណាល់ ត្រាំ និង​ស្ត្រី​ទី​១ Melania Trump ឡើង​ជិះ​យន្ត​ហោះ​ Air Force One ចាក​ចេញ​ពី​ទីក្រុង​វ៉ាស៊ីនតោន ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​ ពី​ព្រលាន​យន្ត​ហោះយោធា នៅរដ្ឋ Maryland កាល​ពី​ថ្ងៃទី​២៤ ឧសភា ២០១៩។
ប្រធានាធិបតី ដូណាល់ ត្រាំ និង​ស្ត្រី​ទី​១ Melania Trump ឡើង​ជិះ​យន្ត​ហោះ​ Air Force One ចាក​ចេញ​ពី​ទីក្រុង​វ៉ាស៊ីនតោន ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​ ពី​ព្រលាន​យន្ត​ហោះយោធា នៅរដ្ឋ Maryland កាល​ពី​ថ្ងៃទី​២៤ ឧសភា ២០១៩។

ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក​ ដូណាល់ ​ត្រាំ ​កំពុង​ធ្វើ​ដំណើ​រ​ទៅ​កាន់​ប្រ​ទេស​ជប៉ុន​ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​រយៈ​ពេល​៤​ថ្ងៃ​ដោយ​មាន​ពិធីនិង​ការ​ប្រកួត​កីឡា​ដ៏​អ៊ឹក​ធឹក​ផង​ ថ្វី​បើ​មន្រ្តី​ជាន់​ខ្ពស់​សេតវិមាន​ម្នាក់​សន្យា​ថា ​នឹង​មាន​កិច្ច​ការ​ដុំ​កភួន​ខ្លះ​ដើម្បី​ប្រកាស​ក៏ដោយ។

ការផ្តោត​លើ​ការថតរូប​ជា​ជាង​ការ​ធ្វើ​កិច្ច​ព្រម​ព្រៀង​អាច​ជាចេតនា​មួយ​ផ្នែករបស់​នាយក​រដ្ឋ​មន្រ្តី​ជប៉ុន​លោក ​Shinzo Abe​ ដែល​បាន​ធ្វើ​ឲ្យ​មាន​ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ​ជាមួយ​ប្រធានា​ធិបតី​ ត្រាំ។​ មេដឹកនាំ​ទាំង​២​បាន​ជួប​គ្នា​ឬ​និយាយ​ជាមួយ​គ្នាជាង​៤០លើក ​ដែល​មិន​ធ្លាប់​មាន​កាល​ពី​ពេល​មុន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សេតវិមាន។

លោក​ Tomohiko Taniguchi ​ជា​សាស្រ្តា​ចារ្យ​នៃ​សាកល​វិទ្យាល័យ​ Keio​ ដែល​ជា​អ្នក​សរសេរ​សុន្ទរកថាគោល​នយោបាយ​ការបរទេស​ដ៏​សំខាន់​មួយឲ្យ​នាយករដ្ឋ​មន្រ្តី​ជប៉ុន ​មើល​ឃើញ​ថា ​ក្រៅ​ពី​ពិធី​នៃ​ដំណើរ​ទស្សន​កិច្ច​នេះ ​ដំណើរ​ទស្សន​កិច្ច​នេះ​មាន​ខ្លឹមសារ​តិច​តួច​ប៉ុណ្ណោះ។

ក៏ប៉ុន្តែ ​លោក​ Taniguchi​ និយាយ​ទៀត​ថា នាយករដ្ឋ​មន្រ្តី​ជប៉ុន​លោក ​Abe ​ជាមេដឹកនាំ​បរទេស​តែ​ម្នាក់​គត់​ដែល​ប្រធានា​ធិបតី​ ត្រាំ ​អាច​ចំណាយ​ពេល​រាប់​សិប​ម៉ោង​និង​និយាយ​រាប់​សិប​ម៉ោង​ជាមួយ​ដោយ​គ្មានការ​ប្រុង​ប្រៀប​រៀប​ចំ​ចំណុច​សំខាន់ៗ ​ដែល​ជា​តម្លៃ​យុទ្ធសាស្រ្ត​សម្រាប់​វិស័យ​ការទូត​ជប៉ុន។

​នៅ​ពេល​ដែល​ VOA សួរ​ថា​តើ​ដំណើរ​ទស្សន​កិច្ច​នេះ ​អាច​នាំ​ឲ្យ​មានកិច្ច​សហ​ប្រ​តិ​បត្តិ​ការ​ខាង​ពាណិជ្ជកម្ម​និង​ការពារ​ប្រទេស ​មន្រ្តី​ជាន់​ខ្ពស់​អាមេរិក​ម្នាក់​ដែល​បានចង្អុល​បង្ហាញ​ដល់​សន្និសីទ​កាសែត​រវាង​លោក​ត្រាំ​និង​លោក​ Abe ​ដែល​បាន​គ្រោង​ធ្វើ​ឡើង ​បាន​ឆ្លើយ​តប​ថា៖ «មេដឹកនាំ​ទាំង​២ ​នឹង​មាន​ការ​ប្រកាស​ដ៏​សំខាន់​បំផុត​ខ្លះ​ដែល​ទាក់​ទិន​នឹង​ទំនាក់​ទំនង​នេះ»។

លោក​ប្រធានា​ធិបតី​អាមេរិក​ ដូណាល់ ​ត្រាំ ​ត្រូវ​ចូលរួម​ពីធី​លាង​សាយភោជន៍​ជាមួយ​ព្រះ​អធិរាជ​ថ្មី ​លេង​កូន​ហ្គោល​ជាមួយ​លោក​នាយក​រដ្ឋ​មន្រ្តី​ជប៉ុន​ ​និង​ទស្សនា​កីឡា​ដ្ឋាន​បុរាណ​ស៊ូម៉ូ និង​ប្រគល់​ពានរង្វាន់​ដល់​ជើង​ឯក​បោក​ចាំបាប់៕

XS
SM
MD
LG