ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដំណើរ​ទស្សនកិច្ច​របស់​លោក Trump ទៅ​បារាំង​ផ្ដោត​លើ​បញ្ហា​ស៊ីរី និង​ការ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ថ្លែង​ក្នុង​កិច្ចប្រជុំ G20 ក្នុង​ក្រុង Hamburg ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ថ្លែង​ក្នុង​កិច្ចប្រជុំ G20 ក្នុង​ក្រុង Hamburg ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ចាកចេញ​ទៅ​កាន់​ប្រទេស​បារាំង​នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​ជួប​ពិភាក្សា​ជាមួយ​នឹង​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron អំពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម និង​ដើម្បី​ប្រារព្ធ​ខួប​លើក​ទី ១០០ នៃ​ការ​ចូល​ប្រឡូក​ក្នុង​សង្គ្រាម​លោក​លើក​ទី​មួយ​របស់​កង​ទ័ព​សហរដ្ឋ​អាមេរិក។

មេដឹកនាំ​ទាំង​ពីរ​នឹង​ជួប​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក នៅ​ក្នុង​ទីក្រុង​ប៉ារីស មុន​ពេល​ពួកគេ​ធ្វើ​សន្និសីទ​សារព័ត៌មាន។

លោក Macron បាន​និយាយ​ថា៖ «យើង​នឹង​ពិភាក្សា​អំពី​បញ្ហា​ទាំង​ឡាយ​ណា ដែល​ប្រទេស​បារាំង និង​សហរដ្ឋ​អាមេរិក​ចាប់​អារម្មណ៍ ដែល​ក្នុង​នោះ​រួម​ទាំង​បញ្ហា​ដែល​យើង​មិន​ឯកភាព​គ្នា និង​បញ្ហា​ជា​ច្រើន​ទៀត​ដែល​យើង​ធ្វើ​ការ​ជាមួយ​គ្នា ដូចជា​ការ​គំរាម​កំហែង​អំពើ​ភេរវកម្ម និង​វិបត្តិ​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​លីប៊ី​ជា​ដើម‍»។

មន្ត្រី​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​មួយ​រូប បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា សេតវិមាន​រំពឹង​ថា កិច្ច​ពិភាក្សា​រវាង​មេដឹកនាំ​ទាំង​ពីរ​នឹង​ផ្ដោត​លើ​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​កិច្ច​សហប្រតិបត្តិការ​រវាង​សហរដ្ឋ​អាមេរិក និង​បារាំង​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​លើ​បញ្ហា​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ផ្សេងៗ​ទៀត។ បញ្ហា​សេសសល់​មួយ​ចំនួន​នៅ​ក្នុង​កិច្ច​ប្រជុំ G ២០ ក្នុង​ប្រទេស​អាល្លឺម៉ង់ កាល​ពី​សប្ដាហ៍​មុន ក៏​ត្រូវ​សេតវិមាន​រំពឹង​ថា មេដឹកនាំ​ទាំង​ពីរ​នឹង​យក​មក​ពិភាក្សា​ផង​ដែរ។

ប្រទេស​បារាំង​ជា​សមាជិក​មួយ​នៃ​សម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក ដែល​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​ប្រឆាំង​នឹង​ទីតាំង​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់ តាំង​ពី​ចុង​ឆ្នាំ ២០១៤ មក៕

XS
SM
MD
LG