ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Trump ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ក្នុង​ការ​ជជែក​ដេញដោល​បេក្ខជន​គណបក្ស​សាធារណរដ្ឋ​ដំបូង


បេក្ខជន​គណបក្ស​សាធារណរដ្ឋ​លោក Donald Trump និយាយ​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​ បន្ទាប់​ពី​​ជជែក​ដេញដោល​បេក្ខជន​គណបក្ស​សាធារណរដ្ឋ​ដំបូង។
បេក្ខជន​គណបក្ស​សាធារណរដ្ឋ​លោក Donald Trump និយាយ​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​ បន្ទាប់​ពី​​ជជែក​ដេញដោល​បេក្ខជន​គណបក្ស​សាធារណរដ្ឋ​ដំបូង។

បេក្ខជនប្រធានា​ធិបតីកំពូល​១០​នាក់​របស់​គណបក្ស​សាធារណរដ្ឋ ​បាន​ចាប់​ផ្តើម​រដូវ​យុទ្ធនាការ​ឃោសនា​ផ្លូវការ​សម្រាប់​ឆ្នាំ​២០១៦ ដោយ​មាន​ការ​ជជែក​ដេញ​ដោល​លើក​ដំបូងនៅ​ក្នុង​ទីក្រុង Cleveland រដ្ឋ Ohio។ ទោះ​ជា​យ៉ាង​នោះ​ក៏ដោយ ​ការ​ជជែក​ដេញ​ដោល​បាន​ធ្វើ​ឡើង​ដូច​ទៅ​តាម​ការ​រំពឹង​ទុក។

មហាសេដ្ឋី Donald Trump បាន​ធ្វើ​ការ​កត់​សម្គាល់​ថា ​លោក​នឹង​មិន​ដួល​រលំ​នៅពេល​ឆាប់​ៗ​នេះ​ទេ ​ហើយ​ថា ​លោក​នឹង​ស្វះ​ស្វែង​ធ្វើ​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​វាយ​ប្រហារ​លោក។ ​ក៏ប៉ុន្តែ ​លោក Trump ​បាន​ធ្វើ​ឲ្យ​មាន​ការ​មន្ទិល​សង្ស័យក្នុង​ចំណោម​ពួកគណបក្ស​សាធារណរដ្ឋ​ខ្លះ​អំពី​ការ​តាំង​ចិត្ត​របស់​លោក​ដល់​គណបក្ស។លោក​ជា បេក្ខជន​ប្រធានា​ធិបតី​តែ​ម្នាក់​គត់ ដែលស្ថិត​នៅ​ឆាក​ដែល​បដិសេធ​ពុំ​បាន​សន្យា​គាំទ្រ​អ្នក​បាន​ទទួលការ​តែងតាំង​របស់​គណបក្ស​សាធារណរដ្ឋ ​ឬ​បាន​បដិសេធ​ថា លោក ​នឹង​បង្កើត​គណបក្ស​ទី​៣ ​ដើម្បី​ចូល​រួមការ​បោះឆ្នោត​ប្រ​ធា​នា​ធិបតីនោះ។ លោក Donald Trumpបាន​និយាយ​នៅពេល​ដែល​អ្នក​ធ្វើ​អត្ថាធិប្បាយម្នាក់​បានសង្កត់​ ដោយ​លោក​និយាយ​ថា ​ខ្ញុំ​នឹង​មិន​សន្យា​នៅ​ពេល​នេះ​ទេ។

ការណ៍​នេះ​បាន​បណ្តាល​ឲ្យ​មាន​ការ​ឆ្លើយ​តប​យ៉ាង​ខ្លាំង​ពី​សមាជិក​ព្រឹទ្ធសភា​លោក​ Rand Paul ​មក​ពី​រដ្ឋ Kentucky។ លោក Rand Paulនិយាយ​ថា លោក Trump បាន​រៀបចំ​ផែនការ​រួច​ជាស្រេច​ទៅ​ហើយ ពីព្រោះ​តែ​លោក​ធ្លាប់​ទិ​ញ​ក្រុម​អ្នក​នយោបាយ។ក៏ប៉ុន្តែ ​តាម​ការ​ពិត​លោក Paul ​ជាបេក្ខជន​ម្នាក់ដែល​បន្ត​រិះគន់​លោក Trump ​នៅ​ក្នុង​ការ​ជជែក​ដេញ​ដោល​រយៈ​ពេល​២​ឆ្នាំ​នោះ។

លោក Trump ក៏​បាន​ការពារ​ការ​រិះគន់​ពី​ការ​ធ្វើ​អត្ថាធិប្បាយ​ដ៏​ខ្លាំង​កាល​ពី​អតីតកាល​ទៅ​លើ​ស្រ្តី​។​ លោក Trump បាន​ប្រាប់​លោកស្រី Megyn Kelly ​អ្នក​ធ្វើ​អត្ថាធិប្បាយ​បណ្តាញ​ទូរទស្សន៍ Fox News ​ថា ​លោក​ត្រូវ​បាន​ជំ​ទាស់​ប្រឆាំង​ដោយ​មនុស្ស​ជា​ច្រើន​ដែល​លោក​មិន​មាន​ពេល​វេលា​ដើម្បី​កែលម្អ​ខាង​នយោ​បាយ។ ប្រទេស​នេះមាន​បញ្ហា​ធំណាស់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG