ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អភិបាល​រដ្ឋOhio លោក ​John Kasich ​ចូល​រួម​​ជា​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ


បេក្ខជន​ប្រធានាធិបតី​និង​ជា​អភិបាល​រដ្ឋ​ Ohio លោក John Kasich ​ប្រកាស​ជា​ផ្លូវការ​ពី​យុទ្ធនាការ​សម្រាប់​ការ​​តែង​តាំង​ជា​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណ​រដ្ឋ​ឆ្នាំ២០១៦ ​នៅ​ទី​ក្រុង Columbus ថ្ងៃ​២១​កក្កដា​ឆ្នាំ​២០១៥។
បេក្ខជន​ប្រធានាធិបតី​និង​ជា​អភិបាល​រដ្ឋ​ Ohio លោក John Kasich ​ប្រកាស​ជា​ផ្លូវការ​ពី​យុទ្ធនាការ​សម្រាប់​ការ​​តែង​តាំង​ជា​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណ​រដ្ឋ​ឆ្នាំ២០១៦ ​នៅ​ទី​ក្រុង Columbus ថ្ងៃ​២១​កក្កដា​ឆ្នាំ​២០១៥។

កាល​ពី​ថ្ងៃអង្គារ​ លោក John Kasich ​អភិបាល​រដ្ឋ​ Ohio ​ដែល​ជា​អ្នក​នយោបាយជើង​ចាស់​ម្នាក់​បាន​ចូល​រួម​ក្នុង​ចំណោម​ឥស្សរជន​ច្រើន​នាក់​ដែល​ស្វះស្វែង​ឱ្យ​បានទទួល​ការ​តែង​តាំង​ជាបេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋនៅ​ក្នុង​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ២០១៦។

លោក​Kasich ដែល​មាន​អាយុ​៦៣ឆ្នាំ​ជា​បេក្ខជន​ទី​១៦​ខាង​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​គ្នា​នេះ​ដែល​មាន​រួម​បញ្ចូល​សមាជិក​ឬ​អតីត​សមាជិក​ព្រឹទ្ធសភា​ស.រ.អ.៥​នាក់,​ អភិបាល​រដ្ឋ​កំពុង​កាន់​តំណែង​៤នាក់​និង​អតីត​អភិបាល​រដ្ឋ៤នាក់​ព្រម​ទាំង​ឥស្សរជន​ពីរ​នាក់​មក​ពី​ពិភព​មហា​ក្រុមហ៊ុន​និង​វេជ្ជបណ្ឌិត​ខាង​ការ​វះកាត់​សរសៃ​ប្រសាទ​ចូល​និវត្តន៍​ម្នាក់។

នេះ​ជា​ការ​ប្រមូល​ផ្តុំបេក្ខជន​ប្រធានាធិបតី​ច្រើន​បំផុត​ខាង​គណបក្សសាធា​រណរដ្ឋ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ទសវត្សរ៍​មុន​នេះ​ក៏​ប៉ុន្តែ​គ្មាន​អ្នក​នាំ​មុខ​គេ​ដាច់ណាត់​នៅ​ឡើយ​ទេ។ការ​ស្ទង់​មតិ​ក្រុម​អ្នក​គាំទ្រ​សាធារណរដ្ឋ​នៅ​ទូទាំង​ប្រទេស​ជាតិ​បង្ហាញ​ថា​លោក​ Donald Trump ដែល​ជា​មហា​សេដ្ឋី​ខាងដីធ្លី​និង​ខាង​អាគារ​មាន​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ, លោក​អតីត​អភិបាល​រដ្ឋ​ Florida Jeb Bush ដែល​ជា​កូនប្រុស​និង​ជា​ប្អូនប្រុស​អតីត​ប្រធានាធិបតី​ស.រ.អ.ពីរ​នាក់​និង​លោក Scott Walker អភិបាល​រដ្ឋ​ Wisconsin ជា​បេក្ខជន​មាន​ការ​គាំទ្រច្រើន​ជាង​បេក្ខជន​ឯ​ទៀតៗ។

លោក Kasich បាន​ចំណាយ​ពេល​១៨​ឆ្នាំ​នៅ​ក្នុង​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​ហើយ​បាន​ធ្វើ​ការ​មួយ​ទសវត្សរ៍​ជា​អ្នក​ចាត់​ចែង​កិច្ចការ​ប្រតិបត្តិ​ខាង​ជំនួញ​ម្នាក់​នៅ​មុន​ពេល​លោក​ឈ្នះ​ឆ្នោត​កាន់តំណែង​ជា​អភិបាល​រដ្ឋ​ Ohio ​ក្នុង​ឆ្នាំ២០១០​ហើយ​លោក​បាន​ជាប់​ឆ្នោត​ជា​ថ្មី​កាល​ពី​ឆ្នាំ​ទៅ​មិញ៕

XS
SM
MD
LG