ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មហាសេដ្ឋី​ Trump ទទួល​បាន​ការ​គាំទ្រ​ខ្ពស់​សម្រាប់​ការ​ជជែក​ដេញ​ដោល


លោក​ Donald Trump និយាយ​ទៅ​កាន់​សារព័ត៌មាន​កំឡុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ដំបូង​នៃ​ការ​បើក​ការ​ប្រកួត​ជើង​ឯក Women's British Open Golf Championship នៅ​ទីលាន​វាយ​កូន​ហ្គោល Turnberry នៅ​ក្នុង​ក្រុង​ Turnberry ប្រទេស​ស្កុតលែន (Scotland) កាលពី​ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥។
លោក​ Donald Trump និយាយ​ទៅ​កាន់​សារព័ត៌មាន​កំឡុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ដំបូង​នៃ​ការ​បើក​ការ​ប្រកួត​ជើង​ឯក Women's British Open Golf Championship នៅ​ទីលាន​វាយ​កូន​ហ្គោល Turnberry នៅ​ក្នុង​ក្រុង​ Turnberry ប្រទេស​ស្កុតលែន (Scotland) កាលពី​ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥។

មហាសេដ្ឋី Donald Trump ​បាន​នាំ​មុខ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ នេះ​បើ​យោង​តាម​ការ​ស្ទង់​មតិ​ជាតិ​របស់​សាកលវិទ្យាល័យ Quinnipiac នៅ​ពេល​ថ្មីៗ​នេះ។ លោក Trump បាន​ទទួល​ការ​គាំទ្រ​ចំនួន​២០​ភាគ​រយ ​បន្ទាប់​មក​លោក Scot Walker អភិបាល​រដ្ឋ Wisconsin ទទួល​បាន​ចំនួន​១៣​ភាគរយ​ ហើយ​លោក Jeb Bush អតីត​អភិបាល​រដ្ឋ Florida ទទួល​បាន​ចំនួន​១០​ភាគរយ។

ឥឡូវ​នេះ ​ចំនួន​២០​ភាគរយ​អាច​មិន​មែន​ជា​ចំនួន​ច្រើន​ទេ ​ក៏ប៉ុន្តែ បើ​គិត​ពី​បញ្ហា​នេះ​គឺ​ថា ​ចំនួនគាំទ្រ​សរុប​របស់​លោក Trump ​មាន​ចំនួន​ច្រើន​ជាង​គេ​បង្អស់​សម្រាប់​អ្នក​ប្រកួត​ប្រជែង​ខាង​គណបក្ស​សាធារណរដ្ឋនៅ​ក្នុង​ឆ្នាំ​នេះ​នៅ​ក្នុង​ការ​ស្ទង់​មតិ​របស់​សាកល​វិទ្យា​ល័យ Quinnipiac នោះ។​ អ្នក​ចូលរួម​ប្រកួត​ប្រជែង​ខាង​គណបក្ស​សាធារណ​រដ្ឋ​ឥឡូវ​នេះ​បាន​កើន​ឡើង​ចំនួន​១៧​ភាគ​រយ​ដោយ​មាន​លោក Jim Gilmore អតីត​អភិបាល​រដ្ឋ Virginia បាន​ដាក់​ពាក្យ​ជា​ផ្លូវ​ការ​ដើម្បី​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង​ជា​បេក្ខជន​ប្រធានាធិបតី​ជាមួយ​គណៈកម្មការ​រៀប​ចំ​ការ​បោះឆ្នោត​របស់​សហព័ន្ធ។

នៅ​ទូទាំង​ប្រទេស ​ការ​ស្ទង់​មតិ​ដែល​អាច​គួរ​ឲ្យ​ទុក​ចិត្ត​បាន​ជា​ការ​សំ​ខាន់​ណាស់​នៅ​ពេល​ឥឡូវនេះ ​ពីព្រោះ​តែ​ការ​ស្ទង់​មតិ​នេះ​នឹង​កំណត់​ថា​តើ​នរណា​នឹង​ស្ថិត​នៅ​ខាង​ក្នុង​ហើយ​នរណា​ស្ថិត​នៅ​ក្រៅ​ការ​ជជែក​ដេញ​ដោល​លើក​ទីមួយ​របស់​គណបក្ស​សាធារណរដ្ឋ​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បត៍​សប្តាហ៍​ក្រោយនៅ​ក្នុង​ទីក្រុង Cleveland។ បណ្តាញ​ទូរទស្សន៍ Fox News នឹង​រៀប​ចំ​ការ​ជជែក​ដេញ​ដោលនេះ​ហើយ​និង​ធ្វើ​ការ​សម្រេច​ថា​តើ​ជនណា​មាន​លទ្ធភាពជជែក​ដេញ​ដោល​ដោយ​ផ្អែក​លើ​បេក្ខជន​កំពូល​១០​រូប​នៅ​ក្នុង​ការ​ស្ទង់​មតិ​ជាតិ​ថ្មីៗ​នេះ​ចំនួន​៥ ​ដែល​រួម​ទាំង​ការ​ស្ទង់​មតិ​របស់​សាកល​វិទ្យាល័យ Quinnipiac ផង៕

XS
SM
MD
LG