ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ត្រាំ​ថា ​ជា​ឱកាស​ល្អ​សម្រាប់​គីម ជុង​អ៊ុន​នៃ​ប្រទេស​កូរ៉េ​ខាង​ជើង​ធ្វើ​អ្វី​ដែល​ត្រូវ


បុរស​ម្នាក់​មើល​កម្មវិធី​ទូរទស្សន៍​ដែល​បង្ហាញ​ពី​រូប​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ និង​លោក​ គីម ជុនអ៊ុន មេដឹកនាំ​កូរ៉េ​ខាង​ជើង ក្នុង​កម្មវិធី​ព័ត៌មាន​មួយ​ នៅ​ស្ថានីយ​រថភ្លើង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨។
បុរស​ម្នាក់​មើល​កម្មវិធី​ទូរទស្សន៍​ដែល​បង្ហាញ​ពី​រូប​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ និង​លោក​ គីម ជុនអ៊ុន មេដឹកនាំ​កូរ៉េ​ខាង​ជើង ក្នុង​កម្មវិធី​ព័ត៌មាន​មួយ​ នៅ​ស្ថានីយ​រថភ្លើង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិកដូណាល់ ​ត្រាំ​និយាយថា ​មាន​ឱកាស​ល្អ​សម្រាប់​មេដឹកនាំ​កូរ៉េខាង​ជើង គីម ​ជុង​អ៊ុន​ នឹង​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​សម្រាប់ប្រជា​ពលរដ្ឋរបស់​ខ្លួន​និង​សម្រាប់​មនុស្ស​ជាតិ​ដោយ​ការ​ចាត់​វិធានការធ្វើមិន​ឲ្យ​មាន​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ។

​នៅ​ក្នុង​ការ​ចុះ​ផ្សាយ​សារ​តាម​ប្រព័ន្ធ Twitter មួយ​កាល​ពី​ថ្ងៃ​ពុធ ​ប្រធានាធិបតី​ត្រាំ ​បាន​និយាយថា ​លោក​រំពឹង​នឹង​ជួប​ជាមួយ គីមជុង​អ៊ុន ក៏ប៉ុន្តែបាន​សង្កត់​ពី​ សេច​ក្តី​ត្រូវការ​ដើម្បី​បង្កើន​ការ​ដាក់​ទណ្ឌ​កម្ម​ និងការ​គៀប​សង្កត់​ជា​អតិបរមា​នៅ​ក្នុង​ពេល​ដ៏​សំខាន់​នេះ។

​ចិន​បាន​ប្រាប់​ឲ្យ​ដឹងថា ​ក្នុង​អំឡុង​នៃ​ដំណើរ​ទស្សនកិច្ច​សម្ងាត់​របស់​គីម ​ជុង​អ៊ុន ​ទៅ​កាន់​ទីក្រុង​ប៉េកាំង ​លោក​គីម ​ជុង​អ៊ុន​បាន​បញ្ជាក់​ពីការ​តាំង​ចិត្ត​របស់​គាត់​ដើម្បី​ធ្វើ​មិន​ឲ្យ​មាន​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​ហើយ​នឹង​ចូល​រួម​ការ​ចរចា​ជាមួយ​សហរដ្ឋ​អាមេរិក​និង​ប្រទេស​កូរ៉េ​ខាង​ត្បូង។

យោង​ទៅ​តាម​ទី​ភ្នាក់​ងារ​ព័ត៌មាន​ស៊ីនហួ​ផ្លូវការ​នៃ​ប្រទេស​ចិន​បាន​ប្រាប់​ឲ្យ​ដឹងថា លោក​គីម ​បាន​ធ្វើ​ដំណើរ​បំពេញ​ទស្សនកិច្ច​ក្រៅ​ផ្លូវការ​ទូត​ចាប់​តាំង​ពី​ថ្ងៃ​អាទិត្យ​ដល់​ថ្ងៃ​ពុធ​ហើយ​បាន​ជួប​ជាមួយ​ប្រធានា​ធិបតី​ចិន ​ស៊ី ​ជីងពីង។

ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ​ត្រាំ​បាន​និយាយថា ​លោក​ស៊ី ជីនពីង​បាន​ផ្ញើរ​សារជូន​លោក​ដោយ​និយាយថា ជំនួប​របស់​លោកជាមួយ​គីម​បាន​ប្រព្រឹត្តិ​ទៅ​យ៉ាង​ល្អ​ហើយ​ថា ​មេដឹកនាំ​កូរ៉េខាង​ជើង​រំពឹង​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​ត្រាំ៕

XS
SM
MD
LG