ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Tump ចេញ​គោលការណ៍​តឹងតែង​ជាង​មុន​ពាក់ព័ន្ធ​នឹង​ជំងឺ COVID-19


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump ថ្លែងអំឡុងពេលកិច្ចប្រជុំជាមួយនឹងសមាជិក CDC ពាក់ព័ន្ធនឹងការរីកសាយភាយវីរុសកូរូ៉ណានៅសេតវិមាន កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។
រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump ថ្លែងអំឡុងពេលកិច្ចប្រជុំជាមួយនឹងសមាជិក CDC ពាក់ព័ន្ធនឹងការរីកសាយភាយវីរុសកូរូ៉ណានៅសេតវិមាន កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។

រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ចេញ​គោលការណ៍​តឹងតែង​ជាង​មុន​កុំ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ជួបជុំ​គ្នា​ច្រើន​សម្រាប់​រយៈពេល ១៥ ថ្ងៃ​ខាង​មុខ ដើម្បី​ទប់ទល់​នឹង​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​កូរ៉ូណា​ថ្មី និង​បាន​ទទួល​ស្គាល់​ថា វា​អាច​ត្រូវការ​ពេល​រហូត​ដល់​ខែ​កក្កដា ឬសីហា​ខាង​មុខ មុន​ពេល​ការ​ឆ្លង​មេរោគ​នេះ​អាច​គ្រប់គ្រង​បាន។

រដ្ឋ​មួយ​ចំនួន​បាន​បញ្ជា​ឲ្យ​មាន​ការ​ដាក់​កំហិត​លើ​កន្លែង​អាជីវកម្ម​នានា​ដូចជា​ភោជនីយដ្ឋាន​ជា​ដើម និង​ឲ្យ​មាន​ការ​បិទ​សាលារៀន ស្រប​ពេល​ដែល​រដ្ឋាភិបាល​សហព័ន្ធ​បាន​ច្រាន​ចោល​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​ នឹង​មាន​ការ​បិទ​ការ​ដើរ​ហើរ​នៅ​ទូទាំង​ប្រទេស។

លោក​ប្រធានាធិបតី Trump បញ្ជាក់​ដូច្នេះ​ថា៖ «រដ្ឋបាល​របស់​ខ្ញុំ​ស្នើ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ទាំង​អស់​រួម​ទាំង​ពលរដ្ឋ​ក្មេងៗ និង​ពលរដ្ឋ​ដែល​មាន​សុខភាព​ល្អ​ផង​ដែរ ចូលរួម​នៅ​ក្នុង​ការ​បង្រៀន​កូនៗ​នៅ​តាម​ផ្ទះ​ប្រសិន​បើ​អាច​ទៅ​រួច [ក្នុង​ស្ថានការណ៍​ដែល​មាន​ការ​បិទ​សាលា​នេះ] ក៏​ដូចជា​ជៀសវាង​ការ​ជួបជុំ​ជា​ក្រុម​លើស​ពី ១០ នាក់ ជៀសវាង​ការ​ធ្វើ​ដំណើរ​មិន​ចាំបាច់​នានា និង​ជៀសវាង​បរិភោគ​តាម​បារ ភោជនីយដ្ឋាន និង​កន្លែង​លក់​ម្ហូប​សាធារណៈ​នានា»។

កន្លង​មក លោក Trump ត្រូវ​បាន​គេ​រិះគន់​ថា ​ដោះស្រាយ​វិបត្តិ​មេរោគ​កូរ៉ូណា​ថ្មី​នេះ​មិន​បាន​ល្អ ដែល​រួម​មាន​ទាំង​ការ​អួត​សរសើរ​លឿន​ពេក​លើ​វិបសាយ Google ដែល​លោក​បាន​និយាយ​ថា ជា​វិបសាយ​ដែល​អាច​ជួយ​ប្រជាពលរដ្ឋ​ឲ្យ​វិភាគ​ថា​តើ​ពួកគេ​ចាំបាច់​ត្រូវ​ធ្វើ​តេស្ត​រក​មេរោគ​កូរ៉ូណា​ថ្មី​នេះ​ឬ​ក៏​អត់។ ប៉ុន្តែ ដោយសារតែ​ករណី​ឆ្លង​មេរោគ​នេះ​កើន​ឡើង លោក​បាន​ប្រើ​ពាក្យ​ម៉ឺងម៉ាត់​ជាង​មុន និង​បាន​ទទួល​ស្គាល់​ថា មេរោគ​នេះ​អាច​គ្រប់គ្រង​បាន​យ៉ាង​ហោច​ណាស់​រហូត​ដល់​ខែ​កក្កដា ឬ​ក៏​សីហា​ខាង​មុខ៕

XS
SM
MD
LG