ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ Trump ទទួល​បាន​ការ​តែងតាំង​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី៣​នៃ​សន្និបាត​គណបក្ស


វេទិកា​ដើម្បី​ស្វាគមន៍​លោក Mike Pence អ្នក​ទទួល​បាន​ការ​តែងតាំង​ជា​អនុប្រធានាធិបតី​ ក្នុង​ថ្ងៃទី៣ នៃ​សន្និបាត​គណបក្ស​ នៅ​ក្នុង​ក្រុង Cleveland រដ្ឋ Ohio កាលពី​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦។

ថ្ងៃ​ព្រហស្បតិ៍​នេះជា​ថ្ងៃ​របស់​លោក Donald Trump នៅ​ឯ​សន្និបាត​ជាតិ​របស់​គណបក្ស​សាធារណរដ្ឋ។ បន្ទាប់​ពីបាន​ទទួល​ការ​សរសើរ​អស់​រយៈ​ពេល​៣​ថ្ងៃ​មក​ពី​មនុស្ស​ល្បីៗ​របស់​គណបក្សហើយ​និង​បានទទួល​ការ​តែ​តាំង​ជា​ផ្លូវ​ការ​ជា​អ្នក​បាន​ទទួល​ការ​តែង​តាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​មក ​លោក Trump ​នឹង​ធ្វើ​សុន្ទរកថា​នៅ​ក្នុង​ទីក្រុង Cleveland រដ្ឋ Ohio។ ​ពួក​គណបក្ស​សាធារណរដ្ឋ​បាន​ចាត់​ទុក​ថ្ងៃ​បញ្ចប់របស់​សន្និបាត​នោះ​នៅ​ក្រោម​ពាក្យ​ស្លោក​ថា «បង្កើត​ប្រទេស​អាមេរិក​ឲ្យ​ដូច​ពី​មុន​ម្តង​ទៀត‍»។

ការ​ឯកភាព​ជា​ការ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ដ៏​សំខាន់​បំផុត​សម្រាប់​ពួក​គណបក្ស​សាធារណរដ្ឋ​បន្ទាប់​ពីការ​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​បឋម​ដែល​បានបញ្ចប់​ដោយ​លោក Trump ​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​តទល់​នឹង​លោកស្រី Hillary Clinton ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅក្នុង​ការ​បោះឆ្នោត​ខែ​វិច្ឆិកា។

​អតីត​គូ​ប្រកួត​ប្រជែង​កាល​ពី​មុន​មាន​លោក Marco Rubio លោក Chris Christie និងលោក Ben Carson ​បាន​ទុក​ការ​ប្រឆាំង​របស់​ខ្លួន​ចោល​មួយ​ឡែក​ហើយ​បាន​ប្រើ​ប្រាស់​សុន្ទរកថា​របស់ខ្លួន​នៅ​ឯ​សន្និបាត​ដើម្បី​គាំទ្រ​លោក Trump។ ​ក៏ប៉ុន្តែ ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ​លោក Ted Cruz ដែល​ជា​អ្នក​ដក​ខ្លួន​ចេញ​ចុង​ក្រោយ​ពី​ការ​ប្រកួត​ប្រជែង​ម្នាក់​របស់​គណបក្ស​សាធារណរដ្ឋ ​បាន​ធ្វើ​ឲ្យ​មាន​ការ​ស្រែក​មិន​ពេញ​ចិត្ត​ចំពោះ​ការ​បដិសេធ​ពុំ​គាំទ្រ​លោក Trump។

​លោក Cruz​ បាន​និយាយ​ថា ​«ជូន​ចំពោះ​អ្នកដែល​កំពុង​ស្តាប់ ​សូម​មេត្តា ​កុំ​នៅ​ផ្ទះ​នៅ​ខែ​វិច្ឆិកា។​ ក្រោក​ឈរ​ហើយ​និយាយ​ហើយ​និង​បោះឆ្នោត​ទៅ​តាម​មនសិការ​របស់​អស់​លោក​អ្នក។​ បោះឆ្នោត​ឲ្យ​បេក្ខជន​ណា​ដែល​អស់​លោក ​អ្នក​ទុក​ចិត្ត​ដើម្បី​ការពារ​សេរីភាព​របស់​យើង​ហើយ​និង​ស្មោះ​ត្រង់​រដ្ឋ​ធម្មនុញ្ញ‍»។

​មួយ​សន្ទុះ​ក្រោយ​មក ​អ្នក​ដែល​តំណាងទីក្រុង​ញូវយ៉ក ​បាន​ស្រែកប្រឆាំង​លោក Cruz ​នៅ​ពេល​ដែល​លោក ​និយាយ​ដោយ​អ្នក​តំណាង​ទាំង​នោះ ​ទាមទារ​ឲ្យ​លោក​ប្រកាស​គាំទ្រ​អ្នក​បាន​ទទួល​ការ​តែងតាំង​របស់​ពួកគេ។

លោក Cruz ​បានឆ្លើយ​តបវិញ​ថា​ «ខ្ញុំ​សូម​អរគុណគណៈប្រតិភូ​ក្រុង​ញូវយ៉ក‍»។ ផ្នែក​ផ្សេង​ៗ​ទៀត​នៃ​សុន្ទរកថា​របស់​លោក Cruz ​មាន​ការ​លំបាក​ស្តាប់​ព្រោះ​តែ​សំឡេង​ហ្វូង​មនុស្ស។

សំឡេង​ស្រែក​មិន​ពេញ​ចិត្ត​បាន​ក្លាយ​ទៅ​ជា​ការ​សាទរ​ម្តង​ទៀត​នៅពេល​ដែល​លោក Cruz ​បាន​ដើ​រចុះ​ពី​វេទិកា​នៅ​ពេល​ដែល​លោក Trump ​បាន​លេចចេញ​ពី​សាល​នោះ។

​លោក Trump ​បាន​ឆ្លើយតប​ស្ថានភាព​នេះ​បន្តិច​ក្រោយ​មក តាមប្រព័ន្ធ Twitter ៕

XS
SM
MD
LG