ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​ថ្ងៃមុន​ការប្រជុំមហា​​សន្និបាត ការស្ទង់មតិបង្ហាញ​ថា លោក​ស្រី Hillary បាន​នាំ​មុខ​លោក​ Trump


Direktur Komunikasi change.org Desmarita Murni berbicara kepada wartawan usai catatan akhir tahun dinamika gerakan digital 2018 di Jakarta, Kamis (20/12/2018) siang. (Foto: VOA/Rio Tuasikal)
Direktur Komunikasi change.org Desmarita Murni berbicara kepada wartawan usai catatan akhir tahun dinamika gerakan digital 2018 di Jakarta, Kamis (20/12/2018) siang. (Foto: VOA/Rio Tuasikal)

នៅ​ល្ងាច​មុន​ការប្រជុំមហាសន្និបាត​តែង​តាំង​បេក្ខជន​ប្រធានាធិបតី​ស.រ.អា​ខាង​គណបក្ស​សាធារណរដ្ឋ​ ការ​ស្ទង់មតិ​ថ្មីៗ​ចំនួន​បីកាល​ពី​ថ្ងៃ​អាទិត្យ​បាន​បង្ហាញ​ថា​លោកស្រី​ Hillary Clinton ខាង​គណបក្ស​ប្រជាធិបតេយ្យ​ បាន​នាំ​មុខ​ជាទៀង​ទាត់​លើ​លោក​ Donald Trump ខាង​គណបក្សសាធារណរដ្ឋ​ ទោះ​បីជា​ក្រុម​អ្នក​បោះ​ឆ្នោត​អាមេរិកាំង​មិនពេញ​ចិត្ត​នឹងបេក្ខជន​ទាំង​ពីរ​នាក់​នេះ​ក៏ដោយ។

ការ​នាំ​មុខ​របស់លោកស្រី​ Hillary Clinton ដែលជា​អតីត​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា​ស្វះស្វែង​ឲ្យក្លាយ​ទៅ​ជា​ប្រធានាធិបតី​ស្ត្រី​ទីមួយនៃ​សហរដ្ឋអាមេរិក​ មាន​ពី​៤ភាគរយ ​ទៅ​៧ភាគ​រយ​លើស​ លោក​ Trump ដែល​ជា​មហាសេដ្ឋី អចលនទ្រព្យ​មាន​ប្រាក់​រាប់ពាន់លាន​ដុល្លារ​ ដែល​មាន​កំណត់​នឹង​ទទួលការ​តែង​តាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​សប្តាហ៍​នេះ​នៅ​ក្នុង​ក្រុង Cleveland រដ្ឋ Ohio ​តំបន់ពាក់កណ្តាល​ខាង​លិច​ស.រ.អា។

ការ​ស្ទង់មតិ​រួម​គ្នារបស់​បណ្តាញ​ទូរទស្សន៍​អាមេរិកាំង​ ABC News និង​កាសែត Washington Post បង្ហាញ​ថា ​លោកស្រី​ Clinton នាំ​មុខ​លោក Trump ៤៧ ទល់​នឹង​៤៣ភាគរយ។ ការ​ស្ទង់មតិរួម​គ្នារបស់​បណ្តាញ​ទូរទស្សន៍​អាមេរិកាំងNBC News និង​កាសែត​ The Wall Street Journal បង្ហាញ​ថា​ លោកស្រី​ Clinton នាំមុខ​លោក Trump ៤៦ទល់នឹង៤១ភាគរយ។ ចំណែក​ឯ​ការ​ស្ទង់មតិរួម​គ្នារបស់​បណ្តាញ​ទូរទស្សន៍​អាមេរិកាំង CNN និង​អង្គការ ORC International បង្ហាញ​ថា ​លោកស្រី​ Clinton នាំ​មុខ​លោក Trump ៤៩​ទល់នឹង​៤២ភាគរយ។​

ក៏​ប៉ុន្តែ​បេក្ខជន​ទាំងពីរ​នាក់នេះ​នៅតែ​គ្មានប្រជាប្រិយភាព​ខ្លាំង​ក្លា​នៅ​ឡើយ។ ការ​ស្ទង់មតិរួម​គ្នារបស់បណ្តាញ​ទូរទស្សន៍​អាមេរិកាំង​ ABC News និង​កាសែត Washington Post បង្ហាញ​ថា​ ៥៨ភាគ​រយ​នៃ​ក្រុម​អ្នកបោះឆ្នោត​និយាយ​ថា ​ពួកគេ​មិន​ពេញ​ចិត្តទេ​ ជាមួយ​ការជ្រើសរើសរវាង​លោកស្រី​ Clinton ដែល​ជា​ភរិយា​លោកអតីតប្រធានាធិបតី Bill Clinton និង​លោក Trump ដែល​ធ្លាប់​ធ្វើជា​អ្នក​រៀបចំកម្មវិធី​ទូរទស្សន៍​ស្តីពី​ជីវិត​ជាក់ស្តែង។​ ការ​ស្ទង់មតិ​នេះ​ចែង​ថា​អ្នក​បោះឆ្នោត ​៦៤ភាគ​រយ​មិនចូល​ចិត្ត​លោក​ Trump ទេ​ ហើយ​៥៤ភាគ​រយ​មានការ​យល់ឃើញ​អវិជ្ជមាន​អំពី​លោកស្រី​ Clinton។

​ប៉ុន្តែ​ការ​ស្ទង់មតិ​នេះ​បង្ហាញ​ថា​ លោកស្រី​ Clinton នាំ​មុខ​ខ្លាំង​លើស​លោក ​Trump អំពី​ថា​តើ​បេក្ខជន​ទាំង​ពីរ​នាក់នេះ​មានគុណវុឌ្ឍិ​ជា​ប្រធានាធិបតី​ឬទេ ដោយ​អ្នកបោះ​ឆ្នោត៥៩​ភាគ​រយ​យល់ឃើញ​ថា​ លោកស្រី​ Clinton មាន​គុណវុឌ្ឍិ​ប្រៀប​នឹង​៣៧​ភាគ​រយ​សម្រាប់លោក Trump៕

XS
SM
MD
LG