ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ថា គណបក្ស​ប្រជាធិបតេយ្យ «ព្យាយាម​លួច​បន្លំ​នៅ​ក្នុង​ការ​បោះឆ្នោត»


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ធ្វើ​កាយវិការ​នៅ​ក្នុង​សន្និបាត​ជាតិ​គណបក្ស​សាធារណរដ្ឋ នៅ​ក្នុង​ក្រុង Charlotte កាលពី​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ធ្វើ​កាយវិការ​នៅ​ក្នុង​សន្និបាត​ជាតិ​គណបក្ស​សាធារណរដ្ឋ នៅ​ក្នុង​ក្រុង Charlotte កាលពី​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។

កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ភ្លាមៗ​បន្ទាប់ពី​ប្រតិភូ​នៅ​សន្និបាត​ជាតិ​គណបក្ស​សាធារណរដ្ឋ​ក្នុង​ទីក្រុង Charlotte រដ្ឋ North Carolina បាន​តែងតាំង​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ជា​ផ្លូវការ​ជាបេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​មក លោក Trump បាន​ប្រាប់​ប្រតិភូ​ទាំងអស់​ថា វិធី​តែមួយគត់​ដែល​គណបក្ស​ប្រជាធិបតេយ្យ​អាច​ទទួល​ជ័យជម្នះ​លើ​លោក​បាន​នៅ​ក្នុង​ការបោះឆ្នោត​ខែ​វិច្ឆិកា​ខាង​មុខ​គឺ​តាមរយៈ​ការ​លួច​បន្លំ​ការបោះឆ្នោត​ដោយ​ប្រើ​សន្លឹកឆ្នោត​ផ្ញើ​តាម​ប្រៃសណីយ៍។

លោក Trump បាន​ប្រកាស​ដោយ​គ្មាន​ភស្តុតាង​ថា៖ «ពួកគេ​ព្យាយាម​លួច​បន្លំ​នៅ​ក្នុង​ការ​បោះឆ្នោត​នេះ»។ ឧបមា​ថា សន្លឹកឆ្នោត​ទាំង​នោះ​មិន​បាន​បញ្ជូន​តាម​ប្រៃសណីយ៍​ទៅ​កន្លែង​ដែល​មាន​អ្នក​គាំទ្រ​គណបក្ស​សាធារណរដ្ឋ»។

លោក​ប្រធានាធិបតី​ត្រាំ បាន​ថ្លែង​នៅ​ក្នុង​ថ្ងៃ​ដំបូង​នៃ​សន្និបាត​ជាតិ​គណបក្ស​សាធា រណរដ្ឋ​ថា ការ​បោះឆ្នោត​នេះ​ត្រូវបាន​រចនា​ឡើង​ក្លាយជា «ការ​លួច​បន្លំ​អាក្រក់​បំផុត​ក្នុង​ប្រវត្តិ​នយោបាយ»។

ក្រោយ​មក បន្ទាប់ពី​បាន​ថ្លែង​សុន្ទរកថា​ជិត​មួយ​ម៉ោង លោក Trump បាន​ចោទ​ប្រកាន់​គណបក្ស​ប្រជាធិបតេយ្យ​ថា​បាន «ប្រើ​រឿង​ជំងឺកូវីដ ១៩ ដើម្បី​លួចបន្លំ​នៅ​ក្នុង​ការ​បោះ ឆ្នោត»។

បន្ទាប់ពី​សុទរកថា​ជិត​មួយ​ម៉ោងរបស់​លោកក្រោយ​មក លោក​ប្រធានាធិបតី​ត្រាំ​ដែល​ស្ថិត​នៅ​ពីក្រោយលោក Joe Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅក្នុង​ការ​ស្ទង់​មតិ​បោះឆ្នោត​ជាតិ​ដោយ​ចំនួន​៨ ឬ៩​ពិន្ទុ បាន​ចោទ​ប្រកាន់​ពួក​គណបក្ស​ប្រជាធិបតេយ្យ​ «ពីការប្រើ​ប្រាស់​ជំងឺ​កូវីដ ១៩​ដើម្បី​លួច​សន្លឹក​ឆ្នោត»។

លោក​ប្រធានាធិបតី​ត្រាំ​ដែល​កំពុង​ស្វះស្វែង​កាន់​ដំណែង​ជាប្រធានាធិបតី​អាណត្តិទី២ និង​ចុងក្រោយ បាន​ទទួល​ការ​ស្វាគមន៍​ពី​វេទិកា​នៅ​មជ្ឈមណ្ឌល​សន្និបាត​ជាតិ​ដោយ ការ​សម្រែកថា «បួន​ឆ្នាំ​ទៀត» មកពី​ប្រតិភូ​របស់​គណបក្ស​លោក៕

XS
SM
MD
LG