ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ទី​ប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​ថា​សហរដ្ឋ​អាមេរិក​ មិន​ស្វះស្វែង​ធ្វើ​ការ​ផ្លាស់​ប្តូរ​របប​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ទេ


រូបភាព​ឯកសារ៖ ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​​​ ដូណាល់ ត្រាំ គឺ​លោក John Bolton ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅសេតវិមាន​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាលពី ថ្ងៃទី​០១ ខែឧសភា ឆ្នាំ២០១៩។
រូបភាព​ឯកសារ៖ ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​​​ ដូណាល់ ត្រាំ គឺ​លោក John Bolton ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅសេតវិមាន​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាលពី ថ្ងៃទី​០១ ខែឧសភា ឆ្នាំ២០១៩។

ទីប្រឹក្សា​សន្តិសុខ​ជាតិរបស់​ប្រធានា​ធិបតីសហរដ្ឋ​អាមេរិក​លោក ដូណាល់ ​ត្រាំ ​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​សហរដ្ឋ​អាមេរិក​បាន​ជួយ​រារាំង​អ៊ីរ៉ង់​មិន​ឲ្យ​ធ្វើ​សកម្ម​ភាព​គគ្លើន ​ក៏ប៉ុន្តែ ​បាន​ព្រមាន​ថា​ការ​គំរាម​កំហែង​មក​ពី​ប្រទេស​នៅ​តំបន់​មជ្ឈឹមបូព៌ា​នៅ​តែ​មាន។

លោក John Bolton ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សេតវិមាន ​បាន​ប្រាប់​ពួក​អ្នក​យកព័ត៌​មាន​នៅ​ក្នុង​ទីក្រុង​ឡុងដ៍​នៃ​ចក្រ​ភព​អង់គ្លេស​ថា «ខ្ញុំ​មិន​គិត​ថា ​ការ​គំរាម​កំហែង​នេះ​បាន​ចប់​នោះ​ទេ ​ក៏ប៉ុន្តែ ​ខ្ញុំ​គិតថា ​យើង​យ៉ាង​ហោចណាស់​អាច​ធ្វើ​ការ​អះអាង​បន្ថែម​ថា ​ការឆ្លើយ​តប​ដ៏​ឆាប់​រហ័ស​ហើយ​នឹងការ​ដាក់​ពង្រាយ​កងទ័ព​និង​វិធានការ​ណ៍​ផ្សេង​ៗ​ទៀត​ដែល​យើងបាន​ធ្វើ ​អាច​ជា​ការ​កំញ៉ើញ»។

លោក​ប្រធានា​ធិបតី​ត្រាំ ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ថា ​លោក ​នឹង​បញ្ជូន​កងទ័ព​ជាង​១ពាន់​៥រយ​នាក់​ទៅ​កាន់​តំបន់​មជ្ឈឹម​បូព៌ា ​ទើប​តែ​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​លោក Bolton ​បាន​ប្រកាស​ថា នាវា​ផ្ទុកយន្តហោះ​និង​យន្តហោះ​ទម្លាក់​គ្រាប់​បែក ​បាន​ត្រូវ​ដាក់​ពង្រាយ​នៅតំបន់​ឈូងសមុទ្រ​ពែក។ លោកBoltonបាន​និយាយទៀត​ថា ​ចំណាត់​ការនេះ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​គំរាម​កំហែង​ដ៏​ច្បាស់​ក្រឡែតមក​ពី​ប្រទេស​អ៊ីរ៉ង់​ដល់​កងកម្លាំង​អាមេរិកាំង​នៅ​ក្នុង​តំបន់​នោះ។

លោក Bolton ដែល​បាន​ជំរុញ​ឲ្យប្រើ​កម្លាំង​យោ​ធា​ប្រឆាំង​នឹង​អ៊ីរ៉ង់ ​ក៏​បាន​និយាយ​ដែរ​ថា លោក​មិន​បាន​ស្វះស្វែង​រក​គោល​នយោបាយ​ការផ្លាស់ប្តូរ​របប​ក្នុង​ប្រទេស​អ៊ីរ៉ង់​ទេ។ សេចក្តី​ថ្លែងការណ៍​នោះ​បាន​កើត​មាន​ឡើង​នៅ​ក្នុងការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​មួយ​អំពី​ថាតើ​លោក​និង​ប្រធានា​ធិបតី ​បាន​ខ្វែង​គំនិត​គ្នា​លើបញ្ហា​នេះ។

សេចក្តី​រាយការណ៍​របស់​បណ្តាញ​ព័ត៌មាន​កាលពី​ពេល​ថ្មី​ៗ​នេះ ​ប្រាប់​ឲ្យ​ដឹង​ថា ប្រធា​នា​ធិបតី​ត្រាំ ​មានការ​មិន​សប្បាយចិត្ត​ជាមួយ​លោកBolton អំពី​ថាតើកំណត់​ឥទ្ធិពល​របស់​អ៊ីរ៉ង់​ក្នុង​តំបន់​មជ្ឈឹមបូព៌ា​យ៉ាង​ដូចម្តេច៕

XS
SM
MD
LG