ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រឹត្តិការណ៍​របស់​លោក Trump នាំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ផ្នែក​សីលធម៌​លើ​អ្នក​នយោបាយ​ឥណ្ឌូនេស៊ី


បេក្ខជន​ប្រធានាធិបតី​មក​ពី​បក្ស​សាធារណរដ្ឋ​ លោក Donald Trump (រូប​ស្តាំ) ណែនាំ​លោក Setya Novanto អ្នក​នាំ​ពាក្យ​នៃ​សភា​ឥណ្ឌូនេស៊ី បន្ទាប់​ពី​សន្និសីទ​កាសែត​មួយ​នៅ​អគារ Trump Tower ក្នុង​ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥។
បេក្ខជន​ប្រធានាធិបតី​មក​ពី​បក្ស​សាធារណរដ្ឋ​ លោក Donald Trump (រូប​ស្តាំ) ណែនាំ​លោក Setya Novanto អ្នក​នាំ​ពាក្យ​នៃ​សភា​ឥណ្ឌូនេស៊ី បន្ទាប់​ពី​សន្និសីទ​កាសែត​មួយ​នៅ​អគារ Trump Tower ក្នុង​ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥។

មេដឹកនាំ​សភា​២​រូប​របស់​ប្រទេស​ឥណ្ឌូនេស៊ី​កំពុង​ប្រឈម​ការ​ស៊ើប​អង្កេត​លើ​ក្រម​សីលធម៌​ចំពោះ​ការ​ចូលរួម​ពិធី​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជា​មួយ​លោក Donald Trump បេក្ខជន​ប្រធានា​ធិបតី​ខាង​គណបក្ស​សាធារណ​រដ្ឋ​របស់​សហរដ្ឋ​អាមេរិក។

​លោក Syarifuddin Suding ​ដែល​ដឹកនាំ​ក្រុម​ប្រឹក្សា​កិត្តិយស​របស់​សភា​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ប្រភេទនៃ​ការ​ដាក់ពិន័យ​អាច​ធ្វើ​ឡើងប្រឆាំង​នឹង​លោក Setya Novanto ​ប្រធាន​សភា​តំណាងរាស្រ្ត ​និង​លោក Fadli Zon ​អនុប្រធាន​រដ្ឋ​សភា ​នឹង​ផ្អែក​លើ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​នេះ។

​លោក​និយាយថា «ប្រសិនបើ ​ចាត់​ទុកថា​ ជា​បទល្មើស​មជ្ឈឹម ​បុគ្គល​ដែល​ពាក់​ព័ន្ធ​នឹង​ទទួល​បាន​ការ​ព្រមាន​ជា​លាយលក្ខណ៍​អក្សរ។ ​ប្រសិនបើ ​ចាត់​ទុក​ជា​ការ​រំលោភ​តិចតួច ​បុគ្គល​នោះ​អាច​ត្រូវ​បាន​ដក​តួនាទី​ផ្លូវការ​នៅ​ក្នុង​រដ្ឋ​សភា ​រួម​មាន​តួនាទី​ដឹកនាំ​របស់​គេ។ ​ហើយ​ប្រសិនបើ ​ត្រូវ​បាន​ចាត់​ទុក​ជា​ការ​រំលោភ​ធ្ងន់ធ្ងរ ទោស​គឺ​ផ្អាក​ការងារ​រយៈ​ពេល​៣​ខែ​ និង​ឱវាទ​បណ្តេញចេញ​ពី​សភា‍ជា​រៀង​រហូត»។

លោក​និយាយ​បន្ត​ទៀត​ថា ​ការ​ស៊ើប​អង្កេត​ក៏​ពិនិត្យ​មើល​ការ​ចោទ​ប្រកាន់​ពី​ការ​ផ្តល់​ថវិកា​មិន​ត្រឹមត្រូវ​ ពី​ព្រោះ​តែ​ក្រុម​គ្រួសារ​ និង​បុគ្គលិក​របស់​សមាជិក​សភា​ខ្លះ​ត្រូវ​បាន​ដាក់​បញ្ចូលជា​ផ្នែក​មួយ​នៃ​គណៈប្រតិភូ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក។

លោក Adian Napitupulu ដែល​ជា​សមាជិក​គណបក្ស​របស់​ប្រធានាធិបតី Joko Widodo និយាយ​ថា សមាជិក​សភា​ទាំង​២​ធ្វើ​ហួស​ពី​តួនាទី​របស់​អស់​លោក៕

XS
SM
MD
LG