ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​​ប្រធានាធិបតី​ ដូណាល់ ត្រាំ បាន​​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន


ប្រធានាធិបតី​ ត្រាំ និង​ស្ត្រីទី​មួយ Melania Trump ដាក់​ផ្កា​នៅ​​នាវា​អនុស្សាវរីយ៍​ USS Arizona Memorial នៅ​កំពង់​ផែ Pearl Harbor កាល​ពី​ថ្ងៃទី​៣ ខែ​វិច្ឆិកា។
ប្រធានាធិបតី​ ត្រាំ និង​ស្ត្រីទី​មួយ Melania Trump ដាក់​ផ្កា​នៅ​​នាវា​អនុស្សាវរីយ៍​ USS Arizona Memorial នៅ​កំពង់​ផែ Pearl Harbor កាល​ពី​ថ្ងៃទី​៣ ខែ​វិច្ឆិកា។

លោក ដូណាល់ ត្រាំ ប្រធានាធិបតី​ស.រ.អា.​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​ ក្រោយ​ពី​បាន​ឈប់​សំចត​នៅ​រដ្ឋហាវ៉ៃ ទីដែល​លោក​ទៅ​បង្ហាញ​ការ​គោរព​ចំពោះ​នាវា​អនុស្សាវរីយ៍​ USS Arizona Memorial នៅ​កំពង់​ផែ Pearl Harbor ​ដែល​រង​ការ​វាយ​ប្រហារ​មិន​ដឹង​ជា​មុន​ដោយ​កងទ័ព​នាវា​ជប៉ុន​ក្នុង​ឆ្នាំ​១៩៤១ ​ដែល​បាន​ធ្វើ​ឲ្យ​ស.រ.អា.​ចូល​ប្រឡូក​ក្នុង​សង្គ្រាម​លោក​លើក​ទី២។​

មុន​ចេញ​ដំណើរ​ទៅ​ជប៉ុន​ លោក​បាន​ស្នាក់​នៅ​កន្លែង​សម្រាក​ដំបូង​របស់​លោក​ប្រធានាធិបតី​មុន​ទៅ​ទស្សនកិច្ច​ប្រទេស​ជា​ច្រើន​នៅ​អាស៊ី​ នោះគឺ​សណ្ឋាគារ​ Trump International Hotel របស់​លោក​នៅ Waikiki ។

ក្រោយ​ពី​បោះ​ជំហាន​ចេញ​ពី​ឡាន ​limousine ដែល​គ្រាប់​កាំភ្លើង​បាញ់​មិន​ធ្លុះ​ លោក​ប្រធានាធិបតី​បាន​ចូល​កន្លែង​ទទួល​ភ្ញៀវ​នៅ​សណ្ឋាគារ​និយាយ​លេង​ជាមួយ​បុគ្គលិក។

នាង Sarah Huckabee Sanders អ្នក​នាំ​ពាក្យ​សេតវិមាន​និយាយ​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា លោក​ប្រធានាធិបតី​ចង់​និយាយ​ស្វាគមន៍​សួរ​សុខ​ទុក្ខ​និង​អរគុណ​បុគ្គលិក​របស់​លោក​ដែល​ខិតខំ​ធ្វើ​ការ៕

XS
SM
MD
LG