ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ត្រាំ​ទទួល​ការ​សង្ខេបត្រួសៗ​នៅ​បញ្ជាការដ្ឋាន​​មហាសមុទ្រ​​ប៉ាស៊ីហ្វិក​មុន​នឹង​ធ្វើ​ទស្សនកិច្ច​អាស៊ី​


ប្រធានាធិបតី​សហរដ្ឋអាមេរិក​ដូណាល់ ត្រាំ និង​ស្រ្តី​ទី​១ Melania Trump ពាក់​កម្រងផ្កា​នៅពេល​ដែល​បាន​មក​ដល់​កំពង់ផែ​រួម​ Pearl Harbor Hickam រដ្ឋ Hawaii កាលពី​ថ្ងៃទី​០៣ វិច្ឆិកា ២០១៧។
ប្រធានាធិបតី​សហរដ្ឋអាមេរិក​ដូណាល់ ត្រាំ និង​ស្រ្តី​ទី​១ Melania Trump ពាក់​កម្រងផ្កា​នៅពេល​ដែល​បាន​មក​ដល់​កំពង់ផែ​រួម​ Pearl Harbor Hickam រដ្ឋ Hawaii កាលពី​ថ្ងៃទី​០៣ វិច្ឆិកា ២០១៧។

នៅ​ពេល​មាន​ភាព​តានតឹង​ខ្លាំង​ក្នុង​ឧបទ្វីប​កូរ៉េ ប្រធានាធិបតី Donald Trump បាន​ស្តាប់​ការ​និយាយ​ត្រួសៗ​ប្រកប​ដោយ​ការសម្ងាត់​ប្រាប់លោក​កាល​ពី​ថ្ងៃ​សុក្រពីមេបញ្ជាការយោធា​ស.រ.អា.នៅ​ឯបញ្ជាការដ្ឋាន​ក្នុង​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។​

ការនិយាយ​ត្រួសៗ​នេះ​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ក្រោយយន្តហោះ Air Force One បានចុះចត​នៅ​ឯ​មូលដ្ឋាន​កងទ័ព​អាកាស Hickham នៅលើកោះ Oahu ក្នុង​មហា​សមុទ្រប៉ាស៊ីហ្វិក ដែល​នៅ​ទី​នោះ​លោកនិងលោកស្រី​ Melania Trump ជាភរិយា​បានទទួល​ការ​ស្វាគមន៍​តាម​ប្រពៃណី​ហាវ៉ៃ​ដោយ​មាន​ការបំពាក់កម្រង​ផ្កាដែល​គេស្គាល់ថា leis ផងដែរ។​

ប្រធានាធិបតី Trump បានទទួលកម្រង​ផ្កា lei មួយ​មានចម្រុះ​ដោយ​ផ្កា Maile និងផ្កា Ilima មានពណ៌ភ្លឺ​ដែល​ជា​ការ​រួមផ្សំ​ផ្កា​តាមប្រពៃណី​ដើម្បី​ជូនដល់​ភ្ញៀវ​មាន​ឋានៈដូច​ស្តេច​នៅ​លើប្រជុំកោះហាវ៉ៃ។​ កម្រងផ្កា lei ព៌ណ​ស​របស់​លោកស្រី​ Trump មានចម្រុះ​ដោយ​ផ្កាម្លិះ​និងផ្កាកុលាប។​

បន្ទប់មក​ប្រធានាធិបតី​ Trump បាន​ធ្វើដំណើរ​ទៅ​កាន់ទីតាំង​នៃ​ក្រុម​ទាហាន Marines ស.រ.អា.ដែល​ជា​ទីបញ្ជាការ​ធំ​របស់​កង​ទ័ព​ស.រ.អា.ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក និង​ជាបញ្ជាការដ្ឋាន​ប្រយុទ្ធរួមធំបំផុត​របស់​ស.រ.អា.ផងដែរ។

Trump បាន​និយាយ​ប្រាប់​លោកឧត្តមនាវី Harry Harris នៃ​កងទ័ព​ជើងទឹក​ស.រ.អា.និង​ជាអគ្គ​មេបញ្ជាការក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ថា «លោកមានមនុស្សស្វិតស្វាញ​និង​មានការ​ប៉ិន​ប្រសប់ច្រើននាក់ហើយ​យើង​កោតសរសើរ»៕

XS
SM
MD
LG