ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​រត់​គេច​ចេញ​ពី​កូរ៉េ​ខាង​ជើង​ផ្ញើ​សារ​ទៅ​លោក ត្រាំ មុន​ពេល​លោក​ធ្វើ​ទស្សនកិច្ច​ទៅ​តំបន់​អាស៊ី


លោក Ji Seong-ho ជន​ភៀស​ខ្លួន​កូរ៉េ​ខាង​ជើង​និង​ជា​ប្រធាន​អង្គការ «សកម្មភាព​ឥឡូវ​នេះ និង​សាមគ្គី​ដើម្បី​សិទ្ធិ​មនុស្ស» (Now Action and Unity for Human Rights)៕

នៅ​ពេល​ដែល​ប្រធានាធិបតី​ស.រ.អា.​ ដូណាល់ ត្រាំ​ ធ្វើ​ដំណើរទៅ​កាន់​ទ្វីប​អាស៊ី​ដើម្បី​បំពេញ​ទស្សនកិច្ច​១២​ថ្ងៃ​ក្នុង​ប្រទេស​ប្រាំ​ ឧបទ្វីប​កូរ៉េ​មាន​ភាព​តាន​តឹង​ដោយសារ​ប្រទេស​កូរ៉េ​ខាង​ជើងនៅ​តែ​បន្ត​អភិវឌ្ឍ​អាវុធ​បរមាណូ​និង​កាំ​ជ្រួច​មីស៊ីល​ផ្លោង​តទៅ​ទៀត។​

ពួក​អ្នក​រត់​ចោល​ជួរ​មក​ពី​ប្រទេស​កូរ៉េ​ខាង​ជើងបាន​និយាយ​ប្រាប់​ផ្នែក​ផ្សាយ​ជា​ភាសា​កូរ៉េ​នៃ​វីអូអេ​អំពី​អ្វី​ដែល​ពួក​គេ​ចង់​ឃើញកើត​ចេញពី​ទស្សនកិច្ច​ជា​ផ្លូវការ​លើកទី​មួយ​របស់​ ត្រាំ​ ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង​ នៅ​ពេល​គាត់​មាន​គម្រោង​ជួប​ជាមួយ​លោក​ប្រធានាធិបតី​កូរ៉េខាង​ត្បូង​ Moon Jae-in នៅ​ថ្ងៃ​ទី​៧​ខែ​វិច្ឆិកា​ខាងមុខនេះ។​

គេ​រំពឹង​ថា​ បញ្ហា​ប្រទេស​កូរ៉េខាង​ជើង​ជា​បញ្ហា​សំខាន់​បំផុត​នៅ​ក្នុង​ការ​សន្ទនា​គ្នា​រវាង​ប្រធានាធិបតី​នៃ​ប្រទេស​ទាំង​ពីរ​នេះ​នៅ​ពេល​ដែល​ការ​ស្ទង់​មតិ​ថ្មីៗ​បំផុត​បង្ហាញ​ថា​ ជនជាតិ​អាមេរិកាំងចាត់​ទុក​កូរ៉េ​ខាង​ជើង​ថា​ជា​ការ​គំរាម​កំហែងបន្ទាន់​បំផុត​ដល់​ស.រ.អា.។

លោក ​Kim Young Soo ​ជា​អ្នក​រត់​ចោល​ជួរ​មក​ពី​ប្រទេស​កូរ៉េខាង​ជើង​និង​ជាអតីត​ទាហាន​ដែល​បាន​មក​ដល់​ប្រទេស​កូរ៉េខាង​ត្បូង​កាល​ពី​ឆ្នាំ​២០០៦។​

លោក​បាននិយាយ​ថា៖ «ប្រសិន​បើ​លោក​ ត្រាំ​ មក​កាន់​ប្រទេសកូរ៉េខាង​ត្បូង​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​រវាង​កូរ៉េនិង​ស.រ.អា.​ ខ្ញុំស្វាគមន៍​គាត់​ ក៏ប៉ុន្តែប្រសិន​បើ​គាត់​មក​បង្ក​សង្គ្រាម​រវាង​ប្រទេស​កូរ៉េទាំង​ពីរ​ ខ្ញុំ​មិន​អាច​ស្វាគមន៍​គាត់​បាន​ទេ។ ខ្ញុំ​យល់​ថា​ក្នុង​ឋានៈ​គាត់​ជា​ប្រមុខ​រដ្ឋ​ម្នាក់ គាត់​អាច​និយាយ​ដោយ​សម្ងាត់​ជាង​មុន​អំពី​សង្គ្រាម»៕

XS
SM
MD
LG