ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ត្រាំ​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​អឺរ៉ុប​ដើម្បី​ប្រឈម​មុខ​ជាមួយ​នឹង​សម្ព័ន្ធមិត្ត​របស់​​អាមេរិក


លោក​ប្រធានាធិបតី ដូណាល់​ ត្រាំ និង​លោក​ស្រី Melania Trump ស្ថិត​នៅ​លើ​យន្តហោះ Air Force One នៅ​ព្រលានយន្តហោះ​យោធា Melsbroek ​ក្នុង​ក្រុង Melsbroek ប្រទេស​ប៊ែលហ្ស៊ិក កាលពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨។
លោក​ប្រធានាធិបតី ដូណាល់​ ត្រាំ និង​លោក​ស្រី Melania Trump ស្ថិត​នៅ​លើ​យន្តហោះ Air Force One នៅ​ព្រលានយន្តហោះ​យោធា Melsbroek ​ក្នុង​ក្រុង Melsbroek ប្រទេស​ប៊ែលហ្ស៊ិក កាលពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ត្រាំ ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​អឺរ៉ុប​ដើម្បី​ចូលរួម​ជំនួប​សម្ព័ន្ធ​មិត្តអង្គការ​អូតង់​ដែល​មានការ​ព្រួយ​កង្វល់​ពី​ការ​ខូចខាត​ដល់​សម្ព័ន្ធភាព​ខាងយោធា​យូរ​ដ៏​អង្វែង​បន្ទាប់​ពី​ការ​រិះគន់​របស់​លោក​ត្រាំ។

លោក​ត្រាំ​ជារឿយៗ​បាន​ចោទ​ប្រកាន់​ដៃគូ​នានា​របស់​អង្គការ​អូតង់​នៅ​អឺរ៉ុប​ពីការ​មិន​បាន​ធ្វើ​តាម​ការ​សន្យា​ការ​ចំណាយ​ខាង​យោធា​របស់​ខ្លួន​ដល់​អង្គការ​អូតង់​នេះ។

មុនពេល​ចាក​ចេញ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន ​លោក​ត្រាំ​បាន​និយាយ​តាម​សារក្នុង​ប្រ​ព័ន្ធ​ Twitter ​ថា «សហរដ្ឋ​អាមេរិក​កំពុង​ចំណាយ​ប្រាក់ច្រើន​ជា​ងប្រទេស​ផ្សេង​ៗ​ទៀត​ជា​ច្រើន​ដង​ដើម្បីការ​ពារ​ពួកគេ។​ ការណ៍​នេះ​មិនត្រឹម​ត្រូវ​ទាល់​តែ​សោះ​ដល់​ពួក​អ្នក​បង់​ពន្ធ​សហរដ្ឋ​អាមេរិក។​ យើង​បាន​ខាត​បង់​ប្រាក់​១៥១​ពាន់​លាន​ដុល្លារ​ក្នុងការ​ធ្វើ​ការ​ពាណិជ្ជកម្ម​ជាមួយ​សហភាព​អឺរ៉ុប។ គេយក​ពន្ធ​គយ​យ៉ាង​ច្រើនពី​យើង»។

​លោក Donald Tusk ​ប្រធាន​ក្រុម​ប្រឹក្សា​សហភាព​អឺរ៉ុប ​បាន​ឆ្លើយ​តប​ដោយ​កំហឹង​កាល​ពី​ថ្ងៃ​អង្គារ​ដល់​អត្ថាធិប្បាយ​របស់​ប្រធានា​ធិបតី​ត្រាំ​នេះ។

ក្នុង​សារ​ចុះផ្សាយ​តាម​ប្រព័ន្ធ Twitter លោក Tusk សរសេ​ថា «សហរដ្ឋ​អាមេរិក​មិន​មាន ហើយ​នឹង​មិន​មាន​សម្ព័ន្ធមិត្ត​ណា​ប្រសើរ​ជាង​សហភាព​អឺរ៉ុប​ទេ។ យើង​ចំណាយ​លើ​វិស័យ​ការ​ពារ​ប្រទេស​ច្រើន​ជាង​ប្រទេស​រុស្ស៊ី​ហើយ​និង​ច្រើន​ដូចជា​ប្រទេស​ចិន។​ ខ្ញុំ​សង្ឃឹម​ថា លោក​មិន​មាន​ការងឿង​ឆ្ងល់​ឡើយថា ​នេះ​ជា​ការ​វិនិ​យោគទុន​ក្នុង​សន្តិសុខ​របស់​យើង។ ​ហើយ​ការចំណាយ​របស់​យើង​មិនដូច​រុស្ស៊ី​និង​ប្រទេស​ចិន​ទេ។

ក៏ប៉ុន្តែ ​មុន​ពេល​ឡើង​ជិះ​យន្តហោះ Air Force One ​ប្រធានា​ធិបតី​ត្រាំ​បាន​ច្រាន​ចោលអត្ថា​ធិប្បាយ​របស់​លោក Tusk អំពី​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG