ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានា​ធិបតី​ត្រាំ​និង​មេដឹកនាំ​អង្គការ​អូតង់​ជួប​គ្នា​នៅពេល​មាន​ជម្លោះ​រវាង​សហរដ្ឋ​អាមេរិក​និង​អឺរ៉ុប


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ត្រាំ និង​រដ្ឋលេខាធិការ​អង្គការណាតូ​ Jens Stoltenberg ក្នុង​កិច្ច​ប្រជុំ​ទ្វេភាគី​ក្នុង​បន្ទប់មួយ​នៅ​សេតវិមាន​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃព្រហស្បតិ៍​ទី​១៧ ឧសភា ឆ្នាំ ២០១៨។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ត្រាំ និង​រដ្ឋលេខាធិការ​អង្គការណាតូ​ Jens Stoltenberg ក្នុង​កិច្ច​ប្រជុំ​ទ្វេភាគី​ក្នុង​បន្ទប់មួយ​នៅ​សេតវិមាន​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃព្រហស្បតិ៍​ទី​១៧ ឧសភា ឆ្នាំ ២០១៨។

​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ​និង​លោក Jens Stoltenberg អគ្គលេខាធិការ​របស់​អង្គការ​អូតង់​នឹង​ជួប​គ្នា​នៅ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅពេល​មាន​ជម្លោះ​រវាង​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្តអឺរ៉ុប​នៅ​ក្នុង​អង្គការ​អូតង់។

លោក​ប្រធានា​ធិបតី​ត្រាំ​កាល​ពី​សប្តាហ៍​មុន​បាន​ច្រាន​ចោល​ការ​ជំទាស់​ប្រឆាំង​មក​ពីមេដឹកនាំ​អឺរ៉ុប​ចំពោះ​ការ​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​អន្តរជាតិ​ឆ្នាំ​២០១៥​ដើម្បី​ទប់​ស្កាត់​កម្មវិធី​អាវុធ​នុយក្លែអ៊ែរ​របស់​អ៊ីរ៉ង់។​ ហត្ថលេខី​៣​ប្រ​ទេសដែល​រួមមាន​ប្រទេស​បារាំង ​ចក្រ​ភព​អង់គ្លេស​និង​ប្រទេស​អាល្លឺម៉ង់​កំពុង​បន្តការគាំទ្រ​របស់​ខ្លួន​ដើម្បី​ទប់​រដ្ឋាភិបាល​ក្រុង Tehran ទោះបីប្រធានាធិបតី​ត្រាំ​បាន​ពោល​អះអាង​ថា​ ​កិច្ច​ព្រម​ព្រៀង​នោះ​មិនបាន​ទប់​ស្កាត់​ការ​សាក​ល្បង​កាំជ្រួច​មីស៊ីលបាល់លីស្ទិកនិង​យោធា​របស់​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់​មជ្ឈឹមបូព៌ា។

​លោកស្រី Federica Mogherini ​អ្នកការទូត​កំពូល​របស់​សហភាព​អឺរ៉ុប ​បាននិយាយ​នៅ​ដើមសប្តាហ៍​នេះ​ថា «​យើង​កំពុង​ធ្វើ​ការ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ពិត​ប្រាកដ​មួយ។ ​យើង​កំពុង​ពិភាក្សា​អំពី​ដំណោះ​ស្រាយ​ដើម្បី​ធ្វើ​ឲ្យ​កិច្ច​ព្រម​ព្រៀង​នោះ​នៅមាន​សុពលភាព‍»។

​បន្ថែម​ពី​នោះ ​ប្រធានា​ធិបតី​ត្រាំ​បាន​ដាក់​ពន្ធ​គយ​លើការនាំ​ចូល​ដែកថែប​និង​អាលុយ​មីញ៉ូមពី​បរទេស ​រួមមាន​សហភាព​អឺរ៉ុបផង។ ​ទោះ​ជាយ៉ាង​ណាក៏ដោយ ​ក្រោយ​មក ​ប្រធានា​ធិបតី​ត្រាំ​បាន​ឲ្យ​សហភាព​អឺរ៉ុប​ដែល​មាន​ប្រទេស​២៨​ជាសមា​ជិក​រួច​ពន្ធ​គយ​រហូត​ដល់​ថ្ងៃ​ទី១ ​ខែ​មិថុនា៕

XS
SM
MD
LG