ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​អាមេរិក​បានរិះគន់ម្តងទៀត​ចំពោះ​បណ្តា​ប្រទេស​សមាជិក​អង្គការ​អូតង់


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​អង្គការ​អូតង់ នៅ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​នេះ​នៅ​ក្នុង​ក្រុង​ប៊្រុចសែល ប្រទេស​ប៊ែលហ្ស៊ិក កាលពី​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧។

ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​កិច្ចប្រជុំកំពូលរបស់សម្ព័ន្ធភាព​នេះ​ដែល​លោក​នឹង​ចូលរួម​នៅ​សប្តាហ៍​នេះ​នៅប្រទេស​ប៊ែលហ្ស៊ិក។ លោក Trump បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​តាម​បណ្តាញ​សង្គម tweeter ​កាលពី​ថ្ងៃ​ចន្ទ​ថា «សហរដ្ឋអាមេរិក​កំពុង​ចំណាយ​ប្រាក់​ទៅ​លើ​អង្គការ​អូតង់​ច្រើន​ជាង​ប្រទេស​ដទៃ​ទៀត។ វា​មិន​យុត្តិធម៌ទេ ហើយ​វា​ក៏​មិន​អាច​ទទួល​យក​បាន​ដែរ»។

លោក​បាន​បន្ថែម​ថា «ខណៈពេល​ដែល​ប្រទេស​ទាំង​នេះ​បាន​បង្កើន​ការ​រួមចំណែក​របស់​ខ្លួន​ចាប់តាំង​ពី​ខ្ញុំ​ឡើង​កាន់​តំណែង​មក​នោះ ពួកគេ​ត្រូវ​រួមចំណែក​ច្រើន​ថែមទៀត»។ លោក Trump គឺជា​អ្នក​រិះគន់​យ៉ាង​ខ្លាំងក្លា​ចំពោះ​អង្គការ​អូតង់​ ចាប់​តាំង​ពី​លោក​បាន​ចាប់​ផ្តើម​ធ្វើ​យុទ្ធនាការ​ធ្វើ​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក។ ចាប់តាំង​ពី​ចូល​កាន់​តំណែង​នៅ​ឆ្នាំ ២០១៧ លោក​ត្រាំ​បាន​អះអាង​ពី​ការ​ប្តេជ្ញាចិត្ត​របស់​សហ​រដ្ឋអាមេរិក​ចំពោះ​ការ​ការពារ​ក្រុម​សម្ព័ន្ធមិត្ត​អូតង់​ ប៉ុន្តែ​លោក​បាន​បន្ត​រិះគន់​ការ​ផ្តល់​ថវិកា​របស់​អង្គការ​អូតង់ ​ដោយ​លើក​ហេតុផល​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ប្រឈម​នឹង​បន្ទុក​ហិរញ្ញវត្ថុច្រើន​ពេក។​ ក្នុង​អំឡុង​ពេល​ជួបជុំ​គ្នា​កាលពី​សប្តាហ៍​មុននៅរដ្ឋ​ Montana លោក Trump បាន​ប្តេជ្ញា​ថា លោក​នឹង​ប្រាប់​សមាជិក​អង្គការ​អូតង់​ថា ពួកគេ​ត្រូវ​ចាប់ផ្តើម​បង្កើន​វិភាគទាន។ លោក​ប្រធានាធិបតី​ក៏​បាន​និយាយ​ផង​ដែរ​ថា ជនជាតិ​អាមេរិកាំង​ជា «អ្នក​ចំណាយ​ប្រាក់​សម្រាប់​រឿង​ទាំង​មូល»។​

អង្គការ​អូតង់​បាន​ឲ្យ​ដឹង​ថា ​សហរដ្ឋអាមេរិក​បាន​ផ្តល់​មូលនិធិ​ប្រហែល ៧០ ភាគរយ​នៃការ​ចំណាយ​អង្គការនេះ​នៅក្នុងឆ្នាំ២០១៧។ ប្រទេស​សមាជិកចំនួន​២៩ របស់អង្គការអូតង់​បាន​ចូល​រួម​វិភាគទាន​ដល់​អង្គការ​នេះ​តាម​ទំហំ​នៃ​សេដ្ឋកិច្ច​របស់​ពួកគេ៕

អ្នក​ប្រហែល​ចូលចិត្ត​ព័ត៌មាន​ទាំង​នេះ​

XS
SM
MD
LG