ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Trump ទទួល​បា​នសំឡេង​ឆ្នោត​កាន់​តែច្រើន​ធៀប​នឹង​​ Clinton


បេក្ខជន​ប្រធានាធិបតី​នៃ​គណ​បក្ស​សាធារណ​រដ្ឋ​ លោក​ Donald Trump និង​បេក្ខជន​គណបក្ស​ប្រជាធិបតេយ្យ​អ្នកស្រី Hilary Clinton
បេក្ខជន​ប្រធានាធិបតី​នៃ​គណ​បក្ស​សាធារណ​រដ្ឋ​ លោក​ Donald Trump និង​បេក្ខជន​គណបក្ស​ប្រជាធិបតេយ្យ​អ្នកស្រី Hilary Clinton

លោក​ Donald Trump បេក្ខជន​ប្រធានាធិបតី​ស.រ.អា​ខាង​គណបក្ស​សាធារណរដ្ឋ​មាន​ការ​គាំទ្រ​ច្រើន​ជាង​មុន​នៅ​ក្នុង​ការ​ស្ទង់​មតិ​សាធារណជន​ស្តីពី ​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ប្រឆាំង​នឹង​លោកស្រី​ Hillary Clinton បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ។​

ការ​ស្ទង់​មតិ​មួយ​ចំនួន​ក្នុងស.រ.អា​បង្ហាញ​ថា​លោកស្រី​ Clinton ដែលជា​អតីត​រដ្ឋមន្ត្រី​ការបរទេសស.រ.អា​ នាំ​មុខលោក Trump ដែល​ជា​មហាសេដ្ឋី​អចលនទ្រព្យ​ស្វះស្វែងរក​ណែង​ទី​មួយ​របស់លោក​តាម​រយៈការបោះឆ្នោត។ ​ក៏​ប៉ុន្តែ​លោក​បានកាត់បន្ថយ​ការ​នាំ​មុខ​របស់​លោក​ស្រីឲ្យ​មក​នៅ​ត្រឹម​ប្រមាណ៤ភាគរយ​ឬ​តិចជាង​នេះ​ ដែល​កាល​ពី​ពីរ​បី​សប្តាហ៍​មុននេះមាន​គម្លាត​ជាង​ពាក់​កណ្តាល​ ទោះ​ជា​យ៉ាង​ណា​ជា​លោកស្រី​នៅ​តែ​បន្ត​នាំ​មុខ​នៅ​ក្នុង​រដ្ឋមួយ​ចំនួន​ដែល​មានការ​ប្រកួត​ប្រជែង​ខ្លាំង​ក្លាដែលទំនង​នឹង

កំណត់​លទ្ធ​ផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃ​ទី​ ៨​ខែ​ វិច្ឆិកា​ខាង​មុខ​នេះ​ក៏​ដោយ។

អ្នក​ធ្វើ​វិភាគ​នយោបាយស.រ.អាមួយ​ចំនួន​នៅ​តែ​ទស្សន៍​ទាយ​ថា​លោកស្រី​ Clinton នឹង​ក្លាយ​ទៅជា​ប្រធានាធិបតីទី៤៥​របស់ប្រទេសអាមេរិកនិង​ជា​អគ្គមេបញ្ជាការ​ស្ត្រីទី​មួយ​របស់អាមេរិក​ផង​ដែរដោយ​ជំនួស​លោក​ប្រធានាធិបតី​បារ៉ាក់អូបាម៉ានៅ​ពេល​លោក​ចាកចេញ​ពី​តំណែង​នៅ​ខែ​មករា​ខាងមុខនេះ៕

XS
SM
MD
LG