ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ត្រាំ​ ទាមទារ​ឱ្យ​សមាជិកសភា​សំខាន់​ម្នាក់​លាលែង​ពី​តំណែង​ទាក់​ទិន​នឹង​សវនាការ​ស្តី​ពី​ការត្អូញ​ត្អែរ​ដោយ​អ្នក​ឆ្កឹះ​ឆ្កៀល


លោក​ Adam Schiff ​ប្រធាន​គណៈ​កម្មាធិការ​ខាង​ការ​ស៊ើបការណ៍​សម្ងាត់​របស់​សភា​តំណាង​រាស្ត្រអាមេរិកាំង ចោទ​សួរ​ប្រធាន​ស្ដី​ទី​សន្តិសុខ​ជាតិ លោក Joseph Maguire ក្នុង​សវនាការ​ កាល​ពី​ថ្ងៃ​ទី​២៦ កញ្ញា ២០១៩ នៅ​រដ្ឋសភា។

រឿង​ចម្រូង​ចម្រាស់​អំពី​អ្នក​ឆ្កឹះ​កកាយ​រឿង​សម្ងាត់​ម្នាក់​ទាក់​ទិន​នឹង​លោក​ប្រធានាធិបតី​ស.រ.អា. ដូណាល់ ត្រាំ នៅ​តែ​បន្ត​វិវឌ្ឍ​កាលពី​ថ្ងៃ​សុក្រ​ដោយ​លោក​ប្រធានាធិបតី​បាន​អំពាវ​នាវ​ឱ្យ​មាន​ការ​លា​លែង​ចេញ​ពី​តំណែង​នៃ​សមាជិក​សភា​សំខាន់​ម្នាក់​ដែល​មិន​បាន​និយាយ​ការ​ពិត​អំពី​លោក​នៅ​ក្នុង​សវនាការ​មួយ​ក្នុង​សភា​ស.រ.អា.​ ហើយ​លោកស្រី​ Nancy Pelosi ​ប្រធាន​សភា​តំណាង​រាស្ត្រអាមេរិកាំង​បាន​ហៅ​លោក ​William Barr ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធ៌ម​ស.រ.អា.​ថា​ជា​«មនុស្សទុច្ចរិត»។

ព្រឹត្តិការណ៍​ទាំង​នេះ​ជា​ការ​ឆ្លើយ​តប​នឹង​ការ​ត្អូញ​ត្អែរ​ដោយ​អ្នក​ឆ្កឹះ​កកាយ​រឿង​សម្ងាត់​ម្នាក់​ដែល​បាន​ចោទ​ប្រកា​ន់ថា​ នៅ​ក្នុង​ការ​សន្ទនាគ្នា​តាម​ទូរស័ព្ទ​មួយ​កាល​ពី​ថ្ងៃ​ទី២៥​ខែ​កក្កដា ​លោក​ ត្រាំ​ បាន​សុំ​ឱ្យ​ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​អ៊ុយក្រែន​ជីក​កកាយ​រក​ព័ត៌មាន​ទាក់​ទិន​នឹង​បទ​ឧក្រិដ្ឋ​អំពី​លោក​អតីត​អនុ​ប្រធានាធិបតី​ Joe Biden ​និង​កូន​ប្រុស​លោក​ឈ្មោះ ​Hunter ដែល​អាច​បំផ្លាញ​លទ្ធភាព​លោក​ Biden ​ក្នុង​ការ​ទទួល​ការ​តែង​តាំង​ជា​បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​ខាង​គណបក្ស​ប្រជាធិបតេយ្យ​និង​លទ្ធភាព​របស់​លោក​ Biden ​ជាគូ​ប្រជែង​របស់​លោក​នៅ​ឆ្នាំ​២០២០។

កាល​ពី​ថ្ងៃ​សុក្រ លោក​ ត្រាំ​ បាន​អំពាវនាវ​ឱ្យ​មាន​ការ​លា​លែង​ចេញ​ពី​តំណែង​ដោយ​លោក​ Adam Schiff ​ប្រធាន​គណៈ​កម្មាធិការ​ខាង​ការ​ស៊ើបការណ៍​សម្ងាត់​របស់​សភា​តំណាង​រាស្ត្រអាមេរិកាំង​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដោយ​មិន​បាន​និយាយ​ការ​ពិត​អំពី​លោក​នៅ​ក្នុង​សវនាការ​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​អំពី​ការ​ពន្យារ​ពេល​របស់​រដ្ឋបាល​ក្នុង​ការ​ដាក់​បង្ហាញ​ការត្អូញ​ត្អែរ​របស់​អ្នក​ឆ្កឹះ​កកាយ​រឿង​សម្ងាត់​ម្នាក់​ជូន​សភា។

នៅ​ក្នុង​កំណត់​សម្គាល់​នៅ​ពេល​បើក​សវនាការ​ក្នុង​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ លោក​ Sciff ​បាន​មានប្រសាសន៍​ថា​ ការ​ត្អូញ​ត្អែរ​នេះ​ជា​«ភ័ស្តុតាង​ច្បាស់​លាស់​បំផុ​ត​ថា​ប្រធានាធិបតី​ស.រ.អា.​បាន​ក្បត់​ពាក្យ​សច្ចា​ប្រណិធាន​របស់​លោក​នៅ​ពេល​លោក​ចូល​កាន់​តំណែង»៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG