ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្យុះ​សង្ឃរា​ Hurricane Dorian បាន​បញ្ឈប់​នៅ​កោះ​បាហាម៉ា


ព្យុះ​សង្ឃរា Dorian បោកបក់​ដើម​ឈើ​ នៅ​ក្នុង​ក្រុង Freeport កោះ Grand Bahama ប្រទេស​បាហាម៉ា កាលពី​ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩។
ព្យុះ​សង្ឃរា Dorian បោកបក់​ដើម​ឈើ​ នៅ​ក្នុង​ក្រុង Freeport កោះ Grand Bahama ប្រទេស​បាហាម៉ា កាលពី​ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩។

ព្យុះ​សង្ឃរា Hurricane Dorian បាន​បក់​បោក​យ៉ាង​ខ្លាំង​នៅ​កោះ Grand Bahama កាល​ពី​ថ្ងៃ​ចន្ទ ​នៅ​ពេល​ព្យុះ​ដ៏​សាហាវ​នេះ​បាន​ឈប់​បោកបក់ ​វា​បាន​ធ្វើ​ឲ្យ​ដួល​រលំ​ និង​ខូច​ខាត​ផ្ទះ​រាប់​ពាន់ខ្នង​ហើយ​ព្យុះសង្ឃរា​គំរាម​កំហែង​អាយុ​ជីវិត​មនុស្សយ៉ាង​ខ្លាំង​នេះ ​កំពុង​បក់​បោក​នៅ​តំបន់​ដីទាប​នៅតាម​បណ្តោយ​ឆ្នេរសមុទ្រ។

ពួក​អ្នក​ព្យាករណ៍​អាកាស​ធាតុ បាន​ហៅ​ព្យុះ​នេះ​ថា ​ប្រកប​ដោយ​គ្រោះ​ថ្នាក់​និង​មហន្តរាយ។​ពួកគេ ​បាន​ព្យាករណ៍​ថា ព្យុះ​សង្ឃរា Dorian នឹង​បន្ត​បក់​បោក​នៅ​លើ​កោះ​នោះជិត​មួយ​ថ្ងៃ​ពេញ​ដោយ​ធ្វើ​ឲ្យ​ធ្លាក់​ភ្លៀង​យ៉ាង​ខ្លាំង​ដែល​មាន​រហូត​ទៅ​ដល់​៦០​សង់ទី ម៉ែត្រ ហើយ​នឹង​ល្បឿន​ខ្យល់​ប្រហែល​២៥០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

ខ្យល់ ​បាន​ចុះ​ខ្សោយ​បន្តិច​ម្តង​ៗ​ចាប់​តាំង​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​មក ឥឡូវនេះ ​បាន​ធ្វើ​ឲ្យ​ព្យុះ Dorian ​ក្លាយ​ជា​ព្យុះ​ប្រភេទ​ទី៤ ​ដែល​បាន​បញ្ចុះ​ពី​ប្រភេទ​ព្យុះទី​៥​ដែល​ជា​ព្យុះ​ដែល​មាន​កម្លាំង​ដ៏​ខ្លាំង។

មជ្ឈមណ្ឌល​ជាតិ​ព្យុះ Hurricane របស់​សហរដ្ឋ​អាមេរិក ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ខ្យល់ព្យុះ ​កំពុង​បន្ត​ធ្វើ​ដំណើរ​ទៅ​ទិស​ខាងលិច​ដោយ​មាន​ល្បឿន​ចុះ​ខ្សោយ​ប្រហែល​២គីឡូ ម៉ែត្រ។ របាយការណ៍​ចុងក្រោយ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ព្យុះសង្ឃរា Dorian ​មាន​ល្បឿន​ខ្យល់​ប្រហែល​១៨០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នៅ​ទីក្រុង West Palm Beach នៃ​រដ្ឋ Florida។

អង្គការ​សហព័ន្ធ​កាកបាទ​និង​អឌ្ឍច័ន្ទ​ក្រហម​អន្តរជាតិ បាន​ប្រាប់​ឲ្យ​ដឹង​ក្នុង​ការ​វាយ​តម្លៃ​ពី​ដំបូង​ដោយ​ពួក​អាជ្ញាធរ​និង​មន្រ្តី​របស់​ខ្លួន បាន​បង្ហាញ​ពីការ​ខូច​ខាត​យ៉ាង​ខ្លាំង​នៅ​លើ​កោះ Grand Bahama និង​ប្រជុំ​កោះ Great Abaco ដោយ​មាន​ផ្ទះ​រហូត​ដល់១ ម៉ឺន​៣ពាន់​ខ្នង​បាន​ត្រូវ​ទទួល​រងការ​ខូចខាត​យ៉ាងខ្លាំង​ ឬ​ត្រូវ​បាន​កម្ទេច។ ខ្យល់​ព្យុះ​យ៉ាង​ខ្លាំង​នេះ បាន​ធ្វើ​ឲ្យ​មាន​ទឹក​ជោរ​កម្ពស់​៧ម៉ែត្រ​ហួស​ពី​កម្រិត​កម្ពស់​ទឹក​ជោរ​ធម្មតា។

ធនាគារ​អន្តរជាតិ UBS បាន​ប៉ាន់ស្មាន​ថា ព្យុះ​សង្ឃរា​នោះ ​អាច​ធ្វើ​ឲ្យ​ខូចខាត​អស់២៥​ពាន់លានដុល្លារ៕

XS
SM
MD
LG